មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/08/2025 - 08:12

យុវ​ជន​រួម​គ្នា​ជួយ​ប្រ​ជា​ជន​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ 

ដោយ​ស្មារតី​ “ទី​ណា​ត្រូវ​ការ​យុវ​ជន​មាន​មុខ​ ការ​ងារ​ណា​លំ​បាក​មាន​មុខ​យុវ​ជន​” សម្ព័ន្ធ​យុវ​ជន​ សង្កាត់​ខាញ់​ហ្វា ទីក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​ក្រុម​ស្ម័គ្រ​ចិត្ត​ “ប្រ​ជា​សិក្សា​ឌីជី​ថល” ដើម្បី​ជួយ​ប្រ​ជា​ជន​ធ្វើ​បែប​បទ​រដ្ឋ​បាល​ រួម​ចំ​ណែក​ដំ​ណើរ​ការ​រដ្ឋ​អំ​ណាច​២​ថ្នាក់​បាន​រលូន។​

ក្រុម​ការ​ងារ​យុវ​ជន​ស្ម័គ្រ​ចិត្ត "ប្រ​ជា​សិក្សា​ឌីជី​ថល" សង្កាត់​ខាញ់​ហ្វា ទីក្រុង​កឹង​ធើ។​

រាល់​ពេល​ព្រឹក​នៅ​មជ្ឈ​មណ្ឌល​សេវា​រដ្ឋ​បាល​នៅ​សង្កាត់​ខាញ់​ហ្វា ទី​ក្រុង​កឹង​ធើ តែង​ឃើញ​រូប​ភាព​យុវ​ជន​ស្ម័គ្រ​ចិត្ត​ពាក់​អាវ​ខៀវ​ កំ​ពុង​ណែ​នាំ​ប្រ​ជា​ជន​ចាប់​លេខ​កំ​ណត់​ត្រា​សំ​ណុំ​ឯក​សារ​និង​បញ្ចូល​ព័ត៌​មាន​លើ​ប្រ​ព័ន្ធ​ឌីជី​ថល​។ល។​ បង​ស្រី​ង្វៀង​ធី​ទ្រុក​ភឿង -លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​អនុ​សង្កាត់​ហ្វិញ​ធូ សង្កាត់​ខាញ់​ហ្វា ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ជា​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ ម៉្លោះ​ហើយ​ខ្ញុំ​និង​បង​ប្អូន​ក្នុង​ក្រុម​តែង​ខិត​ខំ​លៃ​លក​ពេល​វេលា​និង​ការ​ងារ​ ដើម្បី​ជួយ​ប្រ​ជា​ជន​ធ្វើ​បែប​បទ​រដ្ឋ​បាល​ឱ្យ​បាន​ល្អ។​ យើង​ខ្ញុំ​ជួយ​ធ្វើ​លិខិត​ បញ្ចូល​ព័ត៌​មាន​សំ​ណុំ​ឯក​សារ​លើ​ប្រ​ព័ន្ធ​និង​ក្រ​ដាស​ស្នាម​ចាំ​បាច់​មួយ​ចំ​នួន​ទៀត​ជូន​មា​មីង​។​ អា​ស្រ័យ​ហេតុ​នោះ​ ប្រ​ជា​ជន​មិន​បារម្ភ​ហើយ​តែង​ស្ងប់​ចិត្ត​ពេល​មក​ធ្វើ​បែប​បទ​រដ្ឋ​បាល”។​ ពូ​ថាច់​ឌឿន នៅ​អនុ​សង្កាត់​កិញ​មើុយ​សុក​ សង្កាត់​ខាញ់​ហ្វា ឱ្យ​ដឹង​ដោយ​ក្ដី​រីក​រាយ៖ “ថ្ងៃ​នេះ​ខ្ញុំ​មក​សុំ​បញ្ជាក់​លើ​ឯក​សារ​ថត​ចម្លង​ដើម្បី​កូន​ខ្ញុំ​ទៅ​រៀន​អនុ​មហា​វិទ្យា​ល័យ។​ មក​ទីនេះ​ ប្អូន​ៗ​យុវ​ជន​ជួយ​រៀប​ចំ​លិខិត​ស្នាម​ដោយ​អស់​ពី​ចិត្ត​ ទើប​ធ្វើ​បាន​លឿន​និង​ដាក់​ទៅ​មជ្ឈ​មណ្ឌល​សេវា​រដ្ឋ​បាល​រដ្ឋ”។​

  ក្រុម​សម្ព័ន្ធ​យុវ​ជន​សង្កាត់​ខាញ់​ហ្វា ទីក្រុង​កឹង​ធើ កំ​ពុង​ណែ​នាំ​ប្រ​ជា​ជន
​ធ្វើ​សំ​ណុំ​បែប​បទ​រដ្ឋ​បាល។

រាល់​ថ្ងៃ​មជ្ឈ​មណ្ឌល​សេវា​រដ្ឋ​បាល​រដ្ឋ​សង្កាត់​ខាញ់​ហ្វា មាន​ប្រ​ជា​ជន​រាប់​សិប​នាក់​មក​ធ្វើ​បែប​បទ​រដ្ឋ​បាល​ ដើម្បី​ជួយ​ដោះ​ស្រាយ​សំ​ណុំ​បែប​បទ​ សំ​ណុំ​ឯក​សារ​ឱ្យ​បាន​ឆាប់​រហ័ស​មិន​ឱ្យ​រាំង​ស្ទះ​ សម្ព័ន្ធ​យុវ​ជន​សង្កាត់​ខាញ់​ហ្វា បាន​ជួយ​ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត។​ បង​កាម​វុាំង​ដេ អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់​ខាញ់​ហ្វា ទីក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “សម្ព័ន្ធ​យុវ​ជន​សង្កាត់​ បាន​បង្កើត​ក្រុម​ការ​ងារ​ស្ម័គ្រ​ចិត្ត​ “ប្រ​ជា​សិក្សា​ឌី​ជី​ថល” ដោយ​មាន​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ចំ​នួន​១០​រូប​។​ រៀង​រាល់​ថ្ងៃ​ បាន​បែង​ចែក​គ្នា​ប្រ​ចាំ​នៅ​មជ្ឈ​មណ្ឌល​សេវា​រដ្ឋ​បាល​រដ្ឋ​ដើម្បី​ជួយ​ប្រ​ជា​ជន​ ដូច៖ ណែ​នាំ​មា​មីង​អនុវត្ត​ការ​ធ្វើ​សំ​ណុំ​បែប​បទ​ ដោយ​ប្រើ​វេលា​ក្នុង​ការ​ដោះ​ស្រាយ​សំ​ណុំ​បែប​បទ។​

ការ​ជួយ​ដោយ​អស់​ពី​ចិត្ត​និង​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​យុវ​ជន​សង្កាត់​ខាញ់​ហ្វា មិន​ត្រឹម​តែ​ជួយ​ប្រ​ជា​ជន​ជាសន្សឹម​ៗ​ បង្ខិត​ជិត​បច្ចេក​វិទ្យា​ឌីជី​ថល​នៅ​ពេល​ធ្វើ​សំ​ណុំ​បែប​ទប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​បំ​ផុស​ស្មារតី​ ស្វា​ហាប់​របស់​យុវ​ជន​ក្នុង​យុទ្ធ​នា​ការ​កំ​ណែ​ទម្រង់​រដ្ឋ​បាល​ និង​ផ្លាស់​ប្ដូរ​ឌីជី​ថល​នៅ​ភូមិ​ភាគ។​ នេះ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​តួនា​ទី​ឈាន​មុខ​ ច្នៃ​ប្រ​តិដ្ឋ​របស់​យុវ​ជន​ក្នុង​ការ​បម្រើ​សហ​គមន៍៕​                  

    ទ្រឿង​ផល​

ចែករំលែកអត្ថបទ