(អ.ឡ) - នាព្រឹកថ្ងៃទី ៣១ ខែកក្កដា នៅសង្កាត់សុកត្រាំង សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានចាត់តាំងអង្គសិក្ខាសាលា ក្រោមប្រធានបទ "ផ្លាស់ថ្មីផែនការអប់រំរបស់សាលារយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០២៦-២០៣១ និងកម្មវិធី សម្ភារៈសិក្សាភាសាបាលី និងអក្សរសាស្ត្រខ្មែរ"។

អ្នកតំណាងចូលរួមអង្គសិក្ខាសាលា។
អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលានេះ រួមមានលោកស៊ើងភឿកហ្វាង អតីតអនុរដ្ឋមន្ត្រី និងជាអតីតអនុប្រធានគណៈកម្មាធិការជនជាតិ, ព្រះឧបជ្ឈាយ៍តាំងណោ ព្រះសុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ, ព្រះតេជគុណ លីហុង សមាជិកក្រុមប្រឹក្សាអភិបាលសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានគណៈអភិបាលនៃសមាគមពុទ្ធសាសនាវៀតណណាមទីក្រុងកឹងធើ និងជាអនុប្រធានប្រចាំការសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ ព្រមទាំងតំណាងថ្នាក់ដឹកនាំសាលាមធ្យមសិក្សាបាលី-ខ្មែរត្រាវិញ នគរបាលទីក្រុងកឹងធើ ព្រះសង្ឃ កម្មាភិបាលគ្រប់គ្រង អ្នកជំនាញការ និងគ្រូឧទ្ទេសជាច្រើនទៀត។

ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
នៅក្នុងអង្គសិក្ខាសាលា អ្នកតំណាំងបានផ្តោតលើការពិភាក្សាអំពីតថភាពនៃការបង្រៀនភាសាបាលី និងអក្សរសាស្ត្រខ្មែរ ស្នើផ្លាស់ថ្មីកម្មវិធីសិក្សា និងសម្ភារៈសិក្សាតាមទិសដៅសុក្រឹតភាវូបនីយកម្ម ទំនើបកម្ម និងឌីជីថលភាវូបនីយកម្ម កសាងផែនការអប់រំរបស់សាលាសម្រាប់ដំណាក់កាល ២០២៦-២០៣១ បញ្ជាក់ច្បាស់ពីតួនាទីរបស់វត្តអារាមខ្មែរ ព្រះសង្ឃ អាចារ្យ និងសហគមន៍ក្នុងការសហការអប់រំភាសាបាលី អក្សរខ្មែរ និងការថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ មានមតិជាច្រើនបានស្នើឱ្យបង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន លើកកម្ពស់សមត្ថភាពកងជួរគ្រូបង្រៀន និងធ្វើឱ្យសុក្រឹតប្រព័ន្ធសម្ភារៈសិក្សាដើម្បីបម្រើដល់ការងារបង្រៀន។
លោកគ្រូថាច់សុង ចាងហ្វាងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ មានប្រសាសន៍ថា ការកសាងផែនការផ្លាស់ថ្មីអប់រំដំណាក់កាល ២០២៦-២០៣១ មានអត្ថន័យដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល ឆ្លើយតបទៅនឹងតម្រូវការផ្លាស់ថ្មីនៃការអប់រំ ព្រមទាំងរួមចំណែកដល់ការអភិរក្ស និងពង្រីកភាសាបាលី អក្សរសាស្ត្រខ្មែរ និងតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូនាពេលខាងមុខ។
ថាញតឹម-ត្រឹងរ៉ូន