29/07/2026 - 22:21

ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​

លំ​ហូរ​ក្តី​ជំនឿ​វេញ​បញ្ចូល​រវាង​សាសនា​និង​សង្គម​ 

អត្ថ​បទ​ចុង​ក្រោយ​៖ ពី​សាសនា​ដល់​សង្គម​-ក្តី​ជំនឿ​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​ក្នុង​ការ​ការ​ពា​រមូល​ដ្ឋាន​គ្រឹះ​ឧត្តម​គតិ​របស់​បក្ស​

ផ្សារ​ភ្ជាប់​ រួម​ដំ​ណើរ​ជា​មួយ​ជន​ជាតិ​គឺ​ជា​លក្ខ​ណៈល្អ​ប្រសើរ​របស់​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​។ ពី​សាសនា​ដល់​សង្គម​ ពី​ជំនឿ​ផ្លូវ​ចិត្ត​ដល់​ជំនឿ​មុត​មាំ​របស់​ជន​រួម​ជាតិ​លើ​ការ​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ​។ លំ​ហូរ​ទាំង​នេះ​ កំ​ពុង​រួម​ចំ​ណែក​ក្នុង​ការ​ពង្រឹង​ផែន​មហា​សាមគ្គី​និង​ការ​ពារ​រឹង​មាំ​មូល​ដ្ឋាន​គ្រឹះ​ឧត្តម​គតិ​របស់​បក្ស​ដោយ​កម្លាំង​ទឹក​ចិត្ត​ប្រ​ជា​ជន​។

ពី​ក្តី​ជំនឿ​សាសនា​ដល់​កម្លាំង​មហា​សាមគ្គី​ជន​ជាតិ​

* ក្នុង​បរិបទ​បច្ចុប្បន្ន​ ពេល​មាន​ការ​ឃោស​នា​ឆ្លៀត​យក​បញ្ហា​ជន​ជាតិ​ សាសនា​ ដើម្បី​ញុះ​ញង់​បំ​បែក​បំ​បាក់​ តាម​ព្រះ​តេជ​ព្រះ​គុណ​ តួ​នា​ទី​របស់​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​ក្នុង​ការ​ការ​ពារ​ផែន​មហា​សាមគ្គី​ត្រូវ​ធ្វើ​យ៉ាង​ណា​?

- យើង​ខ្ញុំ​ផ្អែក​លើ​ស្មារតី​ប្រវេ​ណី​ស្នេហា​ជាតិ​ដោយ​ឥត​ងាក​រេ​តាំង​ពី​យូរ​អង្វែង​។ ប្រវេ​ណី​ផ្សារ​ភ្ជាប់​នឹង​បដិវត្តន៍​របស់​ជន​រួម​ជាតិ​និង​ព្រះ​សង្ឃ​ខ្មែរ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​បំ​ផុត​ ដើម្បី​ច្រាន​ចោល​នូវ​ការ​ឃោស​នា​ញុះ​ញង់​បំ​បែក​បំ​បាក់​។ ម្យ៉ាង​វិញ​ទៀត​ មិន​ថា​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ​ ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​ នៅ​តែ​ផ្សារ​ភ្ជាប់​ រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជាតិ​ ដោយ​ចាត់​ទុក​ថា​ “សាសនា​-ប្រ​ជា​ជាតិ​-សង្គម​និយម​” ជា​ត្រីវិស័យ​សម្រាប់​រាល់​សកម្ម​ភាព​។ ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​តែង​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ​ ជួយ​ជន​រួម​ជាតិ​យល់​ច្បាស់​ពី​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ មិន​ស្តាប់​តាម​ការ​ញុះ​ញង់​របស់​ជន​ទុច្ចរិត​។ វត្ត​អា​រាម​ខ្មែរ​នា​បច្ចុប្បន្ន​ មិន​ត្រឹម​តែ​ជា​កន្លែង​បួស​រៀន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ទី​បង្អែក​ខាង​ស្មារតី​ រួម​ចំ​ណែក​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ រក្សា​រឹង​មាំ​ក្តី​ជំនឿ​របស់​ជន​រួម​ជាតិ​លើ​បក្ស​និង​រដ្ឋ​។

វត្ត​អា​រាម​ខ្មែរ​មិន​ត្រឹម​តែ​ជា​កន្លែង​បួស​រៀន​របស់​ព្រះ​សង្ឃ​និង​ជា​កន្លែង​គោរព​បូ​ជា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​សា​លា​បង្រៀន​អក្សរ​ សិល្បៈ​និង​ជា​មជ្ឈ​មណ្ឌល​អប់​រំ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ​ស្រុក​។ ក្នុង​រូប​ថត​៖ ជន​រួម​ជាតិ​ខ្មែរ​អញ្ជើញ​មក​វត្ត​នៅ​ថ្ងៃ​បុណ្យ​សែន​ដូន​តា​។ 

* តាម​ព្រះ​តេជ​ព្រះ​គុណ​ ត្រូវ​ធ្វើ​ដូច​ម្តេចដើម្បី​ក្តី​ជំនឿ​សាសនា​ផ្សារ​ភ្ជាប់​ វេញ​បញ្ចូល​ជា​មួយ​ក្តី​ជំនឿ​នយោ​បាយ​ ក្តី​ជំនឿ​លើ​បក្ស​ រដ្ឋ​និង​អ៊ំ​ហូ?

- ក្តី​ជំនឿ​នយោ​បាយ​បា​នក​សាង​ឡើង​លើ​មូល​ដ្ឋាន​នៃ​សន្តិ​ភាព​ សេ​រី​ភាព​ជំនឿ​ សាសនា​និង​អភិវឌ្ឍ​ជីវ​ភាព​។ ពេល​ពុទ្ធ​សាសនិក​បាន​បក្ស​ រដ្ឋ​ បង្ក​លក្ខ​ណៈដើម្បី​រស់​នៅ​ក្នុង​សន្តិ​ភាព​ បាន​ឧបត្ថម្ភ​ប្រ​កប​របរ​រក​ស៊ី​ ពួក​គាត់​នឹង​ឃើញ​ច្បាស់​ពី​ផល​ប្រ​យោជន៍​នៃ​ការ​អនុ​វត្ត​ល្អ​ការ​ងារ​សាសនា​និង​សង្គម​។ ការ​ជឿ​ជាក់​លើ​គោល​មាគ៌ា​របស់​បក្ស​ រដ្ឋ​ គឺ​ជា​លក្ខ​ណៈកំ​ណត់​សម្រេច​ ដើម្បី​ព្រះ​សង្ឃ​ស្ងប់​ចិត្ត​បួស​រៀន​។

*តើ​ព្រះ​តេជ​ព្រះ​គុណ​អាច​ចែក​រំលែក​ពី​ចំ​ណាប់​អា​រម្មណ៍​របស់​ព្រះ​អង្គ​អំ​ពី​ទស្សន​វិជ្ជា​ “សាសនា​-ប្រ​ជា​ជាតិ​-សង្គម​និយម​”ក្នុង​បរិបទ​ថ្មី​នា​បច្ចុប្បន្ន​នេះ​ទេ​បាទ​?

- អាត្មា​ភាព​អះ​អាង​ថា​នេះ​មិន​ត្រឹម​តែ​ជា​ពាក្យ​ស្លោក​ប៉ុណ្ណោះ​ទេ​ គឺ​បាន​ក្លាយ​ជា​សច្ច​ធម៌​ប្រ​វត្តិ​សាស្ត្រ​និង​ភាព​ជាក់​ស្តែង​នៃ​ពុទ្ធ​សាសនា​វៀត​ណាម​ ក្នុង​នោះ​ មាន​ទាំង​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​។ទស្សន​វិជ្ជា​នេះ​ ជួយ​ឱ្យ​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ក្នុង​សម័យ​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​។ព្រម​ទាំង​បង្ហាញ​ពី​ភាព​ជឿ​ជាក់​ដាច់​ខាត​របស់​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​ក្រោម​ដំ​បូល​ផ្ទះ​រួម​នៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ លើ​មាគ៌ា​រួម​គ្នា​កសាង​និង​ការ​ពារ​មា​តុ​ភូមិ​ ឆ្ពោះ​ដល់​សង្គម​សន្តិ​ភាព​ រុង​រឿង​ក្រោម​ទិស​ដៅ​សង្គម​និយម​។

បណ្តុះ​ពន្លក​ល្អ​សម្រាប់​អនាគត​

* ជម្រាប​ប្រ​សាសន៍​ព្រះ​តេជ​ព្រះ​គុណ​ វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ កំ​ពុង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការប​ណ្តុះ​បណ្តា​លសម​ណ​សិស្ស​និង​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​។ តើ​ព្រះ​តេជ​ព្រះ​គុណ​មាន​ការ​រំ​ពឹង​ទុក​អ្វី​ខ្លះ​លើ​គោ​លន​យោ​បាយ​ជន​ជាតិ​ សាសនា​របស់​បក្ស​និង​រដ្ឋ​ក្នុង​ការ​ឧបត្ថម្ភ​សម្រាប់​សកម្ម​ភាព​របស់​វិទ្យា​ស្ថាន​ ក៏​ដូច​ជា​ការ​រស់​នៅ​របស់​ព្រះ​សង្ឃ​នា​ពេល​ខាង​មុខ​?

- អាត្មា​ភាព​រំ​ពឹង​ថា​ នា​ពេល​ខាង​មុខ​ បក្ស​និង​រដ្ឋ​បន្ត​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត​ដល់​ការងា​រប​ណ្តុះ​បណ្តា​ល បំប៉ន​កង​ជួរ​បញ្ញា​វន្ត​សង្ឃ​វ័យ​ក្មេង​ ពិ​សេស​គឺ​តាម​រយៈ​សកម្ម​ភាព​របស់​វិទ្យា​សា្ថនពុទ្ធ​សាសនា​ខ្មែរ​។ ពី​ព្រោះ​នេះ​គឺ​ជា​មជ្ឈ​មណ្ឌល​អប់​រំ​ដែល​មា​នល​ក្ខណៈ​ពិ​សេស​ រួម​ចំ​ណែក​បង្កើន​កម្រិត​វិជ្ជា​ផ្នែក​ខាង​ពុទ្ធិក​សិក្សា​និង​វិជ្ជា​ផ្លូវ​លោក​ជា​ប្រ​ភព​ចំ​ណេះ​ដឹង​ រួម​ចំ​ណែក​លើក​កម្ពស់​ស្មារតី​ពល​រដ្ឋ​ដល់​សម​ណ​សិស្ស​ ដើម្បី​ក្រោយ​ពី​លា​ចាក​សិក្ខា​បទ​ អាច​បន្ត​រួម​ដំ​ណើរ​ជា​មួយ​រដ្ឋ​អំ​ណាច​ ផ្សារ​ភ្ជាប់​សាសនា​នឹង​សង្គម​ ជួយ​បម្រើ​ការ​ក្នុង​សហ​គម​ន៍។

ទន្ទឹម​នឹង​នោះ​ អាត្មា​ភាព​សង្ឃឹម​ថា​ គោ​លន​យោ​បាយ​ជន​ជាតិ​ សាសនា​ បន្ត​ជំ​រុញ​ការ​ងារ​បន្ថយ​ភាព​ក្រី​ក្រ​ បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ ដើម្បី​លើក​កម្ពស់​ជីវ​ភាព​ប្រ​កប​ដោយ​ចីរ​ភាព​ជូន​ជន​រួម​ជាតិ​ វិនិយោគ​លើ​វិស័យ​អប់​រំ​ សុខា​ភិបាល​ អភិ​រក្ស​វប្ប​ធម៌​និង​ស្ថា​បត្យ​កម្ម​វត្ត​ខ្មែរ​។ ពេល​វិទ្យា​ស្ថាន​និង​វត្ត​អា​រាម​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ត្រឹម​ត្រូវ​ នោះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដើម្បី​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ​ បន្ត​ពង្រីក​តួ​នា​ទី​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ កសាង​ជីវ​ភាព​វប្ប​ធម៌​ថ្មី​និង​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​។

 វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ ជា​កន្លែង​បណ្តុះ​បណ្តា​លបញ្ញា​វន្ត​សម្រាប់​ពុទ្ធ​សាសនា​ថេរ​វាទ​ខ្មែរ។

* ទី​បញ្ចប់​ តើ​ព្រះ​តេជ​ព្រះ​គុណ​ មាន​ពាក្យ​អ្វី​ផ្តាំផ្ញើ​ដល់​ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​ខ្មែរ​ អំ​ពី​ការ​បន្ត​វេន​“លំ​ហូរ​ក្តី​ជំនឿ​”ក្នុង​កិច្ច​ការក​សាង​និង​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​?

- ក្តី​ជំនឿ​របស់​យើង​ខ្ញុំ​គឺ​លំ​ហូរ​មិន​ដាច់​ជា​ច្រើន​ជំ​នាន់​មក​ហើយ​ បាន​ពូន​ជ្រំ​ឡើង​ដោយ​ប្រវេ​ណី​ស្នេហា​ជាតិ​និង​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​ប្រ​ជា​ជាតិ​។

អាត្មា​ភាព​ផ្តាំផ្ញើ​ដល់​ព្រះ​សង្ឃ​ ចូរ​រក្សា​វិន័យ​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ មិន​បង្អង់​ក្នុង​ការ​សិក្សា​រៀន​សូ​ត្រ​ បង្កើន​ចំ​ណេះ​ដឹង​ផ្នែក​ខាង​ពុទ្ធ​សាសនា​និង​ចំ​ណេះ​ដឹង​សង្គម​។ ទ្វារ​សមា​ហរ​ណ​កម្ម​និង​វិវឌ្ឍន៍ខ្លួន​ក្នុង​និន្នាការ​អភិវឌ្ឍ​រួម​របស់​ប្រ​ទេស​កំ​ពុង​បើក​ទូ​លាយ​ ព្រះ​សង្ឃ​គ្រប់​អង្គ​ត្រូវ​តែ​ចាប់​យក​ឱ​កាស​ដើម្បី​លើក​កម្ពស់​តួ​នា​ទី​របស់​ខ្លួន​ក្នុង​សហ​គម​ន៍និង​សង្គម​។

ព្រះ​តេជ​ព្រះ​គុណ​ លី​ហុង​ ផ្តាំផ្ញើ​ដល់​ព្រះ​សង្ឃ​គ្រប់​អង្គ​និង​ជន​រួម​ជាតិ​ខ្មែរ​ រក្សា​រឹង​មាំ​ក្តី​ជំនឿ​និង​អត្ត​សញ្ញា​ណ​ សាមគ្គី​សេ្នហា​ជាតិ​ ឈាន​ឡើង​ក្នុង​ការ​សិក្សា​និង​សមា​ហរ​ណ​កម្ម​ដើម្បី​ព្រះ​ធម៌​វិន័យ​រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជាតិ​។ រូប​ថត​៖CTV

ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​ សារ​របស់​អាត្មា​គឺ​សាមញ្ញ​ណាស់​ ប៉ុន្តែ​ក៏​ជា​ការ​អំ​ពាវ​នាវ​ចេញ​ពី​បេះ​ដូង​។ អាត្មា​ភាព​សង្ឃឹម​ថា​ ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ត្រូវ​ចង​ចាំ​ជា​និច្ច​និង​ពង្រីក​ បី​ប្រ​ការ​៖ ទី​មួយ​ ថែ​រក្សា​អត្ត​សញ្ញា​ណ​ គប្បី​ចាត់​ទុក​វត្ត​អា​រាម​ជា​ពន្លឺ​ស្មារតី​គ្មាន​ពេល​ណា​រលត់​។ ចូរ​រក្សា​ភា​សា​ អក្សរ​និង​ទំនៀម​ទម្លាប់​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​។ នោះ​គឺ​ជា​ឫស​គល់​ ជា​មោទ​នភាព​មិន​អាច​ដោះ​ដូរ​បាន​ឡើយ​។ ទី​ពីរ​ សាមគ្គី​និង​ស្នេហា​ជាតិ​ បន្ត​ការ​ពង្រីក​ប្រវេ​ណី​ផ្សារ​ភ្ជាប់​ រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជាតិ​ដែល​បាន​លត់​ដំ​ជា​ច្រើន​ជំ​នាន់​មក​។ ជឿ​ជាក់​ដាច់​ខាត​លើ​ការ​ដឹក​នាំ​របស់​បក្ស​និង​រដ្ឋ​ រួម​គ្នា​កសាង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​រឹង​មាំ​។ ព្រះ​សង្ឃ​និង​ជន​រួម​ជាតិ​គឺ​ជា​ធ្លុង​តែ​មួយ​។ទី​បី​ ឈាន​ឡើង​និង​ធ្វើ​សមា​ហរ​ណ​កម្ម​ ត្រូវ​ខិត​ខំ​សិក្សា​រៀន​សូ​ត្រ​ ពល​កម្ម​ផលិត​ដើម្បី​អនុ​វត្ត​ល្អ​ការ​ងារ​សង្គម​ លើក​ស្ទួយ​ជីវ​ភាព​សេដ្ឋ​កិច្ច​។ កុំ​រា​រែក​ក្នុង​ការ​ទទួល​យក​នូវ​អ្វី​ដែល​ថ្មី​និង​ជឿន​លឿន​។សូម​យក​ពុទ្ធ​ឱ​វាទ​ទ្រោល​បំ​ភ្លឺ​ផ្លូវ​សម្រាប់​ជីវ​ភាព​សុខ​សាន្ត​ យក​ស្មារតី​ប្រ​ជា​ជាតិ​ដឹក​នាំ​ទៅ​រក​អនាគត​ដ៏​រុង​រឿង​។ព្រះ​ធម៌​វិន័យ​រួម​ដំ​ណើរ​ជា​មួយ​ប្រ​ជា​ជាតិ​ នោះ​គឺ​មាគ៌ា​របស់​យើង​ទាំង​ឡាយ​៕

* សូម​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ព្រះ​តេជ​ព្រះ​គុណ​ដែល​បាន​ផ្តល់​បទ​សម្ភាស​ន៍ដ៏​មាន​អត្ថ​ន័យ​នេះ​! 

ថាញ​ឡុង​(អនុ​វត្ត​)​

ចែករំលែកអត្ថបទ