អនុវត្តគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ក្នុងរយៈកាលកន្លង ឃើញថាការផ្សព្វផ្សាយអនុវត្តបណ្តាគោលនយោបាយជនជាតិ បណ្តាកម្មវិធី គម្រោងការលើភូមិសាស្រ្តតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ត្រូវបានពង្រីកយ៉ាងមានប្រសិទ្ធភាព។ មុខមាត់ជនបទនៅតំបន់ជន ជាតិភាគតិច និងតំបន់ភ្នំមានការផ្លាស់ប្តូរយ៉ាងជាក់ស្តែង។ ចំណេះដឹងរបស់ប្រជាជនមានការកើនឡើងជាបណ្តើរៗ សមត្ថភាព ផលិតកម្មក៏កើនឡើង ប៉ុន្តែជំហានរីកចម្រើនទាំងនោះ មិនទាន់ឆ្លើយ តបបានទៅនឹងតម្រូវការនៅឡើយ។ យន្តការគោលនយោបាយ និងការតភ្ជាប់ទោះបីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសមស្រប ប៉ុន្តែមិនទាន់រឹងមាំនិង តាមមិនទាន់យន្តការទីផ្សារ។ វាយតម្លៃអំពីទិសដៅ អត្ថន័យ នៃការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ លោកអនុរដ្ឋមន្ត្រី អនុប្រធានគណៈកម្មាធិការជនជាតិ សើុងភឿកហ្វាង បានមានប្រសាសន៍ ៖
សមមិត្ត សើុងភឿកហ្វាង (អ្នកឈរខាងឆ្វេង) កំពុងសំ ណេះសំណាលជាមួយនឹងជនរួមជាតិភាគតិច។
ទន្ទឹមនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច រួមការអនុវត្តន៍បណ្តាគោលនយោបាយ កម្មវិធី គម្រោងការបានជះឥទ្ធិពលយ៉ាងសកម្មដល់ការ ផ្លាស់ប្តូរខាងចំណេះដឹង លក្ខណសម្បត្តិ សមត្ថភាពផលិកម្មរបស់ប្រជា ជនតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ កម្មវិធី ៣០a កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រ ដោយចីរភាព; កម្មវិធី១៣៥ បណ្តុះបណ្តាលវិជ្ជា ជីវៈ ដោះស្រាយការងារធ្វើផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកវិជ្ជា រៀបចំរចនា សម្ព័ន្ធកសិកម្មឡើងវិញប្រទាក់ក្រឡាគ្នា ផ្គួបបញ្ចូលគ្នា ត្រូវបានផ្សព្វ ផ្សាយអនុវត្តលើភូមិសាស្រ្តតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ល។បាន រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ លើកកម្ពស់ ប្រភពធនធានមនុស្ស ជំរុញការអភិវឌ្ឍន៍ផលិតកម្ម ដោះដូរទំនិញ។ អា ស្រ័យហេតុនោះ ទិន្នផល ដំណាំ សត្វចិញ្ចឹមបានកើនឡើង លក្ខណ សម្បត្តិផលិតកម្ម ប្រជុំជីវកិច្ច ការខិតជិតជាមួយនឹងសេវាកម្មសាធារ ណៈរបស់ប្រជាជនមានភាពល្អប្រសើរជាង ពលកម្មនៅជនបទត្រូវបាន បង្វែរជាសន្សឹមៗ។
ស្ថិតក្នុងសភាពជាក់ស្តែង ឆ្លងតាមរយៈបណ្តាគោលនយោបាយភូមិ ភាគខ្លះបានតភ្ជាប់រវាងបណ្តាអ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រង អាជីវករនិង ប្រជាជនក្នុងការអភិវឌ្ឍន៍ទម្រង់រូបភាពផលិតកសិកម្ម ឬក៏ដោះស្រាយ ការងារធ្វើជូនពលករ ពលការិនីនៅភូមិភាគ។ បណ្តាមណ្ឌលឧស្សាហ កម្មក្នុងទូទាំងប្រទេស បាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច បង្កើនប្រាក់ចំ ណូលជូនគ្រួសារ។ ថ្វីត្បិតដូច្នេះក្តី នៅមានកន្លែងជាច្រើនទុកឲ្យប្រជា ជនស្វែងរក ជ្រើសរើសច្រកចូលផលិតកម្ម ច្រកចេញផលិតផលនិង ស្វែងរកការងារធ្វើដោយឯកឯង។ល។ ញុំាងឲ្យប្រសិទ្ធភាពនៃពលកម្ម ផលិតកម្មនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំសម្រេចបានទាប នោះ គឺជាប្រការដែលមិនអាចចៀសផុត។
អ្នកយកព័ត៌មាន៖ ប្រសិទ្ធភាពនៃពលកម្ម ផលិតកម្មនៅតំបន់ជនជាតិ ភាគតិចនិងតំបន់ភ្នំសម្រេចកម្រិតទាប គឺដោយសារមូលហេតុនៃការត ភ្ជាប់តាមរយៈគោលនយោបាយរវាងបណ្តាអ្នកវិទ្យាសាស្រ្ត អ្នកគ្រប់ គ្រងអាជីវករ និងប្រជាជនមិនទាន់បានច្រើននិងស្អិតល្មួតមែនឬអត់ ?
សមមិត្ត មានដំណោះស្រាយណាខ្លះ ដែលសមស្របជាមួយនឹងស ភាពជាក់ស្តែងនេះ ?
-សមមិត្ត សើុងភឿកហ្វាង ៖ ភាពជាក់ស្តែងយ៉ាងសកម្ម គឺគប្បីមានការសិក្សាស្រាវជ្រាវ ដើម្បីដាក់ចេញនូវបណ្តាដំណោះស្រាយសមស្របក្នុងដំណើរការស្តារឡើងវិញ នូវរចនាសម្ព័ន្ធកសិកម្មនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ដំបូងគប្បីមានពិចារណញ្ញាណជ្រៅជ្រះជាងចំ ពោះការវាយតម្លៃមួយចំនួនស្ដីពីការទន្ទឹងរង់ចាំសំអាងនិងអល់អែកក្នុង ការទៅធ្វើការរកទទួលទាននៅទីឆ្ងាយរបស់ជនជាតិភាគតិច និងតំបន់ ភ្នំ។ល។ ធាតុពិតនោះ គឺពួកគាត់ក៏មានការឧស្សាហ៍ព្យាយាម និង សង្ឃឹមថា នឹងមានការងារធ្វើ ទោះបីនៅជិតឬឆ្ងាយ។
មកសួរសុខទុក្ខបណ្តាគ្រួសារជនជាតិភាគតិច ជាច្រើននៅស្រុកចឿង យឿង ខេត្តង៉ែអាង យើងខ្ញុំបានជួបតែកុមារនិងមនុស្សវ័យចំណាស់នៅ ផ្ទះ រីឯពលករសំខាន់ៗ សុទ្ធតែចេញទៅស្រែ ចម្ការ ឬក៏ទៅពលកម្មនៅ ភូមិភាគដទៃ។ បច្ចុប្បន្ន មានតំបន់ដែលមានជនជាតិភាគតិចរស់នៅប្រ មូលផ្តុំ ខ្លះផលិតបាននូវផលិតផលជាច្រើននិងប្រកបដោយទិន្នផល ខ្ពស់ មានកន្លែងខ្លះបានកកើតជាកន្លែងផលិតមុខទំនិញ។ តំបន់ជនជាតិ ភាគតិចមួយចំនួនធ្វើស្រែចម្ការ ទិន្នផលស្រូវ ពោតសម្រេចបានពី៦ដល់ ៧តោន/ហិកតា ដាំបានដំណាំហូបផ្លែ ដំណាំឈើយូរឆ្នាំ មានតម្លៃសេដ្ឋ កិច្ចខ្ពស់ និងមានគ្រួសារជាច្រើនចិញ្ចឹមសត្វ ចិញ្ចឹមជលផលសម្រេច បានទិន្នផលនិងគុណភាពល្អទៀតផង។ តើហេតុដូចម្តេច បានជាប្រ សិទ្ធភាពសេដ្ឋកិច្ចនៅទាប ផលិតកម្មមិនសូវចំណេញ ប្រាក់ចំណូលនៅ តែទាប គ្រួសារគ្រាន់បើបង្គួរ គ្រួសារមានបាននៅទាប គ្រួសារក្រីក្រ ជិត ក្រ និងគ្រួសារក្រីក្រសាជាថ្មីមានអត្រាខ្ពស់? ប្រការនេះ គឺមានមូលហេតុជាច្រើន ក្នុងនោះគួររៀបរាប់ដល់ប្រព័ន្ធផលិតកម្មរបស់ប្រជាជន នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ទំនាក់ទំនងរវាងច្រកចូលនិង ច្រកចេញរបស់បណ្តាផលិតផលដែលប្រជាជនផលិតបាន គុណភាព ធនធានពលកម្មនៅទាប អាស្រ័យដោយមិនទាន់បានបណ្តុះបណ្តាល វិជ្ជាជីវៈ និងអាស្រ័យដោយបណ្តាផលប៉ះពាល់ដទៃទៀតរបស់សង្គម ។
ចំនួនប្រភេទផលិតផលពូជដំណាំ សត្វចិញ្ចឹមកើនឡើងរហ័សខាងបរិ មាណ ប៉ុន្តែគុណភាពទាប តម្លៃសេដ្ឋកិច្ចមិនខ្ពស់ ភាគច្រើនលក់ដោយ របៀបនៅឆៅ។ មុខទំនិញជាច្រើនមិនទាន់ច្នៃ បរិមាណបច្ចេកវិជ្ជាទាប; លើសពីនោះ នៅទាំងមានការលក់ផលិតផល "ខ្ចី" ដើម្បីសងចំណាយផលិត។ នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ វិស័យផលិតវត្ថុធាតុដើម ជាសំខាន់ អាស្រ័យបណ្តាគ្រួសារកសិករទ្រង់ទ្រាយតូចទទួលបន្ទុកអា ជីវកម្មទាំងឡាយចូលរួមតិច។ ផលិតបាន ផលិតផលរួចហើយបែរជា បារម្ភខាងតម្លៃលក់និងទីផ្សារប្រើប្រាស់។ ការយល់ដឹងអំពីទីផ្សារតម្លៃទំ និញរបស់ប្រជាជននៅមានកម្រិត អាស្រ័យទៅលើឈ្មួញទាំងស្រុង។ មានគ្រួសារជាច្រើន ក្រោយពីរដូវប្រមូលផលស្រូវ ពោត ដំឡូង ដាក់គរ ពេញផ្ទះ។ល។ ប៉ុន្តែមិនដឹងលក់ឯណា លក់ឲ្យអ្នកណា តម្លៃដូចម្តេចក៏ មិនច្បាស់លាស់ដែរ ដឹងត្រឹមតែទន្ទឹងរង់ចាំ ឈ្មួញមកប្រមូលទិញប៉ុណ្ណោះ ។
ហៀងហ្វា(បក្សកុម្មុយនិស្តវៀតណាម)-វិមាន
(សូមអានបន្តលើកក្រោយ)