ក្រោយពីរយៈកាល៤០ឆ្នាំកសាងនិងអភិវឌ្ឍភូមិស្រុក ជីវភាពជនរួមជាតិចាមនៅអាងយ៉ាង មានការផ្លាស់ថ្មីគួរឲ្យកត់សម្គាល់ជឿជាក់ទៅលើខ្លួនឯងក្នុងការកសាងជីវភាពថ្មី សាមគ្គីក្នុងសហគមន៍បណ្តាជនជាតិជាបងប្អូន ដើម្បីភាពរីកចំរើនទាំងអស់គ្នា។ល។
ឧទ្ទេសនាមផលិតផលភូមិចាមនៅអាងយ៉ាង។
លោកហាឆីយាក់គី ប្រធានគណៈតំណាងសហគមន៍សាសនាអ៊ីស្លាម ខេត្តអាងយ៉ាង ឲ្យដឹង៖ ឆ្លងតាមរយៈកម្មវិធីនិងគម្រោងវិនិយោគទុនអភិវឌ្ឍតំបន់ជនរួមជាតិភាគតិចទាំងឡាយ ជនរួមជាតិចាមនៅបណ្តាស្រុកអាងភូ ចូវភូនិងក្រុងតឹងចូវបានកសាងមណ្ឌលតាំងទីលំនៅថ្មីចំនួន៦។ "អាស្រ័យហេតុនោះ បណ្តាញអគ្គិសនីនិងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតត្រូវបានកសាងដំណាលគ្នា រួមចំណែកធើ្វឲ្យជីវភាពនិងផលិតកម្មរបស់ជនរួមជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានកែលម្អ"- លោកហាឆីយាក់គី មានប្រសាសន៍ដូចេ្នះ។ មានការផ្លាស់ថ្មីដ៏ធំធេងដូចនេះ គឺអាស្រ័យជនរួមជាតិបានផ្លាស់មុខរបររកស៊ី គ្មាននៅស្ថានភាពទូកក្តារច្រវាចែវអណ្តែតអណ្តូងលើដងទន្លេទៀតទេ។
ភូមិទាំង៣ គឺហ្វាឡុង ចូវយ៉ាងនិងភុមស្វាយរបស់ឃុំចូវផុង (ក្រុងតឹងចូវ) មានជនរួមជាតិចាម៤.៦៩០នាក់ ដែលគោរពប្រតិបត្តិតាមសាសនា អ៊ីស្លាមនៅវិហារតូចចំនួន១១ វិហារធំចំនួន៤។ នេះជាភូមិភាគដែលមានជនរួមជាតិចាមរស់នៅកុះករ បើប្រៀបធៀបជាមួយនឹងឃុំ សង្កាត់ ដទៃទៀតចំនួន៩របស់ខេត្តអាងយ៉ាង។ ក្រោយពីរយៈកាល៤០ឆ្នាំ កសាងនិងអភិវឌ្ឍ គ្រួសារប្រជាជនទាំង១០០% បានប្រើប្រាស់ចរន្តអគ្គិសនី និងទឹកស្អាតគ្មានផ្ទះបណ្តោះអាសន្ននិងដាច់រយីករយាក អត្រាគ្រួសារក្រីក្របន្ថយចុះនៅក្រោម៤%។ តាមបងស្រីម៉ារីយាំុ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំចូវផុង សមិទ្ធផលដែលសម្រេចបានដូច្នេះ គឺអាស្រ័យដំណាក់ការហ្វឹកហ្វឺន និងផ្ទេរជូនបច្ចេកទេសជឿនលឿនឧបត្ថម្ភទុននិងបង្កលក្ខណសម្បត្តិជូនមាមីងធើ្វការរកស៊ី។ ឆ្លងតាមរយៈនោះ ជនរួមជាតិក៏បានព្រួតដៃជាមួយរដ្ឋអំណាចភូមិភាគ កសាងហេដ្ឋារចនាសម្ព័ន្ធដូច លោកមហាម៉ាត់យោស៊ូ ដើម្បីកសាងស្ពានផ្លូវគមនាគមន៍និងដំណាក់សុខាភិបាលឃុំ។
បងអាសារី (ភូមិវិញហ្វា ឃុំវិញហាញ់) រៀបរាប់៖ ជនរួមជាតិចាមនៅទីនេះទាំង១០០% ចំណាកស្រុកពីឃុំនានា នៅតំបន់ព្រំដែនមានដូច៖ខាញ់ប៊ិញ ក្វឹកថាយ ញើងហោយ (ស្រុកអាងភូ) ។ល។ ក្នុងពេលនោះ ភូមិវិញហ្វា ក៏ជាភូមិមួយចំណុះតំបន់សេដ្ឋកិច្ចថ្មីរបស់ស្រុកចូវថាញ់ លក្ខណសម្បត្តិនៃការរស់នៅហាក់ដូចជាថ្មីទាំងស្រុង។ "ហេតុនោះ ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិចាមនៅវិញហ្វា សព្វថ្ងៃបានកសាងសម្រេចរួចរាល់ ទូកក្តារច្រវាចែវដែលផ្សារភ្ជាប់ជាមួយមាមីងតាំងពីដើមក៏បានប្តូរផ្លាស់"- បងអាសារី មានអំណួតដូច្នេះ។ ខណៈពេលផ្លូវគមនាគមន៍ កសាងបានស្រួលបួលហើយ ទូកក្តារច្រវាចែវគឺទុកសម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ៍ ហើយបានជំនួសទៅដោយម៉ូតូនិងរថយន្ត។ ចំណែកមធ្យោបាយសម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃជនរួមជាតិ បានទិញសម្រាប់ប្រើប្រាស់គ្រប់សព្វមិនខ្វះ គ្រួសារមួយភាគទៀតមានទាំងម៉ាស៊ីនកុំព្យួរទ័រ សម្រាប់កូនចៅប្រើប្រាស់ក្នុងការរៀនសូត្រទៀតផង។
លោកត្រឹងក្វឹកថាញ់ ប្រធានគណៈជនជាតិខេត្តអាងយ៉ាង ឲ្យដឹង៖ ក្រោយពីរយៈកាល៤០ឆ្នាំកសាងនិងអភិវឌ្ឍនៅលើភូមិសាស្រ្តទាំង៩ ដែលមានជនរួមជាតិចាមរស់នៅកុះករសុទ្ធសឹងមានសាលាមតេ្តយ្យបឋមសិក្សានិងអនុវិទ្យាល័យ។ ចំណែកភូមិសាស្រ្តនៅជាប់ជាមួយជនជាតិកិញ កន្លែងមានប្រជាជនរស់នៅកុះករ គឺមានសាលាវិទ្យាល័យចំណេះទូទៅតំបន់។ "ចំណែកភូមិសាស្រ្តឃុំចូវផុង នៃក្រុងតឹងចូវមានសាលារៀនគ្រប់កម្រិតសិក្សា។ ព្រោះហេតុនោះ ទីកន្លេងនេះក៏ជាភូមិភាគ មានចំនួនសិស្សជនជាតិចាមរៀនច្រើនបំផុតហើយបានប្រឡងបញ្ចប់កម្រិតវិទ្យាល័យ ចូលរៀនមហាវិទ្យាល័យជាមួយនឹងអត្រាខ្ពស់ជាងគេ "-លោកត្រឹងក្វឹកថាញ់ បានឲ្យដឹងដូច្នេះ។ សព្វថ្ងៃសហគមន៍ជនជាតិចាមនៅអាងយ៉ាង មានសិស្ស៧៧រូបទៅរៀននៅប្រទេសក្រៅ និងមានសិស្សជាង១០០តាមរៀនមធ្យមសិក្សាជំនាញអនុមហាវិទ្យាល័យ និងមហាវិទ្យាល័យ។
ការសិក្សារៀនសូត្ររបស់កូនចៅមាមីងជនរួមជាតិចាម នៅអាងយ៉ាង មានការរីកចម្រើនយ៉ាងខ្លាំងរវាងពី១០-១៥ឆ្នាំកន្លងមកនេះ ជាមួយអត្រាកៀរគរកុមារគម្រប់អាយុចូលរៀនជារៀងរាល់ឆ្នាំសម្រេចពី៩៥% លោកហាឆីយាក់គី ប្រធានគណៈតំណាងសហគមន៍សាសនាអ៊ីស្លាមខេត្តអាងយ៉ាង បានបញ្ជាក់ដូច្នេះ។ គណៈតំណាងសហគមន៍សាសនាអ៊ីស្លាមខេត្តអាងយ៉ាងបានសហការជាមួយវិទ្យាល័យវិហារតូចទាំង១៦ និងវិហារធំទាំង១២ ក្នុងខេត្តបើកថ្នាក់បង្រៀនអក្សរចាមក្នុងរដូវវិស្សមកាលជារៀងរាល់ឆ្នាំទៀតផង។ "នេះជាវិធីលើកកម្ពស់ប្រជាបញ្ញាក្នុងសហគមន៍ ដើម្បីអភិរក្សនិងពង្រីកភាសាអក្សរសាស្រ្តរបស់ជនជាតិចាមផងដែរ" -លោកហាឆីយាក់គី ឲ្យដឹងដោយក្តីរីករាយដូច្នេះ។ កម្មវិធី នេះអាស្រ័យមន្ទីរអប់រំ-បណ្តុះបណ្តាលខេត្តតីនិញដឹកនាំសហការរៀបរៀងនិងអនុវត្តជាច្រើនឆ្នាំកន្លងមក៕
ផាងត្រុងអឹង-សុផល