ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការនៃមហាអនុតំបន់ Mekong (GMS) រយៈ ពេលកន្លង នៅក្រុងដាណាំង ក្រសួងវប្បធម៌-កីឡា និងទេសចរណ៍ អគ្គនាយកដ្ឋានទេសចរណ៍ បានសហការជាមួយនឹងបណ្តាអង្គភាពពាក់ព័ន្ធរៀបចំពិធីបើកវេទិកាទេសចរណ៍ MeKong ឆ្នាំ២០១៥។ ជាពិសេស ចូលរួមក្នុងវេទិកាមានសមាជិកជិត៣០០រូបមកពីប្រទេសទាំង៦ រួមមានដូច៖ ប្រទេសកម្ពុជា ចិន ឡាវ ម៉ីយ៉ាន់ ម៉ា ថៃ វៀតណាមនិងអង្គការ ទេសចរណ៍អន្តជាតិនានា (UNWTO) សម្ព័ន្ធសមាគមទេសចរណ៍អាស៊ី-ហ្វាស៊ីហ្វិក (PATA) និងសម្ព័ន្ធសមាគមទេសចរណ៍ផ្សងព្រេង (ATTA) ។ល។
តំណាងប្រទេសទាំង៦ និងសម្ព័ន្ធសមាគមទេសចរណ៍ ថតរូបរួមនៅក្នុងវេទិកា។ (រូបថត៖ ត្រឹងឡេឡឹម - ទីភ្នាក់ងារសារពត៌មានវៀតណាម)។
ថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកា លោកឡេខាញ់ហាយ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ គូសបញ្ជាក់៖ GMS រួមមានកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា ថៃ វៀតណាម និងខេត្តទាំងពីរទៀត នោះគឺខេត្តវ៉ឹងណាមនិងខេត្តក្វាងតីនៃប្រទេសចិន ដែលមានកម្មសិទ្ធិធនធានធម្មជាតិ ជាច្រើននិងអារ្យធម៌ មនុស្សជាតិសម្បូរបែបដោយមានកេរដំណែលធម្ម ជាតិនិងវប្បធម៌រាប់សិបមុខត្រូវបានអង្គការ (UNESCO) ទទួលស្គាល់ជាកេរដំណែលពិភពលោក បានទាក់ទាញនូវការចាប់អារម្មណ៍របស់ភ្ញៀវទេសចរ អាជីវកម្មនិងវិនិយោគគិនទាំងឡាយ។
នៅប្រទេសវៀតណាម ដោយមានកិច្ចចង្អុលការគាំទ្រពីរដ្ឋាភិបាល និងភាពរវៀសរវៃរបស់សហគមន៍អាជីវកម្ម ការខ្នះខ្នែងចូលរួមរបស់សហគមន៍ជនជាតិ បានជាទេសចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបញ្ជាក់នូវតួនាទីជាផ្នែកសេដ្ឋកិច្ចដ៏សំខាន់មួយ។ ឆ្លងតាមរយៈនៃមហាអនុតំបន់ MeKong វៀតណាម អាចនឹងតភ្ជាប់ជាមួយនឹងប្រទេសផ្សេងៗក្នុង តំបន់តាមរយៈផ្លូវអាកាសផ្លូវគោកនិងផ្លូវទឹកជាដើម។ ម្យ៉ាងទៀត វៀតណាមបានវាយតម្លៃខ្ពស់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍ជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ និងអង្គការអន្តរជាតិនានា ដើម្បីជាប្រយោជន៍រួមនិងជាប្រយោជន៍របស់ភាគីពាក់ព័ន្ធនីមួយៗ។ ទន្ទឹមនឹងនោះ ទេសចរណ៍វៀតណាមបន្តកិច្ចសន្យាដោយមានការប្តេជ្ញាខ្ពស់ ក្នុងការសហប្រតិបត្តិការស្អិតល្មួតរវាងស្ថាប័នទេសចរណ៍ជាតិនីមួយៗ និងការគាំទ្រពីអង្គការអន្តរជាតិនានា ដោយមានការខ្នះខ្នែងចូលរួមពីអាជីវកម្មនិងភាគីពាក់ព័ន្ធនានា។ មហាអនុតំបន់ MeKong នឹងឆាប់បានក្លាយជាតំបន់មួយគួរជាទីចាប់អារម្មណ៍របស់អ្នកវិនិយោគទុន និងជាទីផ្សារទេសចរណ៍ដ៏រវៀសរវៃមួយ។ ពិសេសគឺវៀតណាមតែងមានគោលបំណងតភ្ជាប់រវាងកន្លែងទេសចរណ៍ផ្សេងៗ របស់វៀតណាម ជាមួយនឹងកន្លែងទេសចរណ៍ដទៃទៀតក្នុងតំបន់ ដើម្បីបង្កបាននូវផលិតផលសម្បូរបែប និងគួរជាទីចាប់អារម្មណ៍ពីភ្ញៀវទេសចរ។
ក្នុងឱកាសនេះ ក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ ប្រកាសជាដំណឹងក្រុងដាណាំងត្រូវបានជ្រើសជាក្រុងម្ចាស់ផ្ទះនៃមហាសន្និបាតកីឡាសមុទ្រទ្វីបអាស៊ីឆ្នាំ២០១៦ (Asia Beach Games) ៕
វុាំងសើុង (dantocmiennui.vn)ប្រែសម្រួលៈ លីសៀ