ច្រើនឆ្នាំកន្លង ដើម្បីថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌សិល្បៈរបស់ ជនជាតិមានវត្តខ្មែរជាច្រើននៅខេត្តសុកត្រាំង បានជាវនិងបង្កើតវង់ភ្លេងពិណពាទ្យ សម្រាប់ប្រគំកំដរតាមតម្រូវការរបស់ជនរួមជាតិខ្មែរ។
ភ្លេងពិណពាទ្យជាភេ្លងប្រពៃណីមួយដែលមិនអាចខ្វះបាន ក្នុងពិធីបុណ្យទានរបស់ជនរួមជាតិខ្មែរ។
ភ្លេងពិណពាទ្យគឺជាភេ្លងប្រពៃណីដ៏ពិសិដ្ឋរបស់ជនរួមជាតិខ្មែរ ដែល បានរក្សាទុកមកជាយូរអង្វែងណាស់មកហើយ។ ភ្លេងពិណពាទ្យសម្រាប់ប្រគំកំដរក្នុងពិធីបុណ្យរបស់ជនរួមជាតិខ្មែរ មានដូច៖ បុណ្យកឋិនទានសែនដូនតា សម្ពោធឆ្លងព្រះវិហារ កុដ្ឋិ សាលា បុណ្យសព ។ល។ បើនិយាយដល់ភ្លេងពិណពាទ្យ គឺត្រូវនិយាយដល់ក្រុមភ្លេងពិណពាទ្យរបស់វត្តជ្រោយទឹមកណ្តាល ឃុំដាយទឹម ស្រុកមីស្វៀង ខេត្តសុកត្រាំង។ ព្រះតេជព្រះគុណយ័ញថាញ់យុង ព្រះចៅអធិការវត្តជ្រោយទឹមកណ្តាល មានព្រះថេរដីកា៖ "ភ្លេងពិណពាទ្យរបស់វត្តបានស្នងបន្តជាច្រើនជំនាន់មកហើយ និងជាកន្លែងបណ្តុះបណ្តាលអ្នកភ្លេងល្បីឈ្មោះជាច្រើនរូបរបស់ខេត្តសុកត្រាំងទៀតផង។
ក៏ដូចជាក្រុមភ្លេងពិណពាទ្យវត្តជ្រោយទឹមកណ្តាលដែរ ក្រុមភ្លេងពិណពាទ្យវត្តសំរោង សង្កាត់៥ ក្រុងសុកត្រាំង ក៏ល្បីឈ្មោះរាប់សិបឆ្នាំមកហើយ។ ឆ្នាំ២០០០ នៅពេលវត្តជាវភ្លេងពិណពាទ្យមួយវង់ថ្មី ហើយបណ្តុះបណ្តាលយុវជនបានមួយក្រុមដើម្បីប្រគំកំដរតាមតម្រូវការធ្វើបុណ្យទានរបស់ជនរួមជាតិខ្មែរ។ អ្នកភ្លេងលីផាក ប្រធានក្រុមភ្លេងពិណពាទ្យវត្តសំរោង ឲ្យដឹង៖ "ក្រុមយើងខ្ញុំរក្សាបានឋិតថេរដូចសព្វថ្ងៃ គឺអាស្រ័យដោយការឧបត្ថម្ភរបស់វត្តសំរោង។ យើងខ្ញុំលេងភ្លេងដើម្បីកំដរពិ ធីបុណ្យទានក្នុងវត្តផង និងប្រគំកំដរជនរួមជាតិខ្មែរតាមតម្រូវការទៀតផង"។ជាច្រើនឆ្នាំមកហើយ ក្រុមភ្លេងពិណពាទ្យវត្តសំរោងនៅទាំងបានរដ្ឋអំណាចភូមិភាគជម្រើសដើម្បីទៅសម្តែងក្នុងពិធីប្រឡង "សមោសរ សិល្បៈមហាជននិងសម្តែងបង្ហាញម៉ូដសម្លៀកបំពាក់ខ្មែរ" របស់ក្រុង និងខេត្តទៀតផង។ រាល់ការចូលរួមសម្តែងក្រុមភ្លេងវត្តសំរោងតែងទទួលបានស្នាដៃឆ្នើម។ ព្រះតេជព្រះគុណលីឌឹក ព្រះចៅអធិការវត្តសំ រោង មានព្រះថេរដីកា៖ " អាស្រ័យមានក្រុមភ្លេងពិណពាទ្យប្រគំកំដរ
ក្នុងវត្តបានជាញាំុងឲ្យបរិយាកាសនៃពិធីបុណ្យ កាន់តែមានភាពរម្យទម ។ភ្លេងពិណពាទ្យមិនត្រឹមតែប្រគំកំដរប៉ុណ្ណោះទេ ថែមទាំងជួយដោះស្រាយឲ្យយុវជន មានវិជ្ជាជីវៈរក្សាបាននូវភ្លេងប្រពៃណីដ៏ពិសិដ្ឋរបស់ជនជាតិខ្មែរ ដែលបានគង់វង្សជាច្រើនជំនាន់មកហើយ"។
ភ្លេងពិណពាទ្យជាកត្តាមួយដែលមិនអាចខ្វះបាន ក្នុងការប្រជុំជីវភាព វប្បធម៌រស់នៅរបស់ជនរួមជាតិខ្មែរ។ បច្ចុប្បន្ន មិនត្រឹមតែវត្តសំរោង ជ្រោយទឹមកណ្តាលប៉ុណ្ណោះទេ នៅទាំងមានវត្តនានាជាច្រើនឯទៀតក្នុងខេត្តសុកត្រាំង បានជាវភ្លេងពិណពាទ្យសម្រាប់ប្រគំកំដរក្នុងពិធីបុណ្យទានផ្សេងៗ។ កិច្ចការនេះ មិនត្រឹមតែសម្រាប់ប្រគំកំដរតាមតម្រូវការនៅក្នុងពិធីបុណ្យទានប៉ុណ្ណោះទេ វត្តនានានៅទាំងសហការជាមួយរដ្ឋ រក្សានូវលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិខ្មែរទៀតផង៕
យ្វីអាញ់ - សុផល
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។