22/09/2015 - 14:39

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរ

"ជីវ​ភាពរស់នៅ​បច្ចុប្បន្នវាប្លែកជាងពីមុនច្រើន ត្បិត​ផ្លូវជនបទបាន​ក្រាល​បេតុ​ង មាមីងធ្វើដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល កូនចៅ​​ក៏បាន​រៀនសូត្រ​ត្រឹមត្រូវ​នរណា​ក៏​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រក​ស៊ី​ពង្រីក​សេដ្ឋ​កិច្ចគ្រួ​សារ​។ ជីវ​ភាពរបស់​មាមីង​ជន​រួម​ជាតិ​បាន​លើក​ស្ទួយ​ដូច​បច្ចុប្បន្ន គឺ​អា​ស្រ័យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ​​"។ នោះ​ជា​ប្រ​សាសន៍​របស់​បង​ហឺវ​ហ្វាង​ដង ប្រ​ធាន​ភូមិ​៧ ឃុំ​តឹង​ឡុក ស្រុក​ថើយ​ប៊ិញ ខេត្តកា​ម៉ាវ​ឲ្យ​ដឹងដូច្នោះ។

អា​ស្រ័យ​គោល​ន​យោ​បាយ​អំ​ពី​ផ្ទះ​នៅ​បង្វែរ​របរ បង​ឡឹម​ដន បង្កើត​បាន​រោង​អារ​ឈើ​ធំ​ល្មម​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ឲ្យពល​ករ​ជា​ច្រើន​រូប​នៅ​ភូមិ​ភាគ​។

បង្កើត​មុខ​របរ​រក​ស៊ីដោយ​បាត​ដៃ​ទ​ទេ អា​ស្រ័យ​បាន​រដ្ឋជំ​នួយ​ផ្ទះ​នៅតា​ម​កម្ម​វិ​ធី​១៣៤ ព្រម​ទាំ​ង​គោល​ន​យោ​បាយ​បង្វែរ​មុខ​របរ បង​ឡឹម​ដន នៅ​ភូមិ​៧​ឃុំ​តឹង​ឡុក​បាន​បង្កើត​រោង​អារ​ឈើ​ធំ​ល្មម​មួយ​។ រោង​អា​រ​ឈើ នេះ​មិន​ត្រឹម​តែ​រក​ប្រាក់​ចំ​ណូល​ពី​របរ​អា​រ​ឈើប្រ​មាណ​១២​លានដុង ជា​រៀងរាល់​ខែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដោះស្រាយ​ការ​ងារ​ធ្វើ​ឲ្យ​ពល​ករ​នៅ​ក្នុង​ភូមិ​ជា​ច្រើន​នាក់​ទៀត​ផង។ បង​ឡឹម​ដន ឲ្យ​ដឹង​៖" មាន​ជីវ​ភាព​ធូរធារ​គ្រាន់​បេ​ីដូច​បច្ចុប្បន្ន គឺ​អា​ស្រ័យ​គោល​ន​យោ​បាយ​ស្ដី​ពី​ផ្ទះ​នៅ​បង្វែរ របរ​ជូន​មា​មីង​ជន​រួម​ជាតិ​ ហេតុ​ដូច្នោះ​ទើប​យើង​ខ្ញុំ​មាន​ឱកាស​បាន​ចាក​​ផុត​ពី​ភាព​ក្រីក្រ​"។ 

លោក​ហឿវាំុ​ង​ទី  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ឃុំ​តឹង​ឡុក​ រីក​រាយ​ឲ្យ​​ដឹង៖ ទូទាំ​ង​ឃុំ​មាន​គ្រួ​សារ​ជន​រួម​ជាតិ​២៥៥​។ អស់​កាល៥​ឆ្នាំ​កន្លង​មក​នេះ សេដ្ឋកិច្ចគ្រួសាររបស់​មាមីងបានលើក​ស្ទួយ​ច្បាស់​ក្រ​ឡែត អត្រា​គ្រួសារ​ក្រី​ក្រនៅ​ត្រឹម​តែ៣,០៧% (ថយចុះ​៦,៥%បើ​ប្រៀប​ធៀបនឹង​ឆ្នាំ​២០១១) អត្រា​គ្រួ​សារ​ជិត​ក្រ​នៅ​ត្រឹម​តែ​៣,៤%​ (ថយ​ចុះប្រ​ហែល​១,៧%​)​"។

មិន​ត្រឹម​តែ​ឃុំ​តឹង​ឡុក​ប៉ុណ្ណោះ​ទេ រី​ឯ​ជីវ​ភាព​របស់​មា​មីង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ភូមិ​តឹង​ឡុក​បាក់​ក៏​មាន​ភាព​ធូរ​ធារ​គ្រាន់​បើដែរ​។ ទូ​ទាំង​ឃុំ បច្ចុប្បន្ន​នៅត្រឹ​ម​តែ៨/១៦៩គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រីក្រ​និង​គ្រួ​សារ​ជិត​ក្រ​ចំ​នួន​៧​។ គ្រួ​សារ​ពូ​ថាច់​ឃូន នៅ​ភូមិ​៧ ឃុំ​តឹង​ឡុក​បាក់ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ទាំង​ឡាយ​ដែល​បានជំនួយ​បុល​ទុន​ចិញ្ចឹម​ជ្រូកត្រី។ គឺ​ជា​ភាព​ព្យា​យាម​គិត​គូរ​ការ​ងាររកស៊ី​ស្វែង​រក​រៀន​សូត្រ​នូវ​បទពិ​សោធន៍ ម្ល៉ោះ​ហើយ​មក​ដល់​បច្ចុប្បន្ន ពូ​បាន​សាង​សង់​ផ្ទះ​មួយ​ខ្នង​សម​រម្យ តម្លៃ​ប្រ​ហែល​៣០​០​លាន​ដុង​។ សព្វថ្ងៃពូកំ​ពុង​អនុវត្ត​ទម្រង់​រូប​ភាពចិញ្ចឹម​ព​ពែសាច់ សង្ឃឹម​ថា​ទម្រង់​រូប​ភាព​នេះ​អាច​បើក​ទូ​លាយ​ជូន​ដល់​គ្រួ​សារជន​រួម​ជាតិ​ក្នុង​ភូមិ​ជាច្រើន​ទៀត​។ ពូថាច់​ឃូន រៀប​រាប់​៖ "ពេល​ទើប​មក​រស់​នៅ​ទី​នេះ ខ្ញុំ​មាន​ត្រឹម​តែផ្ទះ​បណ្តោះអា​សន្ន​មួយ​ខ្នង អាស្រ័យការ​ជំ​នួយ​ពីក​ម្ម​វិ​ធី​១៣៥ បាន​សង្ក័សី​៣៥​សន្លឹកនិង​ដើម​ទុន​យក​មក​ចិញ្ចឹម​សត្វ ទើប​គ្រួ​សារមាន​ផ្ទះ​សម្បែង​ដូច​សព្វ​ថ្ងៃ​។  ភូមិ​៧បាន​រដ្ឋ​វិនិយោគ​ទុនកសាង​ផ្លូវ​ជនបទ​ដូច្នោះ មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ជា​លក្ខណៈ​រួម​ចំ​ណែក​ផ្ដល់​ឱ​កាស​ជូន​មា​មីង​ចាក​ផុត​ពី​ភាព​ក្រី​​ក្រ"។

លោក​លេ​វាំុ​ង​យ៉ាយ  ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថើយ​ប៊ិញ ឲ្យ​ដឹង​៖" ចាប់​ពី​ឆ្នាំ​២០១១​មក​ដល់​បច្ចុប្បន្ន ស្រុក​បាន​កៀរ​គរ​រាល់​ប្រ​ភពកម្លាំង​ផ្គួប​ផ្សំ​នឹង​ការ​អនុវត្តន៍​កម្ម​វិ​ធី​គោលន​យោ​បាយ​នា​នា របស់​មជ្ឈិម មាន​ដូច​៖ កម្ម​វិ​ធី​១៣៥ គោល​នយោ​បាយ​ធា​នា​ហា​និ​ភ័យ​សុ​ខា​ភិ​បាល​នៅ​ឃុំ​តំ​បន់​លំ​បាក​ភូមិ​លំ​បាក​ពិ​សេស​។ អនុ​វត្ត​សេចក្តី​សម្រេច​លេខ៧៤/​២០០៨​/QD-TTg សេច​ក្តី​សម្រេច​លេខ​២៩/​២០១៣​/QD-TTgស្រុក បាន​ទិញ​ដី​សង់​ផ្ទះ​ជូន​៩៧​គ្រួ​សារ លោះ​ដី​ឲ្យ​៧៣គ្រួ​សារ បង្វែរ​មុខ​របរ​ជន​២៣៦​គ្រួ​សារ ជំ​នួយ​បុល​ទុន​ផលិត​កម្ម។ល។ ស​រុប​ប្រភព​ទុន​ជាង​២៧​ពាន់​លាន​ដុង រួម​ចំ​ណែក​ធ្វើ​ឲ្យ​អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជាតិខ្មែរ​ថយ​ចុះនៅ​ប្រ​មាណ​៥០​%៕

ហុង​ញ៉ុង​- សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លេ​វាំុ​ង​យ៉ាយ