រដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ៧៩/២០២០/NĐ-CP ស្តីពីការកំណត់របបគោលនយោបាយក្នុងការកសាង កៀរគរកម្លាំងចលនាបម្រុង។
យោងតាមអនុក្រឹត្យ មិនត្រឹមតែយោធិនបម្រុងប៉ុណ្ណោះទេ គ្រួសារអ្នកទាំងនេះក៏បានទទួលប្រាក់សោធន៍ចំនួន ១៦០ ពាន់ដុងក្នុងមួយថ្ងៃ បើសិនជាយោធិនបម្រុងឋិតក្នុងក្របខណ្ឌកំពុងពលកម្ម រៀនសូត្រ ធ្វើការក្នុងស្ថាប័ន អង្គការនិងទទួលបៀវត្សរ៍ពីថវិការដ្ឋ។ ចំពោះមុខសញ្ញាក្រៅពីនោះ ទទួលប្រាក់សោធន ២៤០ ពាន់ដុងក្នុងមួយថ្ងៃ។ ករណីយោធិនបម្រុងមានជំងឺឈឺថ្កាត់ គ្រោះថ្នាក់ត្រូវទៅពិនិត្យព្យាបាលជំងឺ ដូច្នេះគ្រួសារយោធិនបម្រុងក៏បានទទួលប្រាក់សោធន ប៉ុន្តែមិនលើសពេលប្រមូលផ្តុំហ្វឹកហាត់ ធ្វើសមយុទ្ធ ត្រួតពិនិត្យត្រៀមលក្ខណៈពេលមានបទបញ្ជាកោះហៅ ត្រៀមលក្ខណៈ ប្រយុទ្ធនិងកៀរគរ។
ទន្ទឹមនឹងនោះ យោធិនបម្រុងបើសិនជាមានគ្រោះថ្នាក់ បានក្រុមប្រឹក្សាកោសល្យវិច័យពេទ្យថ្នាក់ខេត្ត ឬកម្រិតស្មើខេត្តឡើងទៅ ពិនិត្យនិងធ្វើការវាយតម្លៃពីកម្រិតថមថយកម្លាំងពលកម្មពី ៥% ឡើងទៅ គឺបានទទួលប្រាក់សោធនក្នុងករណី៖ ធ្វើដំណើរតាមផ្លូវពីកន្លែងស្នាក់នៅទៅកន្លែងប្រមូលផ្តុំហ្វឹកហាត់ ក្នុងពេលធ្វើការនៅកន្លែងអនុវត្តភារកិច្ច។ កម្រិតទទួលប្រាក់សោធនមួយលើក ចំពោះករណីថមថយកម្លាំងពលកម្មពី ៥% គឺ៨លានដុង គឺថាកម្លាំងពលកម្មថមថយ បន្ថែម ១% បានទទួលប្រាក់បន្ថែម៨០០ពាន់ដុង។
ក្រៅពីនោះ នាយទាហានកំពុងបម្រើការក្នុងក្របខណ្ឌបម្រុងនៅភូមិភាគទទួលមរណភាព គណៈបញ្ជាការយោធាថ្នាក់ស្រុករួមនឹងគណៈបញ្ជាការយោធាថ្នាក់ឃុំ រៀបចំគណៈប្រតិភូចូលរួមរំលែកទុក្ខ កម្រិត ១,៦ លានដុងក្នុងមួយករណី។
ថ្វីបើដូច្នោះ បើសិនជាយោធិនបម្រុងស្លាប់ដោយសារគ្រឿងស្រវឹង ដោយសារប្រើប្រាស់គ្រឿងញៀន ដោយសារល្មើសច្បាប់យោធា ដោយសារទំនាស់នឹងអ្នកដទៃដែលមិនជាប់ពាក់ព័ន្ធដល់អនុវត្តការងារ ភារកិច្ចរបស់អង្គភាព។ល។ គឺគ្រួសារមិនបានទទួលរបបគោលនយោបាយនេះទេ។
អនុក្រឹត្យមានសុពលភាពចាប់ពីថ្ងៃ ២១ ខែសីហា ឆ្នាំ ២០២០៕
ភីអៀង-មុនី