នៅក្នុងអង្គសន្និបាតលើប្រព័ន្ធ ដើម្បីបូកសរុបការងារគ្រប់គ្រងរៀបចំ ពិធីបុណ្យក្នុង៦ខែដើមឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងវប្បធម៌-កីឡានិងទេស ចរណ៍ហ្វាងត្វឹងអាញ់ បានអះអាងថា៖ "ផ្នែកនឹងប្តេជ្ញារៀបចំរដូវបុណ្យ ឆ្នាំ២០១៦ មានភាពជឿនលឿនសមស្របជាមួយនឹងសង្គមសម័យទំនើប"។
ព្រះសង្ឃចូលរួមពិធីបុណ្យនិទាឃរដូវតំបន់ចម្ការឆ្នាំ២០១៥ នៅក្រុងកឹងធើ។
ភូមិភាគមួយចំនួនបានរៀបចំជូនគ្រួសារធ្វើអាជីវកម្ម ចុះកិច្ចសន្យាអនុវត្តបណ្តាសេចក្តី កំណត់របស់គណៈកម្មការរៀបចំសហការជាមួយនឹងស្ថាប័នសមត្ថកិច្ចទាំងឡាយពិនិត្យមើលការបិទប្រកាសតម្លៃទំនិញមួយចំនួន។ អាស្រ័យហេតុនោះ ពិធីបុណ្យផ្សេងៗដែលប្រព្រឹត្តឡើងក្នុង៦ខែដើមឆ្នាំ២០១៥ ហាក់ដូចជាគ្មានករណីគ្រោះថ្នាក់ឆេះឬផ្ទុះទេ។ ការដំឡើងថ្លៃល្បែងស៊ីសង សកម្មភាពអបិយជំនឿ ខ្វះអនាម័យដ៏ធ្ងន់ធ្ងរក៏បានកាត់បន្ថយច្រើន បើប្រៀបជាមួយនឹងរដូវបុណ្យមុនៗ។ ឆ្នាំ២០១៥ ក៏ជាឆ្នាំដំបូង ដែលភូមិភាគនានាអនុវត្តនូវលក្ខឋានខ្ទង់ពិន្ទុ សម្រាប់វាយតម្លៃការអនុវត្តន៍ការងារគ្រប់គ្រង រៀបចំពិធីបុណ្យ។ ភូមិភាគជាច្រើនបានអនុវត្ត យ៉ាងម៉ឹងម៉ត់តាមលក្ខឋានជាមួយនឹងវិធានការនានាមានដូច៖ រៀបចំឯកសារចង្អុលការណែនាំ ប្រកាសឲ្យប្រើផែនការផ្សព្វផ្សាយចុះដល់មូលដ្ឋាន។តាមរបាយការណ៍របស់នាយកដ្ឋានវប្បធម៌មូលដ្ឋាន ការងាររៀបចំគ្រប់ គ្រងពិធីបុណ្យក្នុងរដូវបុណ្យឆ្នាំ២០១៥ មានការប្រែប្រួលយ៉ាងសកម្ម។ ខ្លឹមសារនៃពិធីបុណ្យ តែងបានភូមិភាគនានាម្ចាស់ការរៀបចំឲ្យសមស្របជាមួយនឹងកេរដំណែលនិងប្រពៃណីវប្បធម៌។ ផ្នែកពិធីកិច្ច គឺមាន ការរៀបចំយ៉ាងឱឡារិក ពិសិដ្ឋ គោរពដោយស្មោះសរ។ ពិធីជួបជុំមានភាពសម្បូរបែប មានភាពចាប់អារម្មណ៍ អភិរក្សជ្រើសយកទំនៀមទម្លាប់ល្អ។ រាល់ពិធីបុណ្យបានផ្សារភ្ជាប់សកម្មភាពវប្បធម៌ប្រពៃណីជាមួយនឹងការផ្សព្វផ្សាយទេសចរណ៍ ឧទ្ទេសនាមពីទំនៀមទម្លាប់បុរាណដ៏អស្ចារ្យរបស់ជនជាតិវៀត។ ទីតាំងកេរដំណែលជាច្រើនកន្លែងដែលរៀបចំពិធីបុណ្យ តែងបានរដ្ឋអំណាចនិងផ្នែកវប្បធម៌ភូមិភាគយកចិត្តទុកដាក់លើគម្រោងផែនការកេរដំណែល ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគទុនញ៉ាំងឲ្យពិធីបុណ្យប្រព្រឹត្តទៅបានល្អជាង។
នៅក្នុងអង្គសន្និបាត លោករដ្ឋមន្ត្រី ហ្វាងត្វឹងអាញ់ សំណូមពរដល់ភូមិភាគនានា គប្បីយកចិត្តទុកដាក់ដល់ការងារផ្សព្វផ្សាយ អត្ថន័យពិធី បុណ្យនិងឯកសារចង្អុលការពិធីបុណ្យរបស់បក្សនិងរដ្ឋ ដើម្បីលើក កម្ពស់ការយល់ដឹងរបស់ប្រជាជនអនុវត្តអារ្យធម៌ សុជីវធម៌ក្នុងពិធីបុណ្យ។ បន្តការផ្តុំកម្លាំងលើកកម្ពស់ភារកិច្ច សមត្ថភាពគ្រប់គ្រងរបស់ គណៈកម្មការគ្រប់គ្រងទីតាំងកេរដំណែលនីមួយៗ នៅភូមិភាគយកចិត្ត ទុកដាក់បំពាក់បំប៉នហ្វឹកហាត់ការងារគ្រប់គ្រងពិធីបុណ្យ ជូនកម្លាំងសមត្ថកិច្ច ឆ្លើយតបទៅនឹងតម្រូវការដែលថ្នាក់លើប្រគល់ជូន។ សហ ការរៀបចំហ្វឹកហាត់អំពីការរៀបចំពិធីបុណ្យធំៗ។ សំណូមពរភូមិភាគនានា គប្បីម្ចាស់ការត្រួតនិត្យពិធីបុណ្យលើភូមិសាស្រ្ត ដើម្បីអនុវត្តលើ គម្រោងផែនការពិធីបុណ្យនៅកម្រិតភូមិភាគ។ បច្ចុប្បន្ន ការងារគ្រប់គ្រងពិធីបុណ្យបានបែងចែកចុះដល់ភូមិភាគ អាស្រ័យហេតុនោះ មន្ទីរ វប្បធម៌កីឡានិងទេសចរណ៍ភូមិភាគនានា គប្បីម្ចាស់ការធ្វើសេនាធិការ ជូនរដ្ឋអំណាចអំពីការងាររៀបចំគ្រប់គ្រងពិធីបុណ្យឲ្យបានហ្មត់ចត់និងប្រសិទ្ធភាព៕
ថាញ់ផុង-វិមាន