ពេលឃើញចូវធូហានិងចៅសម្អាតចេះចម្រៀងចាប៉ីដងវែងអ្នកណាក៏មានការចាប់អារម្មណ៍និងមានសេចក្តីត្រេកអរពន់ពេកពីព្រោះទម្រង់សិល្បៈប្រជាប្រិយនេះត្រូវបានបងទាំងពីរស្នងបន្តហើយសុទ្ធសឹងជាអ្នកមានស្រុកកំណើតនៅអូរឡឹម។
ក្រុមភ្លេងប្រពៃណីភូមិបាត់តាគីចំណុះអនុសង្កាត់៥សង្កាត់៩ក្រុងសុកត្រាំងខេត្តសុកត្រាំងត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ដើម្បីឆ្លើយតបនឹងតម្រូវការទទួលផលវប្បធម៌របស់ជនរួមជាតិខ្មែរនៅភូមិភាគនេះ។ កុមារនាឱកាសបុណ្យចូលឆ្នាំថ្មី សម្តែងដោយប្អូនៗសិស្សបឋមសិក្សាខេត្តត្រាវិញ បានទស្សនិកជនទះដៃអបអរ។
ពិធីពូនភ្នំខ្សាច់ គឺជាពិធីមួយផ្សាភ្ជាប់ជាមួយទ្រឹស្តីពុទ្ធសាសនា ត្រូវបានពុទ្ធបរិស័ទខ្មែររៀបចំផ្គួបផ្សំជាមួយនឹងពិធីបុណ្យធំៗ ដូចជាៈ បុណ្យបញ្ចុះខណ្ឌសីមា បុណ្យភ្ជុំបិណ្ឌ បុណ្យឆាកមហាបង្សុកូលជាដើម។ ប៉ុន្តែប្រព្រឹត្តឡើងជាហូរហែរនោះ គឺក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ជារៀងរាល់ថ្ងៃ អាជីវករនៅផ្សារអណ្តែតង៉ាណាំ ខេត្តសុកត្រាំង មមាញឹកត្រៀមបម្រុងបណ្តាមុខទំនិញ ដើម្បីបម្រើការទិញដូររបស់ប្រជាជន ។
ឆ្នាំ២០១៥ គឺជាឆ្នាំដែលមានទិវាអនុស្សាវរីយ៍និងព្រឹត្តិការណ៍ធំៗច្រើនបំផុត នេះគឺជាឱកាសដើម្បីផ្នែកទេសចរណ៍កឹងធើ ទាក់ទាញភ្ញៀវទេសចរនិងផ្សព្វផ្សាយអំពីរូបភាពនៃក្រុងកឹងធើ។
អនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈិម៥ នីតិកាល៨ របស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ស្ដីពី" កសាងនិងអភិវឌ្ឍខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ" មជ្ឈមណ្ឌលវប្បធម៌ក្រុងកឹងធើ បានស្ថាបនាឡើងវិញនូវបណ្តាឈុតសំដែងលើឆាកអំពីកម្មវិធីបុណ្យប្រជាប្រិយផ្សេងៗ ។ល។
នោះគឺជាខ្លឹមសារនៃកិច្ចពិភាក្សា "ទេសចរណ៍ហូវយ៉ាងសក្ដានុពលនិងអភិវឌ្ឍ" ក្នុងក្របខ័ណ្ឌ"ទិវាមហោស្រព វប្បធម៌ កីឡានិងទេសចរណ៍ ជនជាតិខ្មែរណាមបូ "លើកទី៦ ដែលបានរៀបចំឡើងនៅក្រុងវីថាញ ខេត្តហូវយ៉ាង។
ជារៀងរាល់ឆ្នាំ ឲ្យតែដល់រាត្រីថ្ងៃពេញបូណ៌មី ខែកត្តិក ជនរួមជាតិ ខ្មែរតែងរៀបចំពិធីបុណ្យសំពះព្រះខែ។ ពេលព្រះខែរះឡើងខ្ពស់បន្តិច គ្រួសារនីមួយៗមូលជុំគ្នានៅមុខផ្ទះ ឬក៏ប្រមូលផ្តុំគ្នានៅវត្តអារាម ដើម្បី ប្រារព្ធពិធីសំពះព្រះខែ។
ជនរួមជាតិខ្មែរនៅព្រែកត្រកួន ឃុំថាញ់ក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង មានការត្រេកអរយ៉ាងខ្លាំង ពេលបានរដ្ឋអំណាចជំនួយបោះទូកងថ្មី។
របរគំនូរប៉ាក់ដោយដៃប្រពៃណី តែងបានអភិរក្សនិងអភិវឌ្ឍនៅស្រុកដឹមយើុយ ខេត្តកាម៉ាវ។ នេះគឺជារបរមួយក្នុងចំណោមរបរទាំងឡាយដែលបង្ហាញឲ្យឃើញពីភាពឧស្សាហ៍ព្យាយាមប៉ិនប្រសប់របស់ស្រ្តី។
សម្ពន្ធយុវជនឃុំវិញភឿកB ស្រុកហ្គវ៉ាវ ខេត្តគៀងយ៉ាង បានសហការជាមួយនឹងគណៈកម្មការវត្តនគរជុំ បង្កើតក្លឹបភ្លេងពិណពាទ្យនៅភូមិអាងភូ ដើម្បីប្រមូលនិងអប់រំយុវជនជាជនជាតិខ្មែរ រក្សាវប្បធម៌ ប្រពៃណី ។ល។
និស្សិតខ្មែរទាំងឡាយនៅខេត្តនានានៃតំបន់វាលរាបទន្លេគឺវឡុង មកទីក្រុងកឹងធើ រៀនសូត្រប្អូនណាមានទេពកោសល្យខាងសិល្បៈតែងមកចូលរួមក្រុមសិល្បៈនិស្សិត ដើម្បីហ្វឹកហាត់ និងសំដែងកំដរនៅវត្តពិទូឃោសរង្សី។ ក្រុមសិល្បៈនេះទទួលបានការឧបត្ថម្ភពីសំណាក់ គណៈកម្មការនិងសប្បុរសជនវត្តពិទូឃោសរង្សី។