14/07/2015 - 10:01

ក្តីសង្ឃឹមសម្រាប់ទេសចរណ៍វាលរាបទន្លេគឺវឡុង

សប្តាហ៍​ទេស​ចរណ៍​បៃ​តង​វាល​រាប​ទន្លេ​គឺវ​ឡុង​ឆ្នាំ​២០១៥​ទើប​តែ​បញ្ចប់​នៅ​ក្រុង​កឹង​ធើ​ បាន​ផ្តល់​នូវ​ក្តី​សង្ឃឹម​ថ្មីៗ​ជា​ច្រើន​សម្រាប់​ទេស​ចរណ៍​វាល​រាប​ទន្លេ​គឺវ​ឡុង។


ភ្ញៀ​វទេ​ស​ចរ​ទស្ស​នា​កម្សាន្ត​នៅ​វត្ត​ថៀង​វៀង​ទ្រុក​ឡឹម​ភឿង​ណាម​ (​ក្រុង​កឹង​ធើ)​។

សប្តាហ៍​ទេស​ចរណ៍​បៃ​តង​ថែម​ទាំង​ជា​កន្លែង​ដើម្បី​អង្គ​ភាព​នី​មួយៗ​អំ​ពាវ​នាវ​រក​ការ​វិ​និ​យោគ​ទុន​លើ​វិ​ស័យ​ទេស​ចរណ៍​សម្រាប់​តំ​បន់​ដី​ដែល​ពោរ​ពេញ​ទៅ​ដោយ​សក្តា​នុ​ភាព​នេះ​។ ពិ​សេស​គឺ​នៅ​ទី​នេះ​មាន​សន្និ​សីទ​សិក្ខា​សា​លា​ជា​ច្រើន​ត្រូវ​បាន​រៀប​ចំ​ទាក់​ទាញ​អា​ជីវ​កម្ម​ជា​ច្រើន​ចូលរួ​ម​។ នៅ​ក្នុង​សន្និ​សីទ​ជំ​រុញ​ដំ​ណើរ​ការ​វិ​និ​យោគ​ទុន​លើ​វិ​ស័យ​ទេស​ចរណ៍​បៃ​តង​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​មាន​ភូមិ​ភាគ​៣​គឺ​ខេត្ត​កា​ម៉ាវ​វិញ​ឡុង​និង​ក្រុង​កឹង​ធើ​បាន​ទទួល​លិ​ខិត​ទ​ទួល​ស្គាល់​ការ​វិ​និ​យោគ​ទុន​លើ​គ្រោង​ការ​ទាំង​៣​នៅ​លើ​ភូមិ​សាស្រ្តមាន​ដូច​៖​គ្រោង​ការ​មជ្ឈ​មណ្ឌល​ពា​ណិជ្ជ​កម្ម​ចម្រុះ​ Lotte​ កឹង​ធើ​គ្រោង​ការ​តំ​បន់​ទេស​ចរណ៍​ជីវ​ស្ថាន​អន្តរ​ជាតិ​ (​កា​ម៉ា​វ​)​ និង​គ្រោង​ការ​ទេស​ចរណ៍​ជីវ​ស្ថាន​ត្រឿង​ហ្វី​ ​(​វិញ​ឡុង​ )​។ នៅ​ក្នុង​សន្និ​សីទ​នេះ​ដែរ​លោក​ដាវ​មិញ​ទូ​អគ្គ​ទេ​សា​ភិ​បាល​រង​នៃ​ធនា​គារ​ជាតិ​វៀត​ណាម​បាន​រាយ​ការណ៍​អំ​ពី​អា​ទិ​ភាព​ដែល​ផ្នែក​ធនា​គារ​នឹង​អ​ភិ​វឌ្ឍ​ឥណ​ទាន​ដើម្បី​អ​ភិ​វឌ្ឍ​ទេស​ចរណ៍​បៃ​តង​ក្នុង​វិ​សាល​ភាព​ទូ​ទាំង​ប្រ​ទេស​ផង​ដែរ​។ ម្យ៉ាង​ទៀត​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​មាន​គ្រោង​ការ​កសាង​លំ​ហ​សារ​មន្ទីរ​ស្រូវ​វាល​រាប​ទន្លេ​គឺវ​ឡុង​នៅ​ខេត្ត​វិញ​ឡុង​រួច​បង្កើន​កម្រិត​សារ​មន្ទីរ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​។ល។ផ្សារ​ណាត់​ទេស​ចរណ៍​-ពា​ណិជ្ជ​កម្ម​តំ​បន់​បាន​ប្រ​មូល​ផ្តុំ​ជាង​១.០៣០​ល្វែង​ដាក់​តាំង​របស់​បណ្តា​ក្រ​សួង​ផ្នែក​មជ្ឈិម​១៣​ខេត្ត​  ក្រុង​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​  ​ក្រុង​ធំៗ​នៅ​ប្រ​ទេស​វៀត​ណាម​និង​បណ្តា​ប្រ​ទេស​អនុ​តំ​បន់​ទន្លេ​មេ​គង្គ​ចូល​រួម​ដាក់​បង្ហាញ​ឧទ្ទេស​នាម​កន្លែង​ទេស​ចរណ៍​និង​ផលិត​ផល​ពិ​សេសៗ​របស់​ភូមិ​ភាគ​អង្គ​ភាព​ក្រុង​កឹង​ធើ​នេះ​គឺ​ជា​សកម្ម​ភាព​មួយ​ក្នុង​ចំ​ណោម​សកម្ម​ភាព​ទាំង​ឡាយ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ចូល​រួម​ច្រើន​ជាង​គេ​។ ជា​ពិ​សេស​នៅ​ល្វែង​ដាក់​តាំង​របស់​ក្រុង​កឹង​ធើ​ភ្ញៀវ​ទេស​ចរ​បាន​ទទួល​ទាន​ផ្លែ​ឈើ​គ្រប់​ប្រ​ភេទ​ក្នុង​នោះ​មាន​ផលិត​ផល​ពិ​សេស​គឺ​ផ្លែ​ផ្ញៀវ​ហា​ចូវ​ផុង​ដៀង​ដ៏​ល្បី​ឈ្មោះ​។ ព្រម​ជា​មួយ​នោះ​ភ្ញៀវ​ទេស​ចរ​ថែម​ទាំង​បាន​ទទួល​ទាន​ផ្លែ​ឈើ​សុ​វត្ថិ​ភាព​ស្តាប់​មគ្គុទ្ទេសក៍​ទេស​ចរណ៍​ឧទ្ទេស​នាម​បន្ថែម​អំ​ពី​ផលិត​ផល​ពិ​សេសៗ​ក៏​ដូច​ជា​កន្លែង​ទេស​ចរណ៍​ដទៃ​ទៀត​គួរ​ជា​ទី​ចាប់​អា​រម្មណ៍​របស់​ក្រុង​កឹង​ធើ​។ បង​ស្រី​ង្វៀន​ធ្វី​វ៉ឹង​ភ្ញៀវ​ទេស​ចរ​មក​ពី​ហា​ណូយ​ឲ្យ​ដឹងៈ​ ​"​នាង​ខ្ញុំ​ចុះ​មក​បម្រើ​ការ​ងារ​នៅ​ក្រុង​កឹង​ធើ​ស្រប​ក្នុង​ឱ​កាស​សប្តាហ៍​ទេស​ចរណ៍​បៃ​តង​ម្ល៉ោះ​ហើយ​ក៏​បាន​ទៅ​ទស្ស​នា​កម្សាន្ត​ផ្សារ​ណាត់​ផង​ដែរ​។​ ដោយ​បាន​ស្តាប់​មគ្គុទ្ទេសក៍​ទេស​ចរណ៍​ឧទ្ទេស​នាម​អំ​ពី​កន្លែង​ទេស​ចរណ៍​ដូច​៖​ផ្សារ​អណ្តែត​កាយ​រាំង​និង​វត្ត​ថៀង​វៀង​ទ្រុក​ឡឹម​ភឿង​ណាម​ម្ល៉ោះ​ហើយ​នាង​ខ្ញុំ​នឹង​ទៅ​កាន់​ទី​នោះ​នៅ​ព្រឹក​ស្អែក​"​។ ធ្វើ​ដំ​ណើរ​មក​កាន់​មណ្ឌល​ដាក់​តាំង​របស់​ខេត្ត​សុក​ត្រាំង​ភ្ញៀវ​ទេស​ចរ​បាន​យល់​ច្បាស់​អំ​ពី​ប្រ​វត្តិ​ទូក​-​ង​ដែល​ជា​លក្ខណៈ​វប្ប​ធម៌​ពិ​សេស​មួយ​ក្នុង​ចំ​ណោម​លក្ខណៈ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ដោយ​បាន​ស្វែង​យល់​ក៏​ដូច​ជា​ទិញ​ផលិត​ផល​ប្រ​ហុក​នំ​ប៉ៀ​សុក​ត្រាំង​ជា​ដើម​។ នៅ​ល្វែង​ដាក់​តាំង​របស់​ខេត្ត​ត្រា​វិញ​ទិដ្ឋ​ភាព​គូ​ស្រះ​ស្រី​វត្ត​កំ​ពង់​និ​គ្រោធ​ ​(កំ​ពង់​ជ្រៃ​)​ ​វត្ត​ពោ​ធិ​សាល​រាជ​(​កំ​ពង់​)​។ល។ ដែល​ប្រ​កប​ដោយ​ប​រិ​យា​កាស​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​។

 ដោយ​មាន​ពិ​ធី​បើក​និង​ពិ​ធី​បិទ​គួរ​ជា​ទី​ចាប់​អា​រម្មណ៍​មហោ​ឡា​រិក​ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​ដ៏​ពិ​សេស​នៃ​ព្រែ​ក​ទន្លេ​នៅ​តំ​បន់​ដី​សណ្ត​គឺវ​ឡុង​សប្តាហ៍​ទេស​ចរណ៍​បៃ​តង​ឆ្នាំ​២០១៥​បាន​នាំ​មក​នូ​វ​ក្តី​សង្ឃឹម​ជា​ច្រើន​សម្រាប់​វិ​ស័យ​ទេស​ចរណ៍​វាល​រាប​៕​

​ហា​ថាញ់​-​លី​សៀ​

ចែករំលែកអត្ថបទ