មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/04/2019 - 11:12

ឃុំចូវឡាំងមានកសិករគំរូឈានមុខជាច្រើន

ចូវឡាំង គឺជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ (ស្រូបអត្រា៦៥%នៃចំនួនប្រជាជនទូទាំងឃុំ) របស់ស្រុកទ្រីតូង ខេត្តអានយ៉ាង។ ប៉ុន្មានឆ្នាំកន្លង ដោយសារជំរុញចលនាកសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ ម្ល៉ោះហើយប្រសិទ្ធភាពបង្កបង្កើនផលរបស់កសិករនៅឃុំចូវឡាំងត្រូវបានកើនខ្ពស់ ប្រទះឃើញកសិករគំរូឈានមុខជាច្រើន។ល។

បងស្រីនាងគឹមអែន (អង្គុយទី២ខាងឆ្វេង) កំពុងដោះដូរ

ជាមួយកម្មាភិបាលកសិកម្មឃុំចូវឡាំង។

ពេលរៀបអាពាហ៍ពិពាហ៍រួច បងស្រីនាង គឹមអែន ស្នាក់នៅភូមិអាងឡើយ បានឪពុកម្តាយចែកដីស្រែឲ្យ០,៥ហិកតា។ គ្រួសារ បងស្រីផលិតស្រូវ។ ប៉ុន្តែដោយសារខ្វះបទពិសោធន៍ក្នុងការបង្កបង្កើនផល មិនបានអនុវត្តវិទ្យា សាស្រ្តបច្ចេកទេសជឿលឿន ម្ល៉ោះហើយស្រូវ​ សម្រេចទិន្នផលទាប គ្រួសារបងស្រីជួបការលំបាកច្រើន។ ដោយយល់ឃើញដូច្នោះ នៅពេលសមាគមកសិករឃុំ ស្រុក និងដំណាក់ជំរុញកសិកម្មស្រុក រៀបចំសិក្ខាសាលា វគ្គហ្វឹកហាត់អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការបង្កបង្កើនផល និងចិញ្ចឹមសត្វ។ល។ បងស្រីតែងខ្នះខ្នែង ចូលរួម។ ពេលមានចំណេះដឹងបងស្រីបានអនុវត្តទៅក្នុងការផលិតស្រូវនិងចិញ្ចឹមជ្រូក ដើម្បីរកប្រាក់ចំណូលជូនគ្រួសារ។ “ផលិតស្រូវ ចិញ្ចឹមជ្រូកមានប្រសិទ្ធភាព គ្រួសារនាងខ្ញុំទិញដីបង្ក បង្កើនផលបានបន្ថែម២ហិកតា។ បច្ចុប្បន្ន ប្រាក់ចំណូលពីការធ្វើស្រែ២ហិកតា ប្រមាណជិត២៦០លានដុង និងប្រាក់ចំណូលពីការចិញ្ចឹមជ្រូកជិត១០០លានដុង។ ដូច្នេះ ប្រាក់ចំណូលសរុបជាមធ្យមភាគក្នុងមួយឆ្នាំ៣៦០លានដុង ទូទាត់ប្រាក់ចំណាយ១៨៣​ លានដុង នាងខ្ញុំនៅចំណេញ១៧៧លានដុង” បងស្រីនាងគឹមអែន ឲ្យដឹងដូច្នេះ។ ក្រៅពីនេះ គាត់ថែមទាំងខ្នះខ្នែងចលនាមាមីងជំនួយទឹកប្រាក់និងកម្លាំងពលកម្ម ដើម្បីរួមជាមួយគណៈកម្មការប្រជាជនភូមិ កសាងផ្លូវគមនាគមន៍ជនបទ ជួសជុលស្ពាន។ល។ សម្រាប់ បម្រើការធ្វើដំណើរទៅមក និងបង្កបង្កើនផលក្នុងភូមិស្រុកទៀតផង។

ពូចៅសឹប នៅភូមិរ៉ឡែន ជាគំរូជឿនលឿន ម្នាក់ដោយទម្រង់ផលិតស្រូវ និងធ្វើសេវាកសិកម្ម។ គ្រួសារពូមានដីស្រែផលិតស្រូវ២,២ហិកតា។ ខណៈពេលចូលរួមសមាគមកសិករឃុំ ពូ បានចូលរួមវគ្គហ្វឹកហាត់ កម្មវិធីជំរុញកសិកម្ម សិក្ខាសាលាក្បាលភ្លឺស្រែ ចូលរួមកម្មវិធី “ត្រូវ១ បន្ថយ៥”។ល។ ទន្ទឹមនឹងនោះ សមាគមកសិករថែមទាំងបង្កលក្ខណសម្បត្តិឲ្យពូទៅទស្សនាសិក្សា ទម្រង់ធ្វើសេដ្ឋកិច្ចដែលមានប្រសិទ្ធភាព។ល។ អាស្រ័យអនុវត្តនូវបទពិសោធន៍ដែលបានរៀនសូត្រ ពូមិនរារែកអនុវត្តវិទ្យាសាស្រ្ត ម្ល៉ោះហើយ ផ្ទៃដីផលិតស្រូវ២,២ហិកតារបស់គ្រួសារពូចៅសឹប សម្រេចបានប្រសិទ្ធភាពខ្ពស់។ ក្រៅពីនេះ ដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ ពូក៏បានទិញម៉ាស៊ីនត្រាក់ទ័រ សម្រាប់ធ្វើសេវាកម្មភ្ជួររាស់ដី។ “បច្ចុប្បន្ន ផ្តើមពីការផលិតស្រូវនិងធ្វើសេវាកម្ម ភ្ជួររាស់ ទូទាត់រួចស្រេច គ្រួសារខ្ញុំចំណេញបានជិត១៥៥លានដុង/ឆ្នាំ។ល។ ក្រៅពីការឧស្សាហ៍ព្យាយាមនិងចេះប្រិតសំចៃក្នុងការចាយវាយប្រចាំថ្ងៃ កសិករគប្បីចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការបង្កបង្កើនផល ទើបអាចបង្កើនបាន ប្រាក់ចំណូល លើកស្ទួយជីវភាពគ្រួសារ” ពូចៅ សឹប ឲ្យដឹងដូច្នេះ។

តាមប្រសាសន៍លោកស្រីង្វៀនធីមីហាញ់ ប្រធាន សមាគមកសិករឃុំចូវឡាំង ក្នុងរយៈកាល ២ឆ្នាំ គឺឆ្នាំ២០១៦-២០១៨ ទូទាំងឃុំមានសមា ជិក៣៥៦នាក់ ជាកសិករផលិតនិងធ្វើអាជីវកម្ម ពូកែគ្រប់លំដាប់ថ្នាក់ ក្នុងនោះ មានសមាជិកជនជាតិខ្មែរ២៩៦នាក់។ ក្រៅពីគំរូឈានមុខ២រូប ខាងលើ ឃុំចូវឡាំងនៅមានកសិករខ្មែរជាច្រើនទៀត រកបានប្រាក់ចំណូលពី២០០- ៩០០លានដុង/ឆ្នាំ ដូច៖ ពូចៅឆែន នៅភូមិតាអន ពូចៅសាក់ នៅភូមិភ្នំពីរ ពូចៅសូន្យ នៅអាងហាវ ពូចៅចន្ទ នៅភូមិពង្រ។ល។ “នេះសុទ្ធតែកសិករគំរូ​ មិនត្រឹមតែធ្វើមានសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងផ្តល់ការងារធ្វើឲ្យពលករជនបទរាប់រយនាក់ រួមចំណែកយ៉ាងសកម្មក្នុងចលនាបង្វែររចនាសម្ព័ន្ធខាងឈើដំណាំ សត្វចិញ្ចឹមនៅភូមិភាគទៀតផង” លោកស្រីមីហាញ់ ឲ្យដឹងដូច្នេះ៕

ថាញ់ឡុង-លីសៀ

ចែករំលែកអត្ថបទ