20/01/2025 - 15:28

ព្រួត​ដៃ​អភិរក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី 

ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ដល់​ការ​អភិ​រក្ស​និង​ពង្រីក​បេតិក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ។

​ ក្លឹប​សិល្បៈ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ សម្តែង​ក្នុង​ពិធី​ទទួល​ស្គា​ល់​ស្រុក​ចូវ​ថាញ់​
សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។

មក​ទល់​ពេល​នេះ ស្រុក​ចូវ​ថាញ់​បាន​បង្កើត​និង​រក្សា​សកម្ម​ភាព​ក្លឹប​ ទី​តាំង​វប្ប​ធម៌​ដូច៖ ទី​តាំង​វប្ប​ធម៌​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ ក្លឹប​របាំ​គោះ​ត្រ​ឡោក​ឃុំ​ភូ​តឹង ក្លឹប​វប្ប​ធម៌​សិល្បៈ​វត្ត​តា​ឃ្វិច​ចាស់៘ បណ្តា​ក្លឹប​ទាំង​នេះ មិន​ត្រឹម​តែ​បម្រើ​ក្នុង​ឱកាស​ពិ​ធី​បុណ្យ​ផ្សេងៗ​ក្នុង​ភូមិ ស្រុក​របស់​ជន​រួម​ជាតិ​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សកម្ម​ចូល​រួម​ពិធី​ប្រ​ឡង​មហោ​ស្រព សមោ​សរ​សិល្បៈ​ថ្នាក់​ខេត្ត ថ្នាក់​តំ​បន់​និង​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់ៗ​ទៀត​ផង។ ទន្ទឹម​នឹង​នោះ ក្លឹប​ក៏​បាន​ចូល​រួម​បម្រើ​រាល់​សកម្ម​ភាព​សិល្បៈ​នៅ​មហា​សន្និ​បាត​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ស្រុក​ផង​ដែរ; មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ស្រុក​ចូវ​ថាញ់ លើក​ទី IV ឆ្នាំ​២០២៤; ម​ហា​សន្និ​បាត​តំណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ខេត្ត​សុក​ត្រាំង លើក​ទី IV ឆ្នាំ​២០២៤; ចូល​រួម​សង្វាក់​សកម្ម​ភាព​ពិ​ធី​បុណ្យ​អក​អំ​បុក​ប្រ​ណាំង​ទូក - ង សុក​ត្រាំង តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​លើក​ទី VI និង​សប្តាហ៍​វប្ប​ធម៌​កី​ឡា​និង​ទេស​ចរណ៍​សុក​ត្រាំង លើក​ទី I ឆ្នាំ​២០២៤៘

ស្រុក​ចូវ​ថាញ់​ឧបត្ថម្ភ​សម្លៀក​បំ​ពាក់​និង​ឧបករណ៍​ដើម្បី​អភិ​រក្ស​របរ​ប្រ​ពៃ​ណី​បុក​
អំបុករបស់ជនរួមជាតិខ្មែរ។

បង​ស្រី​សើុង​ធី​យ៉េវ ប្រ​ធាន​ក្លឹប​សិល្បៈ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ ឱ្យ​ដឹង៖ “ភាគ​ច្រើន​សមា​ជិក​ក្នុង​ក្លឹប​តែង​ស្រ​ឡាញ់​និង​អស់​ពី​ចិត្ត​ចូល​រួម​បម្រើ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ​ក្នុង​ភូមិ​ស្រុក ឬ​តាម​វត្ត​ដើម្បី​រួម​គ្នា​ព្រួត​ដៃ​អភិ​រក្ស​បេតិក​ភណ្ឌ​វប្ប​ធម៌​របស់​ជន​ជាតិ។ គឺ​ថា​បទ​ចម្រៀង​ខ្មែរ រាំ​វង់ របាំ​ប្រ​ពៃ​ណី ប្រ​ជា​ប្រិយ ស​ម័យ និង​ការ​សម្តែង​បង្ហាញ​សម្លៀក​បំ​ពាក់​របស់​ជន​ជាតិ ត្រូវ​បាន​សមា​ជិក​ក្នុង​ក្លឹប​សម្តែង​បាន​ល្អ​និង​ឈ្នះ​រង្វាន់​ជា​ច្រើន​ក្នុង​ពិធី​ប្រ​ឡង​មហោ​ស្រព សមោ​សរ​សិល្បៈ​ថ្នាក់​ខេត្ត​និង​តំ​បន់”។ ក្រៅ​ពី​នេះ ស្រុក​ថែម​ទាំង​ឧបត្ថម្ភ​ថវិកា សម្លៀក​បំ​ពាក់​ឱ្យ​ដល់​ទី​តាំង​វប្ប​ធម៌ វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ ដើម្បី​អភិ​រក្ស​របរ​សិប្ប​កម្ម​របស់​ជន​រួម​ជាតិ​ខ្មែរ​ដូច៖ របរ​គូរ​គំ​នូរ​លើក​ញ្ចក់ ត្បាញ​បន្ទោះ និង​បុក​អំ​បុក៘ ចូល​រួម​សម្តែង​ក្នុង​សកម្ម​ភាព “ទិវា​វប្ប​ធម៌​បណ្តា​ជន​ជាតិ​វៀត​ណាម” នៅ​ភូមិ​វប្ប​ធម៌​ទេស​ចរណ៍​បណ្តា​ជន​ជាតិ​វៀត​ណាម។

លោក​ស្រី​ចូវ​ធី​ជុក នា​យិ​កា​មជ្ឈ​មណ្ឌល​វប្ប​ធម៌ កី​ឡា​និង​ស្ថា​នីយ​ផ្សាយ​សំ​ឡេង​ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង៖ “អនុ​វត្ត​គម្រោង “អភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ប្រ​ពៃ​នៃ​បណ្តា​ជន​ជាតិ​ភាគ​តិច ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេស​ចរណ៍” ស្រុក​បាន​សហ​ការ​ជា​មួយ​សារ​មន្ទីរ​ខេត្ត​កសាង​សំ​ណុំ​លិ​ខិត​វិទ្យា​សាស្ត្រ និង​ស្នើ​ដាក់​បញ្ចូល​ពិ​ធី​បុណ្យ​ធាក់​គង​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ; ធ្វើ​ការ​ពិ​និត្យ ធ្វើ​សមុច្ច័យ​វត្ថុ​តាំង​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ឃុំ​ធ្វឹង​ហ្វា អាង​ហ៊ីប ភូ​តឹង ភូ​តឹម អាង​និញ ក៏​ដូច​ជា​រូប​ភាព​មួយ​ចំ​នួន​និង​សាស្ត្រា​ស្លឹក​រឹត​នៅ​វត្ត​ទំ​នប់ ឃុំ​អាង​និញ​ជា​ដើម”៕

  លី​ធាន- ​លី​សៀ

ចែករំលែកអត្ថបទ