21/07/2015 - 14:27

កវីនិពន្ធហ៊ឺវធិញកាន់តំណែងប្រធានសមាគមអ្នកនិពន្ធវៀតណាមជាបន្ត

ក្រោយ​ពីរ​យៈ​ពេល​ធ្វើ​ការ​អស់​២​ថ្ងៃ​ព្រឹក​ថ្ងៃ​១១​ខែ​កក្ក​ដាម​ហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​នៃ​សមា​គម​អ្នក​និពន្ធ​វៀត​ណាម​អា​ណត្តិ​កាល​ IX​ (​ឆ្នាំ​២០១៥​-​២០២០​)​  បាន​សម្រេច​ជោគ​ជ័យ​ល្អ​ប្រ​សើ​រ​។

គណៈ​ប្រ​តិ​បត្តិ​ការ​ថ្មី​នៃ​ស​មា​គម​អ្នក​និពន្ធ​វៀត​ណាម​។ ​

អា​ណត្តិ​កាល​កន្លង​ស​មា​គម​ទាំង​មូល​បាន​និពន្ធ​វណ្ណ​កម្ម​គ្រប់​ប្រ​ភេទ​ជាង​១.០០០​វណ្ណ​កម្ម​។​ពិ​សេស​គឺ​ស​មា​គម​មាន​អ្នក​និពន្ធ​បន្ថែម​៥​រូប​ទទួល​បាន​រង្វាន់​ហូ​ជី​មិញ​អ្នក​និពន្ធ​១៥​រូប​ទ​ទួល​បាន​រង្វាន់​ថ្នាក់​ជាតិ​អ្នក​និពន្ធ​៥​រូប​ទ​ទួល​បាន​រង្វាន់​ ASEAN​ ។ល។​ស​មាគម​បាន​រៀប​ចំ​ទិ​វា​កំ​ណាព្យ​វៀត​ណាម​ពិ​និត្យ​ជូន​រង្វាន់​អក្សរ​សិល្ប៍​រៀង​រាល់​ឆ្នាំ​សំ​ដៅ​លើក​តម្កើង​ការ​និពន្ធ​វណ្ណ​កម្ម​ដែល​ល្អ​ៗ​។ ​ពិ​សេស​ក្នុង​សកម្ម​ភាព​កិច្ច​ការ​បរទេស​សមា​គម​អ្នក​និពន្ធ​វៀត​ណាម​បាន​រៀប​ចំ​សន្និ​សី​ទ​ផ្សាយ​អក្សរ​សិល្ប៍​វៀត​ណាម​លើក​ទី​៣​រៀប​ចំ​ស​មោ​សរ​កំ​ណាព្យ​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក​លើក​ទី​២​ស​ហ​កា​រ​ជា​មួយ​វិជ្ជា​ស្ថាន​ស​កល​វិទ្យា​ល័យ​ប្រ​ទេស​ជប៉ុន​បោះ​ពុម្ព​ផ្សា​យ​កម្រង​អក្សរ​សិល្ប៍​១០​សត​វត្សរ៍​រៀប​រាប់​ពី​សង្គ្រាម​ធ្វើ​ស​ហ​ការ​ជា​មួយ​ស​មា​គម​អ្នក​និពន្ធ​នៃ​ប្រ​ទេស​ថៃ​បោះ​ពុម្ព​ផ្សាយ​កម្រង​កំ​ណាព្យ​ជា​ឧភយ​ភា​សា​វៀត​-​ថៃ​បោះ​ពុម្ព​កម្រង​កំ​ណាព្យ​ដោយ​មាន​អ្នក​និពន្ធ​២៥​រូប​កាល​ពី​សម័យ​ប្រ​ឆាំង​អា​មេ​រិក​ទៅ​ជា​ភា​សា​បា​រាំង​។ល។​

ម​ហា​សន្និ​បាត​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ភារ​កិច្ច​និង​បណ្តា​ឆ្នាំ​បន្ត​បន្ទាប់​នោះ​គឺ​៖​ចល​នា​រាល់​សក្តា​នុ​ភាព​នៃ​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​លើ​ក​កម្ពស់​ភាព​សក​ម្ម​នៃ​សង្គម​របស់​អ្នក​និពន្ធ​ផ្លាស់​ប្តូរ​គំ​និ​ត​វិ​ចារ​ណញ្ញា​ណ​នៃ​សិល្បៈ​និង​បែប​ផែន​ស​កម្ម​ភាព​របស់​ស​មា​គម​ផ្តុំ​កម្លាំង​ផ្តោត​ទៅ​លើ​រាល់​ប្រ​ភព​ធន​ធាន​និង​លក្ខ​ណ​សម្បត្តិ​ងាយ​ស្រួល​ដើម្បី​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​និ​ពន្ធ​បាន​ច្រើន​វណ្ណ​កម្ម​ដ៏​មាន​តម្លៃ​ខាង​សតិ​អា​រម្មណ៍​និង​សិល្បៈ​រួម​ចំ​ណែក​យ៉ាង​ស័ក្តិ​សម​ទៅ​ក្នុង​ការ​កសាង​វប្ប​ធម៌​និង​មនុស្ស​វៀត​ណាម​។​

 ស​មា​គម​អ្នក​និពន្ធ​វៀត​ណាម​នឹង​ផ្តុំ​កម្លាំង​ទៅ​លើ​ការ​ងារ​សំ​ខាន់​ៗ​មាន​ដូច​៖​សម្រិត​សម្រាំង​និង​ជំ​នួយ​អ្នក​និពន្ធ​អក្សរ​សិល្ប៍​វ័យ​ក្មេង​កែ​ប្រែ​ការ​រៀប​ចំ​ពាន​រង្វាន់​យោង​តាម​ទិស​ដៅ​បើក​ទូ​លាយ​ប្រ​ជា​ធិប​តេយ្យ​។ បក​ប្រែ​និង​ឧទ្ទេស​នាម​វណ្ណ​កម្ម​ចេញ​ក្រៅ​ប្រ​ទេស​ចំ​នួន​៥០​វណ្ណ​កម្ម​បង្ក​លក្ខ​ណ​សម្បត្តិ​ងាយ​ស្រួល​ដើម្បី​អ្នក​និពន្ធ​ទាំង​ឡាយ​បាន​ចូល​រួម​ដោះ​ដូរ​ទំ​នាក់​ទំ​នង​វប្ប​ធម៌​ជា​មួយ​នឹង​បណ្តា​ប្រ​ទេស​នៅ​ក្នុង​តំ​បន់​និង​បណ្តា​ប្រ​ទេស​លើ​ពិ​ភព​លោក​។ល។​ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​ខាង​លើ​ស​មា​គម​អ្នក​និពន្ធ​វៀត​ណាម​នឹង​ផ្តុំ​កម្លាំង​កែ​ប្រែបំ​ពេញ​បន្ថែម​និង​ធ្វើ​ឲ្យ​សុ​ក្រឹត្យ​នូវ​លក្ខ​ន្តិកៈ​វិ​និ​យោគ​ទុន​ជូន​រង្វាន់​និង​បញ្ចូល​ស​មា​ជិក​-​ជិ​កា​។​រៀប​ចំ​គម្រោង​កង​ជួរ​អ្នក​និពន្ធ​។ ពង្រឹង​និង​ពង្រីក​ធ្វើ​ឲ្យ​សុ​ក្រឹត្យ​អង្គ​ការ​ចាត់​តាំង​នៃ​ស​មា​គម​និង​ក្រុម​ប្រឹក្សា​មុខ​វិជ្ជា​ឯក​ទេស​ផ្សេងៗ​។​ទន្ទឹម​នឹង​នោះ​ស​មា​គម​នៅ​ទាំង​បាន​រៀប​ចំ​ស្ថា​ប័ន​ព័ត៌​មាន​ស្ថាន​ប័ន​បោះ​ពុម្ព​ផ្សាយ​ក្រោម​ឱ​វាទ​ឲ្យ​មាន​របៀប​រៀប​រយ​កែ​ប្រែ​ទំ​ព័រ​ពត៌​មាន​អេ​ឡិក​ត្រូ​និក​របស់​ស​មា​គ​ម។​ដំ​ណើរ​ការ​បូក​សរុប​អក្សរ​សិល្ប៍​សត​វត្សរ៍​ XX​ ។ ស្វែង​រក​ប្រ​ភព​ធន​ធាន​បន្ថែម​ដើម្បី​អភិ​វឌ្ឍ​អក្សរ​សិល្ប៍​។ ការ​បញ្ចូល​ស​មាជិ​ក​-ជិ​កា​ក៏​បាន​កែ​ប្រែ​យោង​លើ​ស្មារ​តី​ទាក់​ទាញ​អ្នក​និពន្ធ​មាន​ទេព​កោ​សល្យ​វ័យ​ក្មេង​។​

បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​អ្នក​និពន្ធ​វៀត​ណាម​ទាំង​ឡាយ​រស់​នៅ​បរ​ទេស​ធ្វើ​ការ​និពន្ធ​ងា​កម​ក​រក​មាតុ​ប្រ​ទេស​ដើម្បី​បុព្វ​ហេតុ​ក​សាង​មនុស្ស​កសាង​វប្ប​ធម៌​វៀត​ណាម​។ល។​

ម​ហា​សន្និ​បាត​បាន​បោះ​ឆ្នោត​ជ្រើស​គណៈ​ប្រ​តិ​បត្តិ​ការ​ស​មា​គម​អ្នក​និពន្ធ​វៀត​ណាម​អា​ណត្តិ​កាល​ឆ្នាំ​២០១៥​-​២០២០​រួម​មាន​ស​មា​ជិក​៦​រូប​៖​អ្នក​ក​វី​និពន្ធ​ហ៊ឺវ​ធិញ​អ្នក​កវី​និពន្ធ​ង្វៀន​ក្វាង​ថេវ​អ្នក​កវី​និពន្ធ​ត្រឹង​ដាំង​ខ្វា​អ្ន​ក​និពន្ធ​ខ្វឹក​ក្វាង​ធ្វី​ ​ ​អ្នក​និពន្ធ​ង្វៀន​ទ្រី​ហ្វឹន​អ្នក​និពន្ធ​ង្វៀន​ប៊ិញ​ភឿង​។​ក្នុង​នោះ​អ្នក​កវី​និពន្ធ​ហ៊ឺវ​ធិញ​ត្រូវ​បាន​ជាប់​ឆ្នោត​កាន់​តំ​ណែង​ប្រ​ធាន​ស​មា​គម​អ្នក​និព​ន្ធវៀត​ណាម​លើក​ទី​៩​ជា​បន្ត​។ អ្ន​កនិពន្ធ​ខ្វឹក​ក្វាង​ធ្វី​ជាប់​ឆ្នោត​កាន់​តំ​ណែង​ប្រ​ធាន​គណៈ​ត្រួត​ពិនិត្យ​សមា​គម​អ្នក​និពន្ធ​វៀត​ណាម​៕​

HN(ĐCSVN) ប្រែ​សម្រួលៈ​លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀន​ប៊ិញ​ភឿង