ត្រាវិញ គឺជាខេត្តមានជនរួមជាតិខ្មែររស់នៅកុះករ ប្រភពធនធានមនុស្សនៅមានកម្រិតពិសេសគឺនៅថ្នាក់មូលដ្ឋាន។ ដំណោះស្រាយមួយដើម្បីជម្នះស្ថានភាពនេះ នោះគឺគោលនយោបាយទាក់ទាញបញ្ញវន្តរបស់ភូមិភាគកំពុងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ល។
និស្សិតមហាវិទ្យាល័យត្រាវិញស្ម័គ្រចិត្តធ្វើអ្នកមគ្គុទ្ទេសក៍នៅសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្ត។
តាមមន្ទីរមហាផ្ទៃខេត្តត្រាវិញ ក្នុងរយៈពេល១០ឆ្នាំកន្លង ខេត្តបានទទួលនិងបញ្ជូនយុវជនមានកម្រិតវិជ្ជាមហាវិទ្យាល័យចុះទៅបម្រើការងារនៅឃុំចំនួន៤៧១នាក់ ដោយមានមុខរបរបណ្តុះបណ្តាលផ្សេងៗ មានដូច៖ កសិកម្ម ចិញ្ចឹមសត្វ ចិញ្ចឹមជលផលនិងដាំដុះសេដ្ឋកិច្ច-ហិរញ្ញវត្ថុគ្រប់គ្រងដីធ្លី សំណង់រដ្ឋបាល វប្បធម៌សង្គមកិច្ច បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកទេសបរិស្ថាន។ល។ នេះគឺជាវិស័យដែលឃុំនានាតម្រូវការចាំបាច់នូវធនធានមនុស្សវ័យក្មេង និងមានកម្រិតវិជ្ជាមហាវិទ្យាល័យ។ ទន្ទឹមនឹងនោះ មន្ទីរមហាផ្ទៃ បានសហការជាមួយនឹងមហាវិទ្យាល័យត្រាវិញ បណ្តុះបណ្តាលនិស្សិតជាង២០០នាក់ខាងវិស័យផ្សេងៗ មានដូច៖ អភិវឌ្ឍជនបទគ្រប់គ្រងកសិដ្ឋានដីធ្លី គម្រោងទេពកោសល្យ វិនិច្ឆ័យឯកសារ។ល។ ដើម្បីបំពេញប្រភពធនធានមនុស្សជូនថ្នាក់ឃុំ សង្កាត់ ទីប្រជុំជន។ អាស្រ័យដោយភាពរវៀសរវៃទាំងនោះ បានជាមកទល់ពេលនេះមានឃុំជាច្រើនក្នុងខេត្តត្រាវិញ មានកម្មាភិបាលវ័យក្មេងមានកម្រិតវិជ្ជាមហាវិទ្យាល័យទទួលបន្ទុកក្នុងតួនាទីផ្សេងៗ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍថ្នាក់ឃុំ។
ថាច់ថង គឺជាបញ្ញវន្តវ័យក្មេងមួយរូបក្នុងចំណោមបញ្ញវន្តវ័យក្មេងទាំង ឡាយស្ម័គ្រចិត្តបម្រើការងារនៅតំបន់ក្រលំបាកនៃខេត្តត្រាវិញ។ ឆ្នាំ២០១៤ ក្រោយពីប្រឡងបញ្ចប់ផ្នែកកសិកម្មនៃសកលវិទ្យាល័យកឹងធើ វិស្វករថាច់ថង បានស្ម័គ្រចិត្តចុះទៅបម្រើការនៅឃុំញ៉ីត្រឿង ស្រុកកូវង៉ាង។ នេះគឺជាឃុំមានជនរួមជាតិខ្មែររស់នៅជាង៨០% លក្ខណៈសេដ្ឋកិច្ចនៅមានការលំបាកច្រើន ការបង្កបង្កើនផលស្រូវទទួលបានទិន្នផលទាប ផ្លូវគមនាគមន៍នៅមានភាពឱនថយនៅឡើយ។ល។ វិស្វករថាច់ថង ឲ្យដឹង៖ "នៅពេលចុះមកបម្រើការងារនៅឃុំ ខ្ញុំត្រូវបានថ្នាក់ដឹកនាំចាត់ឲ្យធ្វើជាកម្មាភិបាលទទួលបន្ទុកកសិកម្ម។ ម្យ៉ាងទៀតឃុំមានដី បង្កបង្កើនផលស្រូវចំនួន១.៨០០ហិកតា ផលិតស្រូវ២រដូវ/ឆ្នាំ ប៉ុន្តែទិន្នផលសម្រេចបានតែ១៥ថាំង/កុង/រដូវ។ ក្រោយពីប៉ុន្មានឆ្នាំអនុវត្តការផ្លាស់ប្តូរពូជស្រូវនិងបច្ចេកទេសបង្កបង្កើនផលថ្មី ឃើញថាទិន្នផលស្រូវបានកើនជាបន្តបន្ទាប់ពី៦ដល់៧តោន/ហិកតា/រដូវ។ ជាពិសេសនៅពេលបានរដ្ឋវិនិយោគទុនកសាងប្រព័ន្ធធារាសាស្រ្តសម្រេចជាស្ថាពរ គឺឃុំបង្កើនការផលិតស្រូវបាន៣រដូវ/ឆ្នាំអាស្រ័យហេតុនោះ ប្រាក់ចំណូលរបស់ប្រជាជនត្រូវបានលើកស្ទួយគួរឲ្យកត់សម្គាល់"។ ទន្ទឹមនឹងស្រូវ វិស្វករថាច់ថង ព្រមទាំងសមូហភាព ឃុំញ៉ីត្រឿង ថែមទាំងជំនួយមាមីងដាំដំណាំរួមផ្សំគ្រប់ប្រភេទដើម្បីរកប្រាក់ចំណូលបន្ថែម។ ផ្តើមពីការអនុវត្តន៍ដ៏ត្រឹមត្រូវ ញាំុងឲ្យកំណើនសេដ្ឋកិច្ចជាមធ្យមភាគរបស់ឃុំកើន១១%រៀងរាល់ឆ្នាំ មានគ្រួសារមាមីងខ្មែរជាច្រើនផ្តើមពីជីវភាពគ្រួសារក្រលំបាក បច្ចុប្បន្នបានឈានឡើងធូរធារគ្រាន់បើ។ អស់រយៈពេលជាង១០ឆ្នាំ ខិតខំបម្រើការងារ ផ្តើមពីកម្មាភិបាលកសិកម្ម វិស្វករថាច់ថង ត្រូវបានសមូហភាពជឿទុកចិត្តបោះឆ្នោតធ្វើជាអនុលេខាគណៈកម្មាធិការបក្សឃុំ បន្ទាប់មកជាប្រធានគណៈកម្មាធិការប្រជាជនឃុំ បច្ចុប្បន្នជាលេខាគណៈកម្មាធិការបក្សឃុំញ៉ីត្រឿង។
សមមិត្ត ដុងវាំុងឡឹម ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ វាយតម្លៃៈ "ក្រោយពីរយៈពេលជាង១០ឆ្នាំ អនុវត្តគោលនយោបាយទាក់ទាញអ្នកមានបរិញ្ញាប័ត្រចុះមកមូលដ្ឋានខេត្ត បង្កបាននូវប្រភពកម្មាភិបាល អ្នករដ្ឋការវ័យក្មេង មានកម្រិតមុខជំនាញខ្ពស់អស់ពីចិត្តចំពោះការងារស្ម័គ្រចិត្តបម្រើប្រជាជន ទ្រាំលំបាករៀនសូត្រ លត់ដំនិងតស៊ូ។ ពិសេសគឺជាជំហានៗលើកកម្ពស់គុណភាពប្រព័ន្ធនយោបាយថ្នាក់ឃុំ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍនិងកសាងជនបទថ្មី"៕
អត្ថបទនិងរូបថតៈ ថាញ់ផុង
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។