ដើម្បីជួយសមាជិកដែលមានជីវភាពលំបាកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ បង្កើនប្រាក់ចំណូលជាបណ្តើរៗ និងឈានឡើងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សាខាបក្សភូមិកិញឆាង ឃុំអាងនិញ ទីក្រុងកឹងធើ
ការកៀរគរប្រភពធនធានចម្រុះ ការផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ គួបផ្សំនឹងការឧបត្ថម្ភមុខរបរចិញ្ចឹមជីវិត គឺជាដំណោះស្រាយសំខាន់ដែលទីក្រុងកឹងធើ អនុវត្តព្រមៗគ្នាក្នុងការកសាងជនបទថ្មី។
ក្រោយពីច្រើនឆ្នាំបំពេញការងារ លោកថាច់ឆង កើតឆ្នាំ ១៩៥៥ នៅអនុសង្កាត់បុត្រី សង្កាត់ហ្វាធ្វឹង ខេត្តវិញឡុង បន្តរួមកម្លាំងកសាងភូមិស្រុក។ ជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ លោកសកម្មចូលរួមសម្រុះសម្រួល បរិច្ចាគដីធ្វើប្រឡាយទឹកវាលស្រែ និងគាំទ្រសំណង់ផ្សេងៗសម្រាប់បម្រើជីវភាពប្រជាជន។
ថ្មីៗនេះ ក្រុមការងារសហការជាមួយសហព័ន្ធអង្គការមិត្តភាពខេត្តកាម៉ាវ អង្គការ ActionAid - AFV ព្រមទាំងតំណាងបណ្តាស្ថាប័នគ្រប់គ្រងនិងក្រុមអ្នកស្រាវជ្រាវ បានអញ្ជើញទៅទស្សនានិងពិនិត្យភូមិសាស្ត្រជាក់ស្តែងបណ្តាទម្រង់ថាមពលបង្កើតឡើងវិញ គ្រប់គ្រងកាកសំណល់ក្នុងការចិញ្ចឹមសត្វនិងវារីវប្បកម្មនៅសង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ។
ផ្តើមពីគោមួយក្បាលដែលទិញជំពាក់ ថាច់វុឌ្ឍ នៅភូមិតាឱក ឃុំតាមង៉ាយ ខេត្តវិញឡុង ជាសន្សឹមៗពង្រីកបានហ្វូងគោបន្តពូជនិងគោបន្ធាត់។ គ្រួសារថែមទាំងឆ្លៀតប្រើប្រាស់សំណល់លាមកសត្វចិញ្ចឹម ធ្វើជាជីវឧស្ម័នសម្រាប់ចម្អិនអាហារ ជួយកាត់បន្ថយចំណាយប្រជុំជីវភាពទៀតផង។
មជ្ឈមណ្ឌលសេវាកម្មការងារទីក្រុងកឹងធើ បានសហការជាមួយការិយាល័យវប្បធម៌-សង្គមសង្កាត់ង៉ាណាំ ចាត់តាំងវេទិកាដោះដូរការងារឆ្នាំ ២០២៦ ដោយទាក់ទាញពលករចូលរួម ៦០ នាក់។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ អាស្រ័យអនុវត្តនូវកម្មវិធីនិងគោលនយោបាយជនជាតិ ពិសេសគឺកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី បន្ថយភាពក្រីក្រដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិច ជីវភាពរបស់ប្រជាជននៅលើភូមិឋានឃុំតាយវ៉ាំង ទីក្រុងកឹងធើ មានការរីកចម្រើនឥតឈប់ឈរ។
ចាប់ពីការវិនិយោគទិញម៉ាស៊ីនស្ទូងស្រូវ បង្វែរការផលិតស្រូវតាមបែបប្រពៃណីមកប្រើប្រាស់គ្រឿងយន្ត លោកង្វៀងវ៉ាំងលៀង នៅភូមិអាងហ្វា១ ឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានលើកកម្ពស់ប្រសិទ្ធភាពផលិតលើផ្ទៃដី៣០ហិកតា។
អស់ពីចិត្តរាក់ទាក់ពិនិត្យសុខភាព ណែនាំអ្នកជំងឺដោយភាសាវៀតណាមផង ភាសាខ្មែរផង គ្រូពេទ្យថាច់ធីអាញ់ង៉ុក បម្រើការងារនៅដំណាក់សុខាភិបាលឃុំតាមង៉ាយ ខេត្តវិញឡុង ជួយឱ្យមាមីងងាយយល់ កាន់តែស្ងប់ចិត្តពេលពិនិត្យ ព្យាបាលជំងឺ។
ពង្រីកតួនាទីអ្នកដឹកនាំសហករណ៍ លោកឡឹមកឿន នាយកសហករណ៍កសិកម្ម ១/៥ នៅភូមិតាអ៊ុង ឃុំលីវទូ ទីក្រុងកឹងធើ តែងយកចិត្តទុកដាក់ពង្រឹងអង្គការ បើកទូលាយចងសម្ព័ន្ធទីផ្សារ ឆ្ពោះដល់ការលើកកម្ពស់តម្លៃកសិផលនិងអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពប្រកបដោយចីរភាព។
ក្នុងចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែនៅភូមិភាគ មានសមាជិកកសិករជាច្រើនបានពង្រីកស្មារតីព្យាយាម ច្នៃប្រតិដ្ឋ ខ្នះខ្នែងពលកម្មផលិត ជាជំហានៗអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ក្នុងនោះ បងយឿងហ្វាងលីម សមាជិកកសិករមណ្ឌលតឹមទ្រុង សង្កាត់មីស្វៀង ទីក្រុងកឹងធើ។ ជាកសិករគំរូឆ្នើមមួយរូប មានស្មារតីព្យាយាមពលកម្ម ឆន្ទៈឈានឡើងនិងប្តេជ្ញាចិត្តអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
សម្ព័ន្ធសហជីពកម្មករទីក្រុងកឹងធើ បានចាត់តាំងពិធីប្រគល់ផ្ទះសហជីពដល់បងស្រី លឺវធីមីត្រាង នៅមណ្ឌលថើយប៊ិញ A សង្កាត់អូរម៉ូង។ អញ្ជើញចូលរួមមាន លោកស្រី ត្រឹងទូញៀង អនុប្រធានសម្ព័ន្ធសហជីពកម្មករទីក្រុងកឹងធើ។
ជាមួយទិសស្លោក"ទៅគ្រប់ច្រកល្ហក គ្រប់គ្រួសារ ណែនាំប្រជាជនម្នាក់ៗ" ក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន១៤ក្រុមនៅឃុំឡុងភូ ទីក្រុងកឹងធើ បានពង្រីកអស់ពីលទ្ធភាពតួនាទីស្ពានតភ្ជាប់ នាំយកផលប្រយោជន៍ឌីជីថលបង្ខិតមាមីងខ្មែរ។
នៅភូមិបឹងតានួន ឃុំហាមយ៉ាម ខេត្តវិញឡុង និយាយអំពីលោកគឹមមិញឡើយ ជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ គឺមាមីងនៅទីនេះអ្នកណាក៏ស្គាល់ដែរ។ ក្នុងនាមជាអ្នកមានប្រិយភាពក្នុងភូមិ លោកតែងធ្វើជាគំរូក្នុងការហាត់ពត់លត់ដំសីលធម៌បដិវត្តន៍ ប្រតិបត្តិល្អតាមគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងសកម្មចលនាប្រជាជនអនុវត្តចលនាសកម្មភាពបដិវត្តន៍នៅភូមិភាគ។
ក្រោយរយៈពេលស្វែងយល់ រៀនសូត្របទពិសោធន៍ បងគឹមង៉ុកឡាង ប្រធានសាខាសមាគមកសិករភូមិផ្នោដើមច្រេស ឃុំថ្កូវ ខេត្តវិញឡុង មានការមោះមុតដាំម្ទេសខ្មាំងក្នុងរោងសំណាញ់ គួបផ្សំជាមួយប្រព័ន្ធស្រោចស្រពផ្សែងក្រូច។ បច្ចុប្បន្ន ដំណាំម្ទេសកំពុងលូតលាស់ល្អ ត្រៀមប្រមូលផល បើកចេញនូវទិសដៅផលិតថ្មីសម្រាប់គ្រួសារ។
អស់រយៈពេលជាង ២០ ឆ្នាំ ដែលលោកគ្រូ ស៊ើងវត្ថា គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរនៃសាលាបឋមសិក្សាទីវកឹង ឃុំទីវកឹង ខេត្តវិញឡុង បានចូលរួមបរិច្ចាគឈាមស្ម័គ្រចិត្តសរុប ២៨ លើក។
អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ នៅភូមិបៀងដុ B សង្កាត់ហ៊ីបថាញ់ ខេត្តកាម៉ាវ លោក ថាច់វ៉េត តែងសកម្មឃោសនា ចលនាមាមីងអនុវត្តតាមគោលការណ៍ គោលម៌ាគារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ព្រមទាំងអប់រំកូនចៅឱ្យចៀសឆ្ងាយពីបាបគ្រោះសង្គម រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ កសាងភូមិស្រុកសុខសាន្ត។
យោងតាមសម្ព័ន្ធសហករណ៍ទីក្រុងកឹងធើ ចាប់តាំងពីដើមឆ្នាំ ២០២៦ មកទល់ពេលនេះ ទូទាំងទីក្រុងមានសហករណ៍ទើបបានបង្កើតថ្មីចំនួន ៤៧ ។ គិតសរុបមកទល់ពេលនេះ ទីក្រុងមានសហករណ៍ចំនួន ៩១៣ និងសម្ព័ន្ធសហករណ៍ចំនួន ៩ ដោយមានសមាជិកចូលរួមជិត ៥២.០០០ នាក់។
ពង្រីកសក្តានុភាពលើវិស័យដីធ្លីនិងបទពិសោធន៍ការផលិត មាមីងខ្មែរបានសកម្មចូលរួមក្នុងការអភិវឌ្ឍទម្រង់ដាំដុះ និងចិញ្ចឹមសត្វសមស្របជាមួយនឹងលក្ខណៈគ្រួសារ។ ជាមួយនឹងចរិតឧស្សាហ៍ព្យាយាម និងម្ចាស់ការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន បណ្តាសកម្មភាពឧបត្ថម្ភដើមទុននិងហ្វឹកហាត់បច្ចេកទេស បានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការផលិត កែលម្អ ប្រាក់ចំណូលនិងជាជំហានបានលំនឹងជីវភាព។
ដោយចរិតឧស្សាហ៍ព្យាយាម ស៊ូទ្រាំការលំបាក និងក្លាហានផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត កសិករខ្មែរ ឡឹមថាញ់ហុង នៅភូមិព្រែកពិន្ទង ឃុំមីហឿង ទីក្រុងកឹងធើ ឈានឡើងធ្វើមាននិងក្លាយជាកសិករខ្មែរគំរូឆ្នើមក្នុងការផលិត ធ្វើអាជីវកម្មពូកែនៅភូមិភាគ។