ក្នុងរដូវវិស្សមកាលកន្លងហើយ កុមារាកុមារីជាង ៣០ នាក់ នៅសង្កាត់មីស្វៀង មានទីលានកម្សាន្តមួយប្រកបដោយប្រយោជន៍ តាមរយៈថ្នាក់រៀនរបាំខ្មែរឥតគិតថ្លៃ។ ថ្នាក់រៀននេះ មិនត្រឹមតែបង្កបរិស្ថានកម្សាន្តល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងជាក់ស្តែងក្នុងការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរនៅភូមិភាគទៀតផង។
ផ្តើមពីការចូលចិត្តវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ យុវជនវ័យក្មេងម្នាក់ បានស្វែងរកទិសដៅសម្រាប់ខ្លួនដោយផ្តើមអាជីពដែលពោរពេញដោយគំនិតច្នៃប្រតិដ្ឋ រចនាទូក-ងខ្នាតតូចដិតដាមដោយអត្តសញ្ញាណវប្បធម៌ដ៏ពិសេសរបស់ជនជាតិខ្មែរណាមបូ។ នោះគឺបង ថាច់រ៉ូស៊ីដុល ភូមិតឹងថាំង ឃុំតឹងឡុង ទីក្រុងកឹងធើ។
ក្នុងចរន្តនៃការធ្វើសមាហរណកម្ម យុវជនខ្មែរជាច្រើនកំពុងរួមចំណែកថែរក្សាអត្តសញ្ញាណជាតិតាមរយៈសកម្មភាពជាក់ស្តែង ដូចជា ការរៀនអក្សរខ្មែរ ជក់ចិត្តនឹងរបាំឆៃយ៉ាំ ឬគូរគំនូរនៅតាមទីវត្តអារាម។ ពួកគេម្នាក់ៗមានវិធីរៀងៗខ្លួន ប៉ុន្តែសុទ្ធតែរួមចំណែកធ្វើឱ្យតម្លៃវប្បធម៌ប្រពៃណី នៅតែមានវត្តមានក្នុងជីវភាពសង្គមនាពេលបច្ចុប្បន្ន។
ឆ្ពោះដល់ទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងបុណ្យអកអំបុក ប្រណាំងទូក - ងទីក្រុងកឹងធើ ឆ្នាំ២០២៦ ទីក្រុងផ្សព្វផ្សាយសកម្មភាពវប្បធម៌ កីឡា ទេសចរណ៍ និងជំរុញដំណើរការពាណិជ្ជកម្ម។
រយៈពេលជាង ១០០ ឆ្នាំឋិតថេរនិងអភិវឌ្ឍ របរត្បាញកន្ទេលរបស់ជនរួមជាតិខ្មែរនៅឃុំហាមយ៉ាង ខេត្តវិញឡុង មិនត្រឹមតែបង្កការងារធ្វើ នាំមកប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សតម្លៃវប្បធម៌ប្រពៃណីទៀតផង។
តាំងពីយូរលង់ណាស់មកហើយ សូរសៀងភ្លេងពិណពាទ្យ មិនត្រឹមតែជាទម្រង់សិល្បៈមួយប្រកបដោយលក្ខណៈពិសេសប៉ុណ្ណោះទេ ថែមទាំងជា “ព្រលឹង” រក្សានូវអនុស្សាវរីយ៍ ទំនៀមទម្លាប់ និងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរណាមបូទៀតផង។
មិនត្រឹមតែស្នងបន្តរបរប្រពៃណីពីឪពុក ថាច់តឺ ដែលជាសិប្បករឆ្នើមប៉ុណ្ណោះទេ បងថាច់ហ្វិញឡុក កើតឆ្នាំ ១៩៩០ នៅឃុំចូវថាញ់ ខេត្តវិញឡុង ថែមទាំងអភិវឌ្ឍជំនាញក្នុងវិស័យចម្លាក់ សូនរូប និងរចនាក្បូរក្បាច់ខ្មែរទៀតផង។
នៅក្នុងបរិយាកាសស្ងប់ស្ងាត់នៃតំបន់ជនបទឃុំដូងចូវ វត្តជ្រៃគោកមានសោភណភាព ជាមួយស្ថាបត្យកម្មពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ប្រកបដោយលក្ខណៈបុរាណពិសេស។ អស់រយៈពេលជាង ៣ សតវត្សរ៍ វត្តនេះមិនត្រឹមតែជាទីកន្លែងសម្រាប់សកម្មភាពជំនឿរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទាក់ទាញចំពោះភ្ញៀវទេសចរ ដែលចង់ស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មប្រពៃណី។
កាលពីមុន អាវបំពង់វែងមិនត្រឹមតែជាសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាគ្រឿងស្លៀកពាក់សម្រាប់កូនក្រមុំក្នុងពិធីមង្គលការទៀតផង។ ប៉ុន្តែបច្ចុប្បន្ន ដោយសារនិន្នាការផ្លាស់ប្តូរនៃការស្លៀកពាក់អាវបំពង់វែងត្រូវបានគេប្រើប្រាស់តិចតួចណាស់ ហើយក៏កំពុងបាត់បង់បន្តិចម្តងៗទាំងក្នុងជីវភាពប្រចាំថ្ងៃនិងក្នុងពិធីមង្គលការ។
លក្ខន្តិកៈគ្រប់គ្រង ការពារ និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ (លក្ខន្តិកៈ) ដែលទើបបានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដាក់ឱ្យប្រើប្រាស់ បានបែងចែកយ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវរបស់បណ្តាមន្ទីរ ផ្នែក និងភូមិភាគក្នុងការគ្រប់គ្រងបេតិកភណ្ឌ។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចេញផែនការចាត់តាំងសកម្មភាពទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងពិធីបុណ្យអកអំបុក-ប្រណាំងទូក ង ទីក្រុងកឹងធើឆ្នាំ២០២៦។
ដោយសារមានចំណង់ចំណូលចិត្តលើរបរចម្លាក់ឈើ បងថាច់សុខា កើតឆ្នាំ ១៩៨៧ នៅឃុំហឹងមី ខេត្តវិញឡុង បានស្វែងយល់ ស្រាវជ្រាវរៀនសូត្រដោយខ្លួនឯង និងមាននិស្ស័យបានផ្ទេរ របរ។
ចាប់ពីរបរធ្វើនំអាកោរ នំក្រូចដើរលក់ដើម្បីចិញ្ចឹមជីវិត បងថាច់មិញញ៉ាង បានបោះជំហានម្តងមួយៗ រហូតរកឃើញទិសដៅថ្មីជាមួយមុខរបរចម្លាក់ពុទ្ធបដិមា។
ដោយភាពមានប្រៀបពីតំបន់ចម្ការឈើហូបផ្លែ ទិដ្ឋភាពព្រែកទន្លេ និងសកម្មភាពបទពិសោធន៍នានាផ្សារភ្ជាប់ជាមួយនឹងជីវភាពរបស់ប្រជាជន កោះតឹងគ្វី នៅឃុំអាងភូតឹង ខេត្តវិញឡុង កំពុងទាក់ទាញភ្ញៀវទេសចរ ពិសេសគឺក្នុងរដូវផ្លែឈើទុំ។
ជាងមួយសតវត្សរ៍កន្លងមកនេះ ចំការមៀនបុរាណនានានៅសង្កាត់ហ៊ីបថាញ់ ខេត្តកាម៉ាវ នៅតែមានភាពខៀវស្រស់ ចោលម្លប់ត្រជាក់ និងរក្សានូវស្លាកស្នាមនៃទឹកដីយុងញ៉ាងដ៏ល្បីល្បាញ។
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ ១៥ កើត ខែអាសាឍនៅតាមវត្តអារាមព្រះពុទ្ធសាសនាខ្មែរ តែងចាត់តាំងបុណ្យចូលព្រះវស្សា នេះគឺជាពិធីកិច្ចដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា។ ព្រះសង្ឃនឹងទ្រង់គង់ចាំព្រះវស្សាបីខែតាមព្រះវិន័យដែលព្រះពុទ្ធទ្រង់បញ្ញត្តិ នេះក៏ជាឱកាសសម្រាប់ពុទ្ធបរិស័ទប្រគេនធូបទៀន បំពេញកុសលក្នុងព្រះពុទ្ធសាសនា។
ក្នុងចង្វាក់រស់នៅដ៏ប្រញាប់ប្រញាលនៃយុគសម័យថ្មី ពេលដែលតម្លៃវប្បធម៌ប្រពៃណី ហាក់ដូចជាកំពុងសាបរលាបបន្តិចម្តងៗ តែបេះដូងយុវជនខ្មែរនៅខេត្តកាម៉ាវ នៅតែឆេះសន្ធោសន្ធៅដោយទឹកចិត្ត ស្រឡាញ់ ខិតខំថែរក្សា និងសាយភាយអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្លួន។ ពួកគេគឺជា "ធនធានវ័យក្មេង" ជា "អ្នកថែរក្សាព្រលឹងវប្បធម៌ខ្មែរ" កំពុងតែចារទំព័រប្រវត្តិសាស្ត្រថ្មីពោរពេញដោយក្តីមោទនភាព។
(អ.ឡ) - នាព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅសង្កាត់សុកត្រាំង សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានចាត់តាំងអង្គសិក្ខាសាលា ក្រោមប្រធានបទ "ផ្លាស់ថ្មីផែនការអប់រំរបស់សាលារយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០២៦-២០៣១ និងកម្មវិធី សម្ភារៈសិក្សាភាសាបាលី និងអក្សរសាស្ត្រខ្មែរ"។
ពីសាសនាដល់សង្គម-ក្តីជំនឿពុទ្ធសាសនាថេរវាទខ្មែរក្នុងការការពារមូលដ្ឋានគ្រឹះឧត្តមគតិរបស់បក្ស
ការផ្សារភ្ជាប់និងរួមដំណើរជាមួយប្រជាជាតិ មិនត្រឹមតែជាប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ពុទ្ធសាសនាថេរវាទខ្មែរ។ ព្រះតេជគុណ លីហ៊ុង សមាជិកក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានគណៈអភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម ទីក្រុងកឹងធើ