12/05/2015 - 09:48

ភាពរីកចម្រើននៅភូមិចាម

ក្រោយ​ពី​រ​យៈ​កាល​៤០​ឆ្នាំ​កសាង​និង​អភិ​វឌ្ឍ​ភូមិ​ស្រុក ជីវ​ភាព​ជន​រួម​ជាតិ​ចាម​នៅ​អាង​យ៉ាង មាន​ការ​ផ្លាស់​ថ្មី​គួរ​ឲ្យ​កត់​សម្គាល់​ជឿ​ជាក់​ទៅ​លើ​ខ្លួន​ឯង​ក្នុង​ការ​កសាង​ជីវ​ភាពថ្មី សាម​គ្គី​ក្នុង​សហ​គមន៍​បណ្តា​ជន​ជាតិ​ជា​បង​ប្អូន ដើម្បី​ភាព​រីក​ចំ​រើន​ទាំ​ង​អស់​គ្នា​។ល។ 

ឧទ្ទេស​នាម​ផលិត​ផល​ភូមិ​ចាម​នៅ​អាង​យ៉ាង​។

លោក​ហា​ឆី​យាក់​គី ប្រ​ធាន​គណៈ​តំ​ណាង​សហ​គមន៍​សាស​នា​អ៊ី​ស្លាម ខេត្ត​អាង​យ៉ាង​ ឲ្យ​ដឹង​៖ ឆ្លង​តាម​រយៈ​កម្ម​វិ​ធី​និង​គម្រោង​វិ​និ​យោគ​ទុន​អភិវឌ្ឍតំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ទាំង​ឡាយ ជន​រួម​ជាតិ​ចាម​នៅ​បណ្តា​ស្រុក​អាង​ភូ ចូវ​ភូ​និង​ក្រុង​តឹង​ចូវ​បាន​កសាង​មណ្ឌល​តាំង​ទី​លំនៅ​ថ្មី​ចំ​នួន​៦​។ "​អា​ស្រ័យ​ហេតុ​នោះ បណ្តាញ​អគ្គិសនី​​និង​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ត្រូវ​បាន​កសាង​ដំ​ណាល​គ្នា រួម​ចំ​ណែក​ធើ្វ​ឲ្យ​ជីវ​ភាព​និង​ផលិត​កម្ម​របស់​ជន​រួម​ជាតិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​បា​ន​កែ​លម្អ​"- លោក​ហា​ឆី​យាក់​គី មាន​ប្រ​សាសន៍​ដូចេ្នះ​។ មាន​ការ​ផ្លាស់​ថ្មី​ដ៏​ធំ​ធេង​ដូច​នេះ ​គឺ​អា​ស្រ័យ​ជន​រួម​ជាតិ​បាន​ផ្លាស់​មុខ​របរ​រក​ស៊ី គ្មាន​នៅ​ស្ថាន​ភាព​ទូក​ក្តារ​ច្រ​វា​ចែវ​អណ្តែត​អណ្តូង​លើ​ដង​ទន្លេ​ទៀត​ទេ។​

ភូមិ​ទាំង​៣ គឺ​ហ្វាឡុ​ង ចូវ​យ៉ាង​និង​ភុម​ស្វាយ​របស់​ឃុំ​ចូវ​ផុង (ក្រុង​តឹង​ចូវ​) មាន​ជន​រួម​ជាតិ​ចាម​៤.៦៩០​នាក់​ ដែល​គោ​រព​ប្រតិ​បត្តិ​តាម​សាស​នា​ អ៊ី​ស្លាម​នៅ​វិ​ហារ​តូច​ចំ​នួន​១១​ ​វិ​ហារ​ធំ​ចំ​នួន​៤​។ នេះ​ជាភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ចាម​រស់​នៅ​កុះ​ករ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ឃុំ សង្កាត់ ដ​ទៃ​ទៀត​ចំ​នួន​៩​របស់​ខេត្ត​អាង​យ៉ាង​។ ក្រោយ​ពី​រយៈ​កាល​៤០​ឆ្នាំ កសាង​និង​អភិ​វឌ្ឍ​ គ្រួសារ​ប្រ​ជា​ជន​ទាំង​១០០​% បាន​ប្រើ​ប្រាស់​ចរន្ត​អគ្គិ​សនី និង​ទឹក​ស្អាត​គ្មាន​ផ្ទះ​បណ្តោះ​អា​សន្ន​និង​ដាច់​រយី​ករ​យាក អត្រា​គ្រួសារ​ក្រី​ក្រ​បន្ថយ​ចុះ​នៅ​ក្រោម​៤​%។​ តាម​បង​ស្រី​ម៉ា​រី​យាំុ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការប្រ​ជា​ជន​ឃុំចូវ​ផុង ស​មិទ្ធ​ផល​ដែល​សម្រេច​បាន​ដូច្នេះ គឺ​អា​ស្រ័យ​ដំ​ណាក់​ការ​ហ្វឹក​ហ្វឺន​ និង​ផ្ទេរ​ជូន​បច្ចេក​ទេស​ជឿន​លឿន​ឧបត្ថម្ភ​ទុន​និង​បង្ក​លក្ខណ​សម្បត្តិ​ជូន​មា​មីង​ធើ្វ​ការ​រក​ស៊ី។​ ឆ្លង​តាម​រយៈ​នោះ ជន​រួម​ជាតិ​ក៏​បាន​ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ក​សាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ដូច លោក​ម​ហា​ម៉ាត់​យោ​ស៊ូ ដើម្បី​កសាង​ស្ពាន​ផ្លូវ​គមនា​គមន៍​និ​ង​ដំ​ណាក់​សុ​ខា​ភិ​បាល​ឃុំ​។

បង​អា​សា​រី (ភូមិ​វិញ​ហ្វា ឃុំ​វិញ​ហាញ់​) រៀប​រាប់​៖ ជន​រួម​ជាតិ​ចាម​នៅ​ទី​នេះ​ទាំង​១០០​% ចំ​ណាក​ស្រុក​ពី​ឃុំ​នា​នា​ នៅ​តំ​បន់​ព្រំ​ដែន​មាន​ដូច​៖ខាញ់​ប៊ិញ ក្វឹក​ថាយ ញើង​ហោយ​ (ស្រុក​អាង​ភូ)​ ។ល​។ ក្នុង​ពេ​ល​នោះ ភូមិ​វិញ​ហ្វា​​ ក៏ជា​ភូមិ​មួយ​ចំ​ណុះ​តំ​បន់​សេដ្ឋ​កិច្ច​ថ្មី​របស់​ស្រុក​ចូវ​ថាញ់ លក្ខណ​សម្បត្តិ​នៃ​ការ​រស់​នៅ​ហាក់​ដូច​ជា​ថ្មី​ទាំង​ស្រុង​។ "ហេតុ​នោះ ហេដ្ឋា​រចនា​សម្ព័ន្ធ​តំ​បន់​ជន​រួម​ជាតិ​ចាម​នៅ​វិញ​ហ្វា សព្វ​ថ្ងៃបា​ន​កសាង​សម្រេច​រួច​រាល់ ទូក​ក្តារ​ច្រ​វា​ចែវ​ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​មា​មីង​តាំង​ពី​ដើម​ក៏​បាន​ប្តូរ​ផ្លាស់​"- បង​អា​សា​រី មាន​អំ​ណួត​ដូច្នេះ​។ ខណៈ​ពេល​ផ្លូវ​គម​នា​គមន៍ ក​សាង​បាន​ស្រួល​បួល​ហើយ ទូក​ក្តារ​ច្រ​វា​ចែវ​គឺ​ទុក​សម្រាប់​ធ្វើ​ជា​វត្ថុ​អនុស្សាវ​រីយ៍ ហើយ​បាន​ជំ​នួស​ទៅ​ដោយ​ម៉ូ​តូ​និង​រថ​យន្ត​។ ចំ​ណែក​មធ្យោ​បាយ​សម្រាប់​ជីវ​ភាព​គ្រួ​សារ​ប្រ​ចាំ​ថ្ងៃ​ជន​រួម​ជាតិ បាន​ទិញ​សម្រាប់​ប្រើ​ប្រាស់​គ្រប់​សព្វ​មិន​ខ្វះ គ្រួ​សារ​មួយ​ភាគ​ទៀត​មាន​ទាំង​ម៉ា​ស៊ីន​កុំ​ព្យួរ​ទ័រ សម្រាប់​កូន​ចៅ​ប្រើ​ប្រាស់ក្នុង​ការ​រៀន​សូត្រ​ទៀត​ផង​។

លោក​ត្រឹង​ក្វឹក​ថាញ់ ប្រ​ធាន​គណៈ​ជនជាតិ​ខេត្ត​អាង​យ៉ាង ឲ្យ​ដឹង​៖ ក្រោយ​ពី​រ​យៈ​កាល​៤​០​ឆ្នាំ​កសាង​និង​អភិ​វឌ្ឍ​នៅ​លើ​ភូមិ​សាស្រ្ត​ទាំង​៩ ដែល​មាន​ជន​រួម​ជាតិ​ចាម​រស់​នៅ​កុះ​ករ​សុទ្ធ​សឹង​មាន​សា​លា​មតេ្តយ្យ​បឋម​សិក្សា​និង​អនុ​វិ​ទ្យា​ល័យ​។ ចំ​ណែក​ភូមិ​សាស្រ្ត​នៅ​ជាប់​ជាមួយ​ជន​ជាតិ​កិញ កន្លែង​មាន​ប្រ​ជា​ជន​រស់​នៅ​កុះ​ករ គឺ​មាន​សា​លា​វិ​ទ្យា​ល័យ​ចំ​ណេះ​ទូ​ទៅ​តំ​បន់​។ "ចំ​ណែក​ភូមិ​សាស្រ្ត​ឃុំ​ចូវ​ផុង​ នៃ​ក្រុង​តឹង​ចូវ​មានសា​លា​រៀន​គ្រប់​កម្រិត​សិក្សា​។ ព្រោះ​ហេតុ​នោះ ទី​កន្លេង​នេះ​ក៏​ជា​ភូមិ​ភាគ មាន​ចំ​នួន​សិស្ស​ជន​ជាតិ​ចាមរៀន​ច្រើន​បំ​ផុត​ហើយ​បាន​ប្រ​ឡង​បញ្ចប់​កម្រិត​វិ​ទ្យា​ល័យ ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​ជា​មួយ​នឹង​អត្រា​ខ្ពស់​ជាង​គេ "-លោក​ត្រឹង​ក្វឹក​ថាញ់ បាន​ឲ្យ​ដឹង​ដូច្នេះ​។ សព្វ​ថ្ងៃ​សហ​គមន៍ជន​ជាតិចាម​នៅ​អាង​យ៉ាង មាន​សិស្ស​៧​៧​រូប​ទៅ​រៀន​នៅប្រ​ទេស​ក្រៅ និង​មាន​សិស្ស​ជាង​១០០​តាម​រៀនមធ្យម​សិក្សា​ជំ​នាញ​អនុ​មហា​វិ​ទ្យា​ល័យ​ និង​មហា​វិ​ទ្យា​ល័យ​។

ការ​សិក្សា​រៀន​សូត្រ​របស់​កូន​ចៅ​មា​មីង​ជន​រួម​ជាតិ​ចាម នៅ​អាង​យ៉ាង មាន​ការ​រី​ក​ចម្រើន​យ៉ាង​ខ្លាំង​រវាង​ពី​១០​-១៥​ឆ្នាំ​កន្លង​មក​នេះ ជា​មួយ​អត្រា​កៀរ​គរ​កុ​មារ​គម្រប់​អាយុ​ចូល​រៀន​ជា​រៀង​រាល់​ឆ្នាំ​សម្រេច​ពី​៩៥​% លោក​ហា​ឆី​យាក់​គី ប្រ​ធាន​គណៈ​តំ​ណាង​សហ​គមន៍​សាសនា​អ៊ី​ស្លាម​ខេត្ត​អាង​យ៉ាង បាន​បញ្ជាក់​ដូច្នេះ​។ គណៈ​តំ​ណាង​សហ​គមន៍​សាស​នា​អ៊ី​ស្លាម​ខេត្ត​អាង​យ៉ាង​បាន​សហ​ការ​ជា​មួយ​វិ​ទ្យា​ល័យ​វិ​ហារ​តូច​ទាំង១៦ និង​វិ​ហារ​ធំ​ទាំង​១២ ក្នុង​ខេត្ត​បើក​ថ្នាក់​បង្រៀន​អក្សរ​ចាម​ក្នុង​រដូវ​វិ​ស្សម​កាល​ជា​រៀង​រាល់​ឆ្នាំទៀត​ផង​។ "នេះ​ជា​វិ​ធី​លើក​កម្ពស់​ប្រ​ជា​បញ្ញា​ក្នុង​សហ​គមន៍ ដើម្បី​អភិ​រក្ស​និង​ពង្រីក​ភា​សា​អក្សរ​សាស្រ្ត​របស់​ជន​ជាតិចាម​ផង​ដែរ​" -លោក​ហា​ឆី​យាក់​គី ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​ដូច្នេះ​។ កម្ម​វិ​ធី នេះ​អា​ស្រ័យ​មន្ទីរ​អប់​រំ-បណ្តុះ​បណ្តាល​ខេត្ត​តី​និញ​ដឹក​នាំ​សហ​ការ​រៀប​រៀង​និង​អនុ​វត្ត​ជា​ច្រើន​ឆ្នាំ​កន្លង​មក​៕

ផាង​ត្រុង​អឹង​-សុ​ផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកត្រឹងក្វឹកថាញ់