បន្ទាប់ពីបានវិនិយោគទុនកសាងសម្រេចបទដ្ឋានជាតិ ដំណាក់សុខា ភិបាលឃុំតឹងសុើង ស្រុកថ្កូវ ខេត្តត្រាវិញ មានលក្ខណៈបន្ថែមដើម្បីថែ ទាំសុខភាពជូនប្រជាជនបានល្អ ពិសេស គឺមាមីងជនរួមជាតិខ្មែរ។
ចាក់ថ្នាំបង្ការតាមកំណត់ឲ្យកុមារនៅដំណាក់សុខាភិបាល ឃុំតឹងសើុង។
បងលីថាញ់ទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងសុើង បញ្ជាក់ ៖" បើប្រៀបធៀបពីមុន ការយល់ដឹងខាងថែទាំសុខភាពរបស់ប្រជាជននៅឃុំតឹងសុើង ត្រូវបានលើកកម្ពស់។ ពិសេសគឺការងារថែទាំសុខភាពឲ្យកុមារនិងអ្នកវ័យចំណាស់។ លទ្ធផលនេះសម្រេចបានមួយផ្នែក អាស្រ័យជីវភាពសេដ្ឋកិច្ចមានការអភិវឌ្ឍន៍ មួយផ្នែកទៀតគឺអាស្រ័យដោយការខិតខំពេញទំហឹងក្នុងការឃោសនា ផ្សព្វផ្សាយរបស់សមូហភាពកម្មាភិបាលពេទ្យនៅទីនេះ។ ការផ្សព្វផ្សាយបានល្អ បានន័យថាប្រ ជាជនមានចំណេះដឹងបន្ថែម និងភ្ញាក់រលឹកក្នុងការថែទាំសុខភាពផ្ទាល់ខ្លួនបានល្អ"។
ផ្តើមពីដំណាក់សុខាភិបាលមានអ្នកជំងឺមកពិនិត្យព្យាបាលរោគតែជាង១០លើកនាក់ក្នុងមួយថ្ងៃ បច្ចុប្បន្នដំណាក់សុខាភិបាលតឹងសុើង មានអ្នកជំងឺមកពិនិត្យព្យាបាលរោគជាង៣០លើកនាក់ក្នុងមួយថ្ងៃ។ មិនត្រឹមតែមនុស្សធំ ជាមុខសញ្ញាសំខាន់របស់ដំណាក់សុខាភិបាល ប៉ុណ្ណោះទេ បច្ចុប្បន្ន គឺមានទាំងកុមារជនជាតិខ្មែរ។ ដោយលក្ខណៈពិសេសរបស់ឃុំតឹងសុើង ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ។ យុវជនខ្មែរភាគច្រើនទៅធ្វើការរកទទួលទាននៅក្រុងធំៗ។ បន្ទាប់ពីមានគ្រួសារ និងមានកូនគេច្រើនតែផ្ញើឪពុកម្តាយនៅឯស្រុកជួយចិញ្ចឹមបីបាច់។ កុមារជាមុខសញ្ញាងាយនឹងរងការកើតជំងឺ ម៉្លោះហើយជានិច្ចកាល ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព។ ប៉ុន្តែជីដូនជីតារបស់កុមារទាំងនោះ ភាគច្រើនយល់ដឹងពីបញ្ហានេះពុំទាន់បានគ្រប់គ្រាន់នៅ ឡើយពិសេសគឺក្នុងការចាក់ថ្នាំបង្ការរោគឲ្យកុមារ។
ដោយយល់ពីបញ្ហាទាំងនេះ កងជួរកម្មាភិបាលពេទ្យឃុំតឹងសុើងបាន សហការជាមួយនឹងកងជួរសហការី កម្មាភិបាលឃុំ និងអ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ ដើម្បីធ្វើការឃោសនា ផ្សព្វផ្សាយជាច្រើនលើកនៅតាមភូមិនីមួយៗ អំពីផលប៉ះពាល់និងវិធីបង្ការបញ្ចៀសជំងឺ គ្រោះថ្នាក់លើកុមារអាយុក្រោម៦ឆ្នាំ មានដូចគ្រុនឈាម គ្រុនស្វិតដៃ ជើង តេតាណូស ពងដៃ-ជើង-មាត់។ ជំងឺមួយចំនួនតែងកើតមានលើ អ្នកវ័យចំណាស់ មានដូចសម្ពាតឈាមខ្ពស់ របេង។ល។ មិនត្រឹមតែ ផ្សព្វផ្សាយដោយផ្ទាល់មាត់ប៉ុណ្ណោះទេ កម្មាភិបាលពេទ្យនៅទាំងប្រើ ផ្ទាំងគំនូរ និងរូបថតមើលផ្ទាល់ភ្នែកលើកឡើងពីហេតុផលនៃផលប៉ះពាល់របស់ជំងឺទាំងនោះ ហេតុនោះនាំឲ្យការយល់ដឹងខាងថែទាំសុខភាពរបស់ប្រជាជនមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។
វេជ្ជបណ្ឌិត ឡឹមកុងតាវ ប្រធានដំណាក់សុខាភិបាលឃុំតឹងសុើង ចែករំលែក៖ "ដើម្បីផ្លាស់ប្តូរការយល់ដឹងរបស់ប្រជាជន មិនមែនជាការងាយស្រួលនោះឡើយ។ ព្រោះហេតុនោះ កងជួរកម្មាភិបាលពេទ្យនៃដំណាក់សុខាភិបាលត្រូវចេះអត់ធ្មត់ រួចរិះរកគ្រប់វិធីដើម្បីផ្សព្វផ្សាយឲ្យមានប្រសិទ្ធភាព។ តាំងពីការសម្តែងល្ខោននិយាយចល័ត បិទនិងលើកផ្ទាំងគំនូរនិងរូបថតឃោសនា រហូតដល់ទៅពឹងព្រះសង្ឃ និងអ្នកមាន ប្រជាប្រិយភាពចូលរួមឃោសនាផ្សព្វផ្សាយទៀតផង។ រយៈកាល៣ឆ្នាំជិតៗនេះ ឃុំគ្មានរោគរាលដាលធ្ងន់ធ្ងរណាមួយកើតមានគួរឲ្យកត់សម្គាល់ ហើយក៏គ្មានករណីកុមារកើតជំងឺដោយសារមិនចាក់ថ្នាំបង្ការ ម៉្លោះហើយឪពុកម្តាយកុមារនៅឆ្ងាយពីផ្ទះ មានការនឹងនរចិត្តធ្វើការរកទទួលទាន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ"៕
ថាច់ថាញ់ភូ-មុនី