(អ.ឡ) - អនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW ចុះថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម (សេចក្តីសម្រេចចិត្តលេខ ៨០-NQ/TW) គណៈប្រតិបត្តិការបក្ខភាគទីក្រុងកឹងធើ ទើបបានដាក់ចេញនូវកម្មវិធីដើម្បីជំរុញការអនុវត្ត។
នៅវេលាម៉ោង៥ល្ងាចរៀងរាល់ថ្ងៃ ក្នុងបរិវេណវត្តផ្នោកញ្ជើចាស់ ឃុំង៉ុកតូ សំឡេងភ្លេងពិណពាទ្យ បានបន្លឺឡើងលាន់រំពង។ អ្វីដែលពិសេសនោះគឺ អ្នកភ្លេងទាំងអស់សុទ្ធតែជាងសំណង់ដែលកំពុងធ្វើការនៅក្នុងវត្ត។ បន្ទាប់ពីមួយថ្ងៃធ្វើការនឿយហត់ ពួកគាត់នៅតែខិតខំហាត់រៀន ដោយគោលបំណងរួមចំណែកអភិរក្សសិល្បៈប្រពៃណីរបស់ជនជាតិខ្មែរនិងបម្រើសហគមន៍។
និទាន “រឿងរ៉ាវវៀតណាម” តាមរយៈផលិតផល គំរូកាដូជាក់ស្តែង មានប្រយោជន៍ គឺជាវិធីសាស្ត្រពិតប្រាកដដើម្បីផ្សព្វផ្សាយរូបភាពប្រទេសជាតិ និងកសាងសម្គាល់អត្តសញ្ញាណរូបភាពប្រទេសវៀតណាម។
ជាទូទៅស្ថាបត្យកម្មក្នុងវត្តខ្មែរនៅណាមបូ ព្រះវិហារឬហៅថាឧបោសថាគារ បានចាត់ទុកជាសំណង់សំខាន់បំផុត។ នេះជាកន្លែងដែលព្រះសង្ឃធ្វើសង្ឃកម្មនិងពិធីកិច្ចផ្សេងៗទៀត។ ព្រោះ ហេតុនោះ ព្រះវិហារបានកសាងនៅទីតាំងធារខ្ពស់ស្រឡះ ជាទីគោរពនិងលេចធ្លោដោយដំបូលមានសណ្ឋានពីរជាន់ត្រួតលើគ្នា បង្កើតជារូបរាងស្កឹមស្កៃ និងមាំទាំ។
ស្ថិតនៅឃុំប៊ិញភូ ខេត្តវិញឡុង វត្តពិសីវរារាម គឺជាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ដែលមានប្រវត្តិយូរអង្វែងនិងជាប់ទាក់ទងយ៉ាងជ្រាលជ្រៅជាមួយសហគមន៍ភូមិភាគ។ អស់រយៈពេលជាង ៣ សតវត្សរ៍កកើតនិងអភិវឌ្ឍវត្តមិនត្រឹមតែជាមជ្ឈមណ្ឌលសកម្មភាពសាសនានិងជំនឿរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងរក្សានូវតម្លៃវប្បធម៌និងប្រវត្តិសាស្ត្រដ៏វិសេស។
(CTO) - នៅរាត្រីទី ៤ ខែកក្កដា នៅទីលានបាច់ដាំង សង្កាត់ភូឡើយ ទីក្រុងកឹងធើ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ទីក្រុងកឹងធើ បានចាត់តាំងពិធីបើកការប្រកួតរង្វាន់ Vietcombank Mekong Delta Cross Country Marathon ទីក្រុងកឹងធើ ឆ្នាំ២០២៦។
កាលពី ៣០០ ឆ្នាំមុន តំបន់វាលរាបទន្លេគឺវឡុងជាដីវាលភក់ ព្រៃប្រឹក្សាដុះស៊ុបទ្រុប និងមានសត្វសាហាវជាច្រើន ដូចពាក្យប្រជាប្រិយពោលថា៖ “មកដល់ទីនេះប្លែកអស្ចារ្យ សត្វបក្សីយំគួរឱ្យខ្លាច មច្ឆាលោតត្រដរគួរឱ្យភ័យរន្ធត់"។ ធម្មជាតិបែបនោះឯង បង្ខំចិត្តឱ្យបុព្វបុរសត្រូវបន្សាំខ្លួនឱ្យសមស្របដើម្បីរស់នៅបាន ជាពិសេសគឺការហូបចុក។
វិមានលោកប្រធានហូជីមិញ ស្ថិតនៅសង្កាត់ឡុងឌឹក ខេត្តឡុងវិញ មិនត្រឹមតែជាអាសយដ្ឋានក្រហមអប់រំប្រពៃណីបដិវត្តន៍ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទាក់ទាញភ្ញៀវទេសចរទៀតផង។ ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ ស្ថាបត្យកម្មដ៏វិចិត្រ និងបរិយាកាសបៃតងស្រស់បំព្រង ទីនេះត្រូវបានទទួលស្គាល់ជាតំបន់ទេសចរណ៍គំរូនៅតំបន់វាលរាបទន្លេគឺវឡុងផងដែរ។
ស្ថិតនៅភូមិត្រាខាវ ឃុំកូវកែ ខេត្តវិញឡុង វត្តសម្បូររង្សី គឺជាវត្តខ្មែរបុរាណមួយដែលមានប្រវត្តិយូរអង្វែងនៅណាមបូ។ មិនត្រឹមតែជាមជ្ឈមណ្ឌលប្រជុំជីវភាពជំនឿរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ វត្តនៅទាំងជាកន្លែងរក្សានូវវត្ថុបុរាណមានតម្លៃជាច្រើនមានអាយុកាលជាង ១.០០០ ឆ្នាំ រួមចំណែកឆ្លុះបញ្ចាំងពីជីវភាពវប្បធម៌ និងជំនឿរបស់អ្នកស្រុកតំបន់នេះនាសម័យបុរាណ។
សប្តាហ៍វប្បធម៌ - ទេសចរណ៍ ទីក្រុងកឹងធើ ឆ្នាំ២០២៦ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ ខែមិថុនា ដោយមានសកម្មភាពជាច្រើនដើម្បីផ្សព្វផ្សាយទេសចរណ៍ ឧទ្ទេសនាមពីវប្បធម៌ ផលិតផលពិសេស មនុស្ស និងទឹកដីទីក្រុងកឹងធើដល់ប្រជាជននិងភ្ញៀវទេសចរគ្រប់ទិសទី។
នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ វត្តកញ្ចោងកំពង់លាវ ស្ថិតនៅឃុំទីវកឹង ខេត្តវិញឡុង បានចាត់តាំងពិធីបើកការដ្ឋានសាងសង់ព្រះវិហារថ្មីយ៉ាងអធិកអធម។ អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំភូមិភាគ ព្រះឧបជ្ឈាយ៍ ព្រះសង្ឃ សប្បុរសជននិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ក្នុងជីវភាពសម័យទំនើប រដូវវិស្សមកាលរបស់កុមារខ្មែរនៅតាមភូមិស្រុកនៃតំបន់ភាគខាងលិច បែរជាមានភាពអ៊ូអរប្រកបដោយលក្ខណៈដោយឡែក។ នៅទីនោះ គ្មានទូរស័ព្ទឬក៏ល្បែងកម្សាន្តទំនើបអ្វីឡើយ ប៉ុន្តែមានថ្នាក់រៀនដ៏ពិសេសបានបង្កើតឡើងដោយការប្តេជ្ញាចិត្តរបស់លោកតាលោកយាយនិងព្រះសង្ឃគ្រប់ព្រះអង្គ ធ្វើឱ្យរដូវវិស្សមកាលរបស់កុមារនៅតំបន់ជនបទក្លាយជាដំណើរឆ្លងបទពិសោធន៍ សម្របខ្លួនទៅក្នុងលំហូរវប្បធម៌ដែលដូនតាបន្សល់ទុកមក។
ពិណពាទ្យ ជាទម្រង់ភ្លេងមួយប្រភេទផ្សារភ្ជាប់នឹងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរ។ តាំងពីបុរាណមក ភ្លេងនេះបានផ្សារភ្ជាប់ស្អិតល្មួតជាមួយសិល្បៈសម្តែង និងជំនឿសាសនា ទន្ទឹមនឹងនោះ តែងអំណះអំណាងពីតួនាទីដ៏សំខាន់រហូតមកដល់សព្វថ្ងៃ ពិសេសនៅក្នុងពិធីបុណ្យប្រពៃណី និងពិធីកិច្ចសាសនារបស់សហគមន៍ជនរួមជាតិខ្មែរនៅណាមបូ។
ទីក្រុងកឹងធើ បច្ចុប្បន្នមានកេរដំណែលចំនួន ១០៨ ដែលបានរៀបចំណាត់ថ្នាក់ ក្នុងនោះមានកេរដំណែលថ្នាក់ជាតិដ៏ពិសេស ១ កេរដំណែលថ្នាក់ជាតិចំនួន ៣១ និងកេរដំណែលថ្នាក់ទីក្រុងចំនួន ៧៦ ព្រមទាំងមានបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ១៦ ទៀតផង។ នេះគឺជាប្រភពធនធានមិនត្រឹមតែកំណត់នូវអត្តសញ្ញាណវប្បធម៌របស់កឹងធើ រួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជា "លិខិតឆ្លងដែន" សម្រាប់ដំណើរការសមាហរណកម្មផងដែរ។
ស្ថិតនៅសង្កាត់មីស្វៀង ទីក្រុងកឹងធើ វត្តស្រឡូងគឺជាវត្តមួយល្បីល្បាញមានលក្ខណៈពិសេសគឺព្រះវិហារបិទដោយអំបែងចាន បង្កជាសម្រស់ប្លែកភ្នែក និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា។ មុនពេលក្លាយជាកន្លែងទេសចរណ៍ ទិដ្ឋភាពនៃវត្តនេះតាមចំណារយ៉ាងរស់រវើកតាមរយៈទំព័រកំណត់ហេតុរបស់វិទ្យាករវឿងហុងសេន។
ទីក្រុងកឹងធើនិងហាណូយ នឹងសហការចែករំលែកបទពិសោធន៍លើការគ្រប់គ្រងរដ្ឋក្នុងវិស័យទេសចរណ៍ កសាងផលិតផលទេសចរណ៍ គ្រប់គ្រងគោលដៅទេសចរណ៍ និងផ្សព្វផ្សាយ ជំរុញវិស័យទេសចរណ៍។
ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡាដ្ឋាននៃមហាវិទ្យាល័យត្រាវិញ សាកលវិទ្យាល័យត្រាវិញបានចាត់តាំងរាំចង្វាក់សារ៉ាវ៉ាន់ជាពួកផ្អែកលើមូលដ្ឋានភ្លេងប្រពៃណីខ្មែរណាមបូ ដោយមាននិស្សិតចូលរួមចំនួន ១.០០០ នាក់។
នៅក្នុងឧបករណ៍ភ្លេងរបស់ជនរួមជាតិខ្មែរបានបែងចែកជា ៤ ប្រភេទធំៗ ក្នុងនោះ រួមមាន៖ ឧបករណ៍ខ្សែ ឧបករណ៍ខ្យល់ ឧបករណ៍ស្បែក ឧបករណ៍គោះ។ ប្រភេទនី មួយៗសុទ្ធតែមានឧបករណ៍ភ្លេងខុសៗគ្នា។ ក្នុងនោះ ប៉ីអនិងស្រឡៃ គឺជាឧបករណ៍ភ្លេងពីរប្រភេទដ៏ពិសេសស្ថិតក្នុងក្រុមឧបករណ៍ភ្លេងរបស់ជនរួមជាតិខ្មែរនៅតំបន់ណាមបូ។
ក្នុងបរិយាកាសដ៏មនោរម្យនៃផ្លូវចូលទៅកាន់រមណីយដ្ឋានស្រះស្រី មុខម្ហូបនំបញ្ចុកទឹកសម្លបែបស្រុកស្រែរបស់ជនរួមជាតិខ្មែរ នៅតែមានភាពទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយជានិច្ច។ មិនត្រឹមតែជាអាហារដ៏ពេញនិយមប៉ុណ្ណោះទេ នំបញ្ចុក ទឹកសម្លនៅទាំងបង្កប់នូវរឿងរ៉ាវនៃការថែរក្សារសជាតិប្រពៃណី ដែលបានដូនតាបន្សល់ទុក និងតកូនតចៅជាច្រើនជំនាន់មកហើយ។
ដោយជ្រួតជ្រាបនូវទស្សនៈរបស់បក្ស និងរដ្ឋអំពីការកសាង អភិវឌ្ឍន៍ខឿនវប្បធម៌និងកងជួរសិល្បៈ រយៈពេលកន្លង មានបុគ្គលជាច្រើនមានស្នាដៃឆ្នើមក្នុងការអភិរក្សបេតិកភណ្ឌអរូបី បានទទួលកិត្តិយស និងគោរមនាមដ៏ថ្លៃថ្លា។ ក្នុងចំណោម "អ្នករក្សាព្រលឹងសិល្បៈ" គំរូទាំងនោះ មានសិប្បករឆ្នើមឡឹមហួន - កុលបុត្រខ្មែរដ៏ឆ្នើមមួយរូបនៃតំបន់ជនបទវិញភឿក ទីក្រុងកឹងធើ។