ឯកសារបស់បក្ស តែងកំណត់ច្បាស់ជនជាតិ "មានតួនាទីយុទ្ធសាស្រ្ត យូរអង្វែងក្នុងបុព្វហេតុបដិវត្តន៍ប្រទេសយើង"។ គោលលំនាំនៃកិច្ចចង្អុលការអនុវត្តគោលនយោបាយជនជាតិរបស់បក្សគឺអាទិភាព វិនិយោគទុនអភិវឌ្ឍសេដ្ឋកិច្ច- សង្គមកិច្ចនៅបណ្តាតំបន់ជនជាតិនិងតំបន់ ភ្នំ។
សមមិត្ត សើុងភឿកហ្វាង អញ្ជើញទៅសួរសុខទុក្ខព្រះសង្ឃ និងជនរួមជាតិ
ខ្មែរនៅខេត្តកៀងយ៉ាង។
របបទស្សនៈរបស់បក្ស នៅត្រង់មាត្រាទី៥ ច្បាប់រដ្ឋធម្មនុញ្ញកំណត់៖ " ១. សាធារណរដ្ឋសង្គមនិយមវៀតណាម ជាប្រទេសឯកភាពនៃបណ្តាជនជាតិដែលរួមរស់ជាមួយគ្នា នៅលើទឹកដីវៀតណាម។ ២. បណ្តាជនជាតិសមភាព សាមគ្គី គោរពនិងជួយគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍ ទាំងអស់គ្នា ហាមផ្តាច់រាល់អំពីរើសអើង បំបែកបំបាក់ជនជាតិ។ ៣. ភាសាជាតិគឺភាសាវៀត។ ជនជាតិនីមួយៗ មានសិទ្ធប្រើភាសា អក្សរសាស្រ្ត រក្សាអត្តសញ្ញាណជាតិ ពង្រីកទំនៀមទម្លាប់ ប្រវេណីនិងវប្បធម៌ ល្អប្រសើររបស់ជនជាតិខ្លួន។ ៤.រដ្ឋអនុវត្តគោលនយោបាយអភិវឌ្ឍគ្រប់ ជ្រុងជ្រោយ និងបង្កលក្ខណសម្បត្តិ ដើម្បីជនជាតិភាគតិចនីមួយៗ ពង្រីកកម្លាំងផ្ទៃក្នុងមានការអភិវឌ្ឍ រួមជាមួយនឹងប្រទេសជាតិ។
អនុវត្តទស្សនៈរបស់បក្សនិងរដ្ឋ កិច្ចចង្អុលការរបស់រដ្ឋាភិបាល បណ្តាក្រសួង ផ្នែក ភូមិភាគនីមួយៗសហប្រតិបត្តិការដោយប្រសិទ្ធភាពជាមួយនឹងគណៈកម្មាធិការជនជាតិ ផ្សព្វផ្សាយអនុវត្តន៍គោលនយោបាយទាំងឡាយដែលនៅមានសុពលភាព។ ដំណាក់កាលអនុវត្តនូវគោលមាគ៌ា គោលនយោបាយទាំងនោះ បាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ក្នុងការជម្រុញការអភិវឌ្ឍន៍តំបន់ជនជាតិ។
ចំពោះជនជាតិខ្មែរណាមបូ គឺជាជនជាតិមួយក្នុងចំណោមជនជាតិភាគតិចទាំង៥៣នៃប្រទេសវៀតណាម ដោយមានចំនួនប្រជាជនប្រមាណ ១,៣លាននាក់រស់នៅបណ្តាខេត្តតីណាមបូ មួយចំនួនទៀតរស់នៅក្រុងហូជីមិញ និងបណ្តាខេត្តណាមបូខាងកើត។ ជនរួមជាតិខ្មែរមានប្រវេណីសាមគ្គី សកម្មចូលរួមតស៊ូប្រឆាំងពួកឈ្លានពាន រួមចំណែកដ៏ធំធេងក្នុងបុព្វហេតុរំដោះប្រជាជាតិ កសាងនិងការពារមាតុភូមិ។ ប៉ុន្មាន ឆ្នាំជិតៗនេះ រួមជាមួយនឹងកិច្ចការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ តំបន់ជនជាតិខ្មែរមានការវិវឌ្ឍន៍យ៉ាងសកម្ម។ លទ្ធផលនៃការអនុវត្តន៍នូវ គោលនយោបាយជារៀងរាល់ឆ្នាំ សុទ្ធតែបានបង្ហាញនូវការអភិវឌ្ឍន៍ឈានឡើង។ មកដល់ចុងឆ្នាំ២០១៦ នៅតំបន់តីណាមបូ អត្រាគ្រួសារក្រីក្រជាជនជាតិថយចុះនៅជាង២៣% ( ៨០,៥៧៥/៣៤៣.៦៤២គ្រួសារ) តាមបទដ្ឋានក្រពហុទិស មានទម្រង់រូបភាព អភិវឌ្ឍសេដ្ឋកិច្ចជា ច្រើន មានគ្រួសារផលិតកម្មពូកែកើនឡើង ការបង្វែររចនាសម្ព័ន្ធសេដ្ឋ កិច្ចត្រូវបានផ្តោតការយកចិត្តទុកដាក់។ រៀងរាល់ឆ្នាំ មានសិស្សនិស្សិត ខ្មែររៀននៅមហាវិទ្យាល័យ អនុមហាវិទ្យាល័យជិត៥.០០០រូប មានសិស្សរៀនកម្រិតចំណេះទូទៅជាង២៤២.០០០រូប ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានយកចិត្តទុកដាក់។ កងជួរកម្មាភិបាលក្នុងប្រព័ន្ធនយោបាយកើនឡើងជាង១៧.២០០នាក់ និងមានអ្នកមានប្រជាប្រិយភាពក្នុងជនជាតិសាសនា១.៥២៥នាក់។ ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅឃុំលំបាកពិសេស ក្នុងនោះមាន១៤១ឃុំ ១៦៨ភូមិ និងបណ្តាឃុំកសាងជន បទថ្មីតំបន់ជនជាតិនៅតីណាមបូ ត្រូវបានវិនិយោគទុនជាបន្ត។ ចំនួនគ្រួសារបានប្រើប្រាស់អគ្គិសនី ទឹកស្អាតកើនឡើង គ្រួសារមានអគ្គិសនី ប្រើប្រាស់ជាង៩៥% គ្រួសារមានទឹកស្អាតប្រើប្រាស់ជាង៨០%។ មាន មូលដ្ឋាន សក្ការបូជាជាច្រើនត្រូវបានទទួលស្គាល់ជាកេរដំណែល ជាជំហានៗបានកសាង ជួសជុលនិងបង្កើនកម្រិត។ មហោស្រពវប្បធម៌ កី ឡាទេសចរណ៍ត្រូវបានចាត់តាំងជាប្រចាំ បណ្តាពិធីបុណ្យកីឡាល្បែង ប្រជាប្រិយ ល្បែងប្រពៃណីត្រូវបានអភិរក្សនិងពង្រីក។ ការថែទាំសុខភាព ផ្តល់បណ្ណធានារ៉ាប់រងសុខាភិបាលជូនជនជាតិភាគតិច សម្រេចបានលទ្ធផលល្អ។ ប្រជាជនមានស្មារតីឈានឡើង ផែនមហាសាមគ្គីជនជាតិ សាសនាត្រូវបានបង្កើនសន្តិសុខនយោបាយត្រូវបានរក្សាខ្ជាប់ ។ ក្តីជំនឿរបស់ជនជាតិភាគតិចទៅលើការដឹកនាំរបស់បក្ស និងរដ្ឋអំណាចត្រូវបានពង្រឹង។
ទោះជាដូច្នោះ តំបន់ជនជាតិតីណាមបូ ក៏នៅប្រឈមមុខនឹងបញ្ហាលំបាកសាកល្បងជាច្រើន។ អត្រាគ្រួសារក្រីក្រ ជិតក្រនៅខ្ពស់(គ្រួសារក្រី ក្រជាង២៣% និងគ្រួសារជិតក្រ៨,៧៨%) លទ្ធផលកាត់បន្ថយភាពក្រីក្រ បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចផ្នែកកសកម្មមិនទាន់លំនឹងហេដ្ឋារចនា សម្ព័ន្ធ សេដ្ឋកិច្ចសង្គមកិច្ច មិនទាន់ឆ្លើយតបនឹងនិន្នាការអភិវឌ្ឍន៍។ ប្រភពធនធានមនុស្ស នៅមានគុណភាពនៅទាប កងជួរកម្មាភិបាលមិនទាន់មានតុល្យភាពនឹងការអភិវឌ្ឍន៍ កម្មាភិបាលភាគច្រើនបំពេញការងារនៅថ្នាក់មូលដ្ឋាន ការបណ្តុះបណ្តាលវិជ្ជាជីវៈជួបការលំបាកចំនួន ពលករឆ្លងកាត់វគ្គ បណ្តុះបណ្តាលនៅមានចំនួនតិច ការអនុវត្តន៍គោលនយោបាយជម្រើសតាំងសិស្ស បណ្តុះបណ្តាលវិជ្ជាជីវៈជ្រើសពលករ អ្នករដ្ឋការជាជនជាតិខ្មែរនៅមានការខ្វះចន្លោះ។ គ្រោះធម្មជាតិ រោគ រាលដាល អាកាសធាតុប្រែប្រួលបានជះឥទ្ធិពលមិនល្អដល់ជីវភាពរបស់ប្រជាជន រីឯវិធានការជម្នះមានប្រសិទ្ធភាពនៅទាប។ ពួកអានុភាព អមិត្តនៅតែឆ្លៀតយកបញ្ហា " ប្រវត្តិសង្ខេបតំបន់ដីណាមបូ" "ជនជាតិ សាសនា ប្រជាធិបតេយ្យ សិទ្ធិមនុស្ស" ដើម្បីឃោសនាមួលបង្កាច់ គោលនយោបាយរបស់បក្យ និងរដ្ឋ។ គោលនយោបាយជនជាតិនៅមានលក្ខណកាលៈទេសៈ សំខាន់គឺជំនួយទ្រទ្រង់យន្តការវិនិយោគទុន មិនទាន់ច្បាស់លាស់ទិសដៅការងារមួយចំនួននៅមានលក្ខណៈកំណត់គុណភាព មិនទាន់ព្រមៗគ្នា មិនលំនឹង ប្រសិទ្ធភាពអនុវត្តបណ្តាគោលនយោបាយមិនទាន់សម្រេចបានដូចគោលបំណង។
ដើម្បីពង្រីកលទ្ធផលអនុវត្តគោលនយោបាយ ដោះស្រាយឲ្យបានល្អនូវការលំបាក សាកល្បងទាំងឡាយចំពោះតំបន់ជនជាតិក្នុងប៉ុន្មានឆ្នាំ ជាបន្តបន្ទាប់ គប្បីបន្តការផ្លាស់ថ្មីនូវយន្តការគោលនយោបាយ។ ក្នុងដំ ណើរការអនុវត្តនូវសេចក្តីសម្រេចXII របស់បក្សនិងផែនការអភិវឌ្ឍសេដ្ឋ កិច្ច-សង្គមកិច្ចរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី ជឿជាក់ថា គ្រប់ថ្នាក់ គ្រប់ផ្នែកស្ថាប័នសមត្ថកិច្ចនឹងពិនិត្យឡើងវិញ ព្រមទាំងជម្រុះចោលនូវគោលមាគ៌ាណាដែលមិនសមស្របទៀត។ ស្នើយន្តការគោលនយោបាយ វិធានការដំណោះស្រាយថ្មីព្រមៗគ្នាជាង មានវិធីវិនិយោគទុនច្បាស់លាស់ជាង គណនាបានបរិមាណទិសដៅនិងបង្កើនការពិនិត្យ បូកសរុបបណ្តោះអាសន្ន បូកសរុបរួម ដើម្បីផ្សព្វផ្សាយនូវគោលនយោបាយទៅក្នុងជីវភាព រួមចំណែកជម្រុញការអភិវឌ្ឍន៍ចីរភាពតំបន់ ជនជាតិភាគតិច៕
ប្រែសម្រួល៖ សុផន