06/10/2015 - 14:49

សារ​មន្ទីរ​ខេត្ត​សុក​ត្រាំង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ

សារ​មន្ទីរ​ខេត្ត​សុក​ត្រាំង​តម្កល់​នូវ​វត្ថុ​តាំង​ជា​ច្រើន ដែល​ជា​ទី​សម្គាល់​នៃ​វប្ប​ធម៌​៣ជន​ជាតិ កិញ - ខ្មែរ - ចិន រួប​រួម​សាមគ្គី រស់​នៅ​ជិត​ដិត​ជា​មួយ​គ្នា​តាំង​ពី​យូរ​លង់។ 

មណ្ឌល​ដាក់​តាំង​វប្ប​ធម៌​ខ្មែរ​នៅ​ក្នុង​សារ​មន្ទីរ​សុក​ត្រាំង ។

ឆ្នាំ​១៩៩២ ចាប់​ពី​ពេល​បង្កើត​ខេត្ត​សុក​ត្រាំង​មក មាន​សារ​មន្ទីរ​២  នោះ​គឺ​សារ​មន្ទី​វប្ប​ធម៌​ខ្មែរ រក្សា​ទុក​វត្ថុ​តាំង​នានា​ស្ដី​ពី​វប្ប​ធម៌​ខ្មែរ និង​សារ​មន្ទីរ​សុក​ត្រាំង រក្សា​ទុក​វត្ថុ​តាំង​ប្រវត្តិ​សាស្រ្ត​បដិវត្តន៍។ ឆ្នាំ​២០០២ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង បាន​ចេញ​សេច​ក្ដី​សម្រេច​រួប​រួម​បញ្ចូល​សារ​មន្ទីរ​ទាំង​ពីរ​នេះ ទៅ​ជា​សារ​មន្ទីរ​សុក​ត្រាំង។ សារ​មន្ទីរ​ខេត្ត​សុក​ត្រាំង គឺ​ជា​សារ​មន្ទីរ​ចម្រុះ​មាន​មុខ​ងារ​សិក្សា​ស្រាវ​ជ្រាវ។ កម្រង​សិក្សា​ស្រាវ​ជ្រាវ​ទាំង​ឡាយ​បាន​រក្សា​ទុក​ដាក់​តាំង​វត្ថុ​សម្រាប់​អប់រំ និង​បម្រើ​ការ​មហា​ជន។ សព្វ​ថ្ងៃ​ក្នុង​ការ​អនុ​វត្តន៍​មុខ​ងារ​សិក្សា​ស្រាវ​ជ្រាវ សារ​មន្ទីរ​សុក​ត្រាំង​បាន​សិក្សា​ស្រាវ​ជ្រាវ ដាក់​តាំង​វត្ថុ​ជាង​១៣.​០០០​មុខ ដែល​មាន​តម្លៃ​ផ្នែក​ខាង​វប្បធម៌ វិទ្យា​សាស្រ្ត​ប្រ​វត្តិ​សាស្រ្ត​។ល។​សម្រាប់ រៀប​ចំ​ឲ្យ​ទៅ​ជា​កម្រង​វត្ថុ​តាំង តំ​ណាង​ឲ្យ​អត្ត​សញ្ញាណ​ដោយ​ឡែក​របស់​ជន​ជាតិ​នី​មួយៗ។ មក​កាន់​សារ​មន្ទីរ​ខេត្ត​សុក​ត្រាំង ភ្ញៀវ​កាន់​តែ​យល់​ច្បាស់​អំ​ពី​វប្ប​ធម៌​៣​ជន​ជាតិ​៖ កិញ - ខ្មែរ - ចិន។ សារ​មន្ទីរ​ខេត្ត បាន​រៀប​ចំ​ដាក់​តាំង​បង្ហាញ​ពី​បរិ​យា​កាស"ដើង​កា​តាយ​តឺ" ឡក​ម៉ុង​សាយ ចម្រៀង​តេវ ទស្ស​នីយ​ភាព​យូកេ ទស្ស​នីយ​ភាព​របាំ ឡក​ឆៃ​យាំុ ​រាំ​វង់ ភ្លេង​ពិណ​ពាទ្យ​។ល។ ពិធី​គោ​រព​បុព្វ​កា​រី​ជន បុណ្យ​ង៉ីន​អ៊ុង បុណ្យ​អក​អំ​បុក បុណ្យ​សែន​ដូន​តា បុណ្យ​កឋិន បុណ្យ​កំសាន្ត​ស្រុក ម្ហូប​អា​ហារ​ប្រ​ណីតៗ​រួម​មាន៖ នំ​ប៉ៀ​សាច់​ក្រក ប្រ​ហុក។ របរ​គូរ​គំ​នូរ​លើ​ផ្ទាំង​កញ្ចាក់ ត្បាញ​កន្ទេល  ឆ្លាក់​ក្បូរ​ក្បាច់​។ល។ ភ្ញៀវ​ទេស​ចរ ថាច់​ធី​ដា​នី​នៅ ខេត្ត​បាក​លីវ  មក​ទស្ស​នា​សារ​មន្ទីរ​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង៖ "ឆ្លង​តាម​រយៈ​ទម្រង់​រូប​ភាព និង​វត្ថុ​តាំង​នានា​ដែល​ដាក់​តាំង​នៅ​សារ​មន្ទីរ បញ្ជាក់ឲ្យ​ដឹង​ថា ជន​ជាតិ​នីមួយៗ​មាន​លក្ខណៈ​វប្ប​ធម៌​ដោយ​ឡែកៗ។ ក្រោយ​ពីទស្សនា​ជាក់​ស្ដែង​នៅ​សារ​មន្ទីរ​សុក​ត្រាំង  ញាំុង​ឲ្យ​ខ្ញុំ​កាន់​តែ​យល់​ដឹង ច្រើន​ថែម​ទៀត​អំ​ពី​វប្ប​ធម៌​៣​ជន​ជាតិ កិញ -ខ្មែរ -ចិន​ដើម្បី​បម្រេី​ឲ្យ​ការ សរ​សេរ​និក្ខេប​បទ​សិក្សា​ស្រាវ​ជ្រាវ​របស់​នាង​ខ្ញុំ​កាន់​តែ​ល្អ​ថែម​ទៀត"។

យោង​ប្រសាសន៍​របស់​លោក​ឡឹម​វិញ​ភឿង អនុ​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​កី ឡា​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង​៖ សព្វ​ថ្ងៃ​សារ​មន្ទីរ​ខេត្ត​សុក​ត្រាំង មិន​ត្រឹម​តែ​ដាក់​តាំង​វត្ថុ​វប្ប​ធម៌​របស់​ជន​ជាតិ​កិញ -ខ្មែរ -ចិន​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ដាក់​តាំង​វត្ថុ​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​បដិ​វត្តន៍​ក្នុង​ដំ​ណាក់​កាល​ត​ស៊ូ ដណ្តើម​ឯក​រាជ្យ​របស់​កង​ទ័ព​និង​ប្រ​ជា​ជន​សុក​ត្រាំង​ទៀត​ផង។ ព្រោះ​ហេតុ​នោះ បាន​ជា​សារ​មន្ទីរ​សុក​ត្រាំង គឺ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​និង​សិក្សា​ស្រាវ​ជ្រាវ។ មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​សារ មន្ទីរ​ខេត្ត​សុក​ត្រាំង​មាន​ភ្ញៀវ​ទេស​ចរ​មក​ទស្ស​នា​ជាង​៤០០.​០០០​លើក​នាក់"​៕

យ្វី​អាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡឹម​វិញ​ភឿង