ប៉ុន្មានឆ្នាំកន្លងមកនេះ សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងកឹងធើ អនុវត្តបានល្អនូវភារកិច្ចជំរុញបណ្តាកម្មវិធីផ្លាស់ប្តូរវប្បធម៌និងផ្លាស់ប្តូរប្រជាជន និងប្រជាជន។ តាមរយៈបណ្តាសកម្មភាពអបអរសាទរ ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍សហគមន៍ បេតិកភណ្ឌវប្បធម៌កឹងធើ បានឧទ្ទេសនាមយ៉ាងរស់រវើកដល់មិត្តភក្តិអន្តរជាតិ។ ដោះដូរយោបល់ជាមួយអ្នកសារព័ត៌មាននៃកាសែតនិងវិទ្យុទូរទស្សន៍កឹងធើ ជុំវិញប្រធានបទនេះ លោកស្រី ឡេធីថាញយ៉ាង ប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងកឹងធើ បានឱ្យដឹង៖

លោកស្រី ឡេធីថាញយ៉ាង ប្រធានសហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងកឹងធើ។
ការពង្រីកតម្លៃកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍សហគមន៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន គឺជាវិធីធ្វើជាក់ស្តែង សំដៅអភិរក្ស និងផ្សព្វផ្សាយបណ្តាតម្លៃបេតិកភណ្ឌ ព្រមទាំងពង្រីកលំហផ្លាស់ប្តូរ និងកិច្ចសន្ទនារវាងបណ្តាខឿនវប្បធម៌។ ប្រសិនបើទេសចរណ៍សហគមន៍ជួយ "ជំរុញកម្លាំងខាងក្នុង" នោះការផ្លាស់ប្តូរប្រជាជននិងប្រជាជន គឺជាឧបករណ៍ពង្រីក "កម្លាំងខាងក្រៅ"។ ក្នុងបរិការណ៍សមាហរណកម្ម ការផ្លាស់ប្តូរប្រជាជននិងប្រជាជន មិនត្រឹមតែជាសកម្មភាពកិច្ចការបរទេសប៉ុណ្ណោះទេ ថែមទាំងជាវិធីសាស្ត្រផ្សព្វផ្សាយវប្បធម៌ប្រកបដោយប្រសិទ្ធភាពទៀតផង។
នៅពេលផ្សារភ្ជាប់ទេសចរណ៍សហគមន៍ជាមួយនឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ភ្ញៀវទេសចរអន្តរជាតិ មិនត្រឹមតែទស្សនាកម្សាន្តប៉ុណ្ណោះទេ ថែមទាំងចូលរួមដោយផ្ទាល់ក្នុងបណ្តាសកម្មភាពវប្បធម៌ - សង្គមនៅភូមិភាគ។ តាមរយៈបណ្តាទម្រង់ homestay ភូមិវប្បធម៌ បណ្តាកម្មវិធីស្ម័គ្រចិត្តអន្តរជាតិ ភ្ញៀវទេសចរមានឱកាសរស់នៅជាមួយប្រជាជន ចូលរួមក្នុងបណ្តាសកម្មភាពប្រចាំថ្ងៃ និងយល់ដឹងកាន់តែស៊ីជម្រៅអំពីជីវភាពរស់នៅ ទំនៀមទម្លាប់ និងទម្លាប់របស់ប្រជាជននៅភូមិភាគ។ ជាមួយគ្នានេះ នេះក៏ជាឱកាសដើម្បីភូមិភាគទទួលយកបណ្តាបទពិសោធន៍ដ៏ថ្លៃថ្លាពីបណ្តាទម្រង់អភិរក្ស និងទាញយកផលបេតិកភណ្ឌប្រកបដោយជោគជ័យ។ នៅពេលបណ្តាកេរដំណែលប្រវត្តិសាស្ត្រក្លាយជាឆាកសម្រាប់បណ្តាសកម្មភាពផ្លាស់ប្តូរ កន្លែងនេះនឹងត្រូវបានបញ្ចូលព្រលឹង និងក្លាយជារស់រវើកជាងក្នុងភ្នែករបស់ភ្ញៀវទេសចរ។
* តើតួនាទី "កាតាលីតិក" របស់សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងកឹងធើ ក្នុងការអភិរក្សបេតិកភណ្ឌផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ និងកិច្ចការបរទេសប្រជាជនយ៉ាងដូចម្តេច ជម្រាបលោកស្រី?

និស្សិតឥណ្ឌាកំពុងសិក្សានៅទីក្រុងកឹងធើ បានចូលរួមកម្មវិធីទិវាយោគៈអន្តរជាតិលើកទី ១២ ឆ្នាំ ២០២៦ ដែលប្រព្រឹត្តទៅនៅឧទ្យានលឺវហឺវភឿក សង្កាត់និញកេវ។
ទន្ទឹមនឹងបណ្តាសកម្មភាពសន្តិភាព សាមគ្គីភាពមិត្តភាព ភារកិច្ចសំខាន់មួយក្នុងកិច្ចការបរទេសប្រជាជន គឺការជំរុញកៀរគរជំនួយពីអង្គការក្រៅរដ្ឋាភិបាលបរទេស។ នាពេលកន្លងមក សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង បានកៀរគរអង្គការក្រៅរដ្ឋាភិបាលបរទេសជាង ៦០ អង្គការ ឱ្យអនុវត្តបណ្តាគម្រោងអំពីសន្តិសុខសង្គម មនុស្សធម៌សប្បុរសធម៌ ឧបត្ថម្ភការចិញ្ចឹមជីវិតជូនប្រជាជនជួបការលំបាកនៅតំបន់ដាច់ស្រយាល តំបន់ជនជាតិភាគតិចនៅលើភូមិឋានទីក្រុង ដោយទឹកប្រាក់ជំនួយសរុបដំណាក់កាល ២០១៩-២០២៥ ជាង ៤៥០ ពាន់លានដុង។ បណ្តាគម្រោងទាំងនេះស្ថិតក្នុងវិស័យជាច្រើន៖ វប្បធម៌ អប់រំ សុខាភិបាល បរិស្ថាន ការអភិវឌ្ឍសហគមន៍ រួមចំណែកលុបបំបាត់ភាពក្រីក្រ និងកសាងជនបទថ្មី...
ដើម្បីចូលរួមក្នុងកិច្ចការអភិរក្សកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍ និងកិច្ចការបរទេសប្រជាជន សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុង នៅតែដើរតួនាទីជា "កាតាលីតិក" ក្នុងការកៀរគរប្រភពធនធានអន្តរជាតិសម្រាប់កិច្ចការនេះ។ ការកៀរគរប្រភពឧបត្ថម្ភ និងជំនួយឥតសំណងពីបណ្តាអង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាលបរទេស (NGO) អាណិកជនវៀតណាម បណ្តាស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាម ដូចជាស្ថានទូត ស្ថានអគ្គកុងស៊ុលនៃបណ្តាប្រទេស សម្រាប់បណ្តាគម្រោងអភិរក្សកេរដំណែលវប្បធម៌ - ប្រវត្តិសាស្ត្រ គឺជារឿងចាំបាច់បំផុត។ បណ្តាកម្មវិធីកិច្ចសហប្រតិបត្តិការនេះ នៅតែនាំមកនូវបទពិសោធន៍ បច្ចេកវិទ្យា និងវិធីសាស្ត្រគ្រប់គ្រងជឿនលឿន រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការអភិរក្ស។
* ជម្រាបលោកស្រី ក្នុងកិច្ចការពង្រីកតម្លៃកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍សហគមន៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន តើតួនាទីរបស់ប្រជាជនភូមិភាគយ៉ាងដូចម្តេចដែរ?
សហគមន៍ភូមិភាគ គឺជាអង្គដ៏សំខាន់មួយ។ ប្រជាជននឹងចូលរួមរក្សា បង្កភាពជោគជ័យនិងទទួលបានផលប្រយោជន៍ផងដែរ។ ដូច្នេះ តាមខ្ញុំ កត្តាស្នូលគឺការលើកកម្ពស់សមត្ថភាពជូនសហគមន៍ភូមិភាគក្នុងការចូលរួមក្នុងបណ្តាសកម្មភាពផ្លាស់ប្តូរអន្តរជាតិ។ ប្រជាជនមិនត្រឹមតែត្រូវយល់ដឹងអំពីតម្លៃកេរដំណែលប៉ុណ្ណោះទេ ថែមទាំងបានបំពាក់បំប៉នជំនាញទំនាក់ទំនង ភាសាបរទេស និងចំណេះដឹងអំពីវប្បធម៌អន្តរជាតិទៀតផង។ កិច្ចការបរទេសប្រជាជន នៅតែជាស្ពានតភ្ជាប់សហការជាមួយបណ្តាអង្គការដៃគូអន្តរជាតិ ដើម្បីចាត់តាំងបណ្តាវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន តាមរយៈនោះ ជួយឱ្យប្រជាជនក្លាយជាប្រជាទូតវប្បធម៌ពិតប្រាកដ។
* តើលោកស្រីអាចចែករំលែកបន្ថែមនូវការបើកចំហរនានា ដើម្បីបន្តពង្រីកតម្លៃកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍សហគមន៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនបានទេ?
ចក្ខុវិស័យនៃកិច្ចការបរទេសប្រជាជន សហព័ន្ធបណ្តាអង្គការមិត្តភាពទីក្រុងយល់ថា ចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹង និងវិនិយោគឱ្យបានសមស្របសម្រាប់កិច្ចការនេះ ក្នុងនោះជំរុញការធ្វើសង្គមភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការអភិរក្ស និងផ្សព្វផ្សាយបណ្តាកេរដំណែល។ អភិវឌ្ឍផលិតផលទេសចរណ៍ពិសេសពីកេរដំណែល យកចិត្តទុកដាក់បង្កើនបទពិសោធន៍ជាក់ស្តែងសម្រាប់ភ្ញៀវទេសចរ ជាពិសេសគឺភ្ញៀវអន្តរជាតិ។
ជាពិសេស ចាំបាច់ត្រូវពង្រីកតួនាទីនៃកិច្ចការបរទេសប្រជាជន តាមរយៈបណ្តាសកម្មភាពផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដើម្បីឧទ្ទេសនាមពីកេរដំណែលទៅកាន់មិត្តភក្តិអន្តរជាតិ។ សហការជាមួយបណ្តាអង្គការមិត្តភាពទ្វេភាគី ពហុភាគី បណ្តាអង្គការក្រៅរដ្ឋាភិបាលបរទេស ដើម្បីផ្សព្វផ្សាយ និងជំរុញការកៀរគរប្រភពធនធានក្នុងកិច្ចការអភិរក្សបេតិកភណ្ឌ។ តួនាទីនៃសារគមនាគមន៍និងការផ្សព្វផ្សាយអន្តរជាតិក៏សំខាន់ណាស់ដែរ។ តាមខ្ញុំ ចាំបាច់ត្រូវកសាងបណ្តាផលិតផលសារគមនាគមន៍ពហុភាសា ទាញយកប្រយោជន៍ពីមូលដ្ឋានគ្រឹះឌីជីថល និងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយរូបភាពកេរដំណែល តភ្ជាប់ជាមួយបណ្តាស្ថាប័នតំណាងការទូតបរទេសប្រចាំនៅវៀតណាម និងបណ្តាស្ថាប័នតំណាងការទូតវៀតណាមនៅបរទេស អង្គការអន្តរជាតិ ដើម្បីផ្សព្វផ្សាយយ៉ាងទូលំទូលាយ។
អាចនិយាយបានថា ការអភិរក្សនិងពង្រីកកេរដំណែលប្រវត្តិសាស្ត្រ - វប្បធម៌ ផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍សហគមន៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន មិនត្រឹមតែជាការទទួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីទីក្រុងកឹងធើ លោតផ្លោះ អំណះអំណាងពីនាទី និងលើកកម្ពស់រូបភាពរបស់ខ្លួនលើឆាកអន្តរជាតិ។ នេះក៏ជាវិថីដើម្បីថែរក្សាព្រលឹងវប្បធម៌ជាតិក្នុងលំហូរនៃសមាហរណកម្ម។
សូមអរគុណលោកស្រី!
ដាំងហ្វិញ (អនុវត្ត) - សុផន