មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/09/2024 - 15:46

បន្លាស់​ថ្មី​នៃ​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់

មក​ទល់​បច្ចុប្បន្ន ឃុំ​តឹប​សើុង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ជា​សារ​វន្ត​កសាង​សម្រេច ១៩/១៩ លក្ខ​ឋាន​ជា​មួយ​នឹង ៧៤/​៧៤ ខ្លឹម​សារ​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ។

ដង​ផ្លូវ​ដាំ​ផ្កា​តាម​ផ្លូវ​ជាតិ ៥៤ ចំ​ណុះ​ឃុំ​តឹប​សើុង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ។

លោក​ថាច់​ហ្វាង នៅ​ភូមិ​ចាញ់​ទ្រី ឱ្យ​ដឹង៖ “អា​ស្រ័យ​កសាង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ សំ​ណង់​សំ​ខាន់ៗ​មាន​ដូច៖ ដំ​ណាក់​សុខា​ភិបាល សា​លា​រៀន អគារ​វប្ប​ធម៌ ត្រូវ​បាន​ជួស​ជុល​កសាង​រឹង​មាំ ឆ្លើយ​តប​បាន​ទាន់​ពេល​នឹង​ការ​ថែ​ទាំ​សុខ​ភាព កម្សាន្ត​សប្បាយ​និង​ការ​រៀន​សូត្រ​របស់​ប្រ​ជា​ជន។ ក្រៅ​ពី​ការ​វិនិយោគ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ ការ​បង្វែរ​រចនា​សម្ព័ន្ធ ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ក៏​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​ចលនា​ប្រ​ជា​ជន​នាំ​យក​ដំ​ណាំ​ដាំ​ក្នុង​វាល​ស្រែ ពង្រីក​បាន​ប្រ​សិទ្ធ​ភាព។ ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើក​ស្ទួយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​មាន​ភាព​លំ​នឹង​ប្រ​ជា​ជន​សប្បាយ​រីក​រាយ”។

ផ្លូវ​ជន​បទ​ភូមិ​ចាញ់​ទ្រី ឃុំ​តឹប​សើុង កាន់​តែ​មាន​ភាព​សម​រម្យ មា​មីង​
ងាយស្រួលធ្វើដំណើរទៅមក។

អា​ស្រ័យ​ដោយ​ការ​ចេះ​ដាស់​ភ្ងោក​សក្តា​នុភាព ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច ឃុំ​តឹប​សើុង​កាន់​តែ​មាន​លក្ខណៈ​កៀរ​គរ​ប្រ​ភព​កម្លាំង ដើម្បី​អនុវត្ត​លក្ខ​ឋាន​នៃ​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។ ឃុំ​មាន​ផលិត​ផល សាច់​ក្រក​ង៉ុក​សឿង គឺ​ជា​ផលិត​ផល OCOP សម្រេច​បទដ្ឋាន​លំ​ដាប់​ផ្កាយ​៣។ មូល​ដ្ឋាន​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​នានា នៅ​តែ​រក្សា​បាន​កម្លាំង​ពល​កម្ម​ចាំ​បាច់ ការ​ផលិត​ទំ​និញ​មាន​ភាព​លំនឹង ឆ្លើយ​តប​ទៅ​តម្រូវ​ការ​ប្រើ​ប្រាស់​របស់​ប្រ​ជា​ជន។ ឆ្នាំ ២០២៣ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​នៅ​ឃុំ​តឹប​សើុង សម្រេច ៦៨,២៣ លាន​ដុង/​ម្នាក់​/ឆ្នាំ។

ដើម្បី​អភិវឌ្ឍ​ទម្រង់​ផលិត​ស្រូវ ឃុំ​តឹប​សើុង បង្កើត​សហ​ការណ៍​កសិកម្ម​ថៀង​ភឿក ដោយ​មាន​សមា​ជិក ៣២ នាក់ មាន​ទុន​លក្ខន្តិកៈ​ចំ​នួន ៣០០ លាន​ដុង។ សហ​ករណ៍​កសិកម្ម​ថៀង​ភឿក បាន​ចង​សម័្ពន្ធ​ជា​មួយ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​វិនិ​យោគ​អភិវឌ្ឍន៍​កសិកម្ម MECONG ផ្គត់​ផ្គង់​ជីស​រីរាង្គ​ដល់​សមា​ជិក​ក្នុង​ក្រុម​សហ​ករណ៍​ជា​មួយ​ផ្ទៃ​ដី​ផលិត​ទំ​ហំ ២០ ហិក​តា/រដូវ។ ទន្ទឹម​នឹង​នោះ ក្រុម​សហ​ករណ៍​នៅ​ទាំង​អនុវត្ត​ទម្រង់​សេដ្ឋ​កិច្ច​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់ ឆ្លង​តាម​រយៈ​កិច្ច​សន្យា​ជួល​រវាង​សហ​ករណ៍​កសិកម្ម​ថៀង​ភឿក និង​ដ្រូន​បាញ់​ថ្នាំ សរុប​ផ្ទៃ​ដី​ចុះ​កិច្ច​សន្យា​គឺ ៦០ ហិក​តា​/ឆ្នាំ​/៣​រដូវ។

លោក​ថាច់​មើុយ លេខា​គណៈ​កម្មា​ធិការ​បក្ស ឃុំ​តឹប​សើុង ឱ្យ​ដឹង៖ “ឃុំ​តឹប​សើុង​មាន​ប្រ​ជា​ជន ២.៦៤៤ គ្រួ​សារ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជិត ៦៨% ។ តឹប​សើុង​គឺ​ជា​ឃុំ​ជំ​នាញ​ខាង​កសិកម្ម ប្រ​ជា​ជន​ភាគ​ច្រើន​ប្រ​កប​របរ​កសិកម្ម ដូច្នេះ ឃុំ​កំ​ណត់​ការ​កសាង​ទម្រង់​កសិកម្ម​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​កសាង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។ ក្នុង​អំ​ឡុង ៦ ខែ​ដើម​ឆ្នាំ​២០២៤ សេដ្ឋ​កិច្ច​ឃុំ​តឹប​សើុង​បន្ត​មាន​អភិវឌ្ឍន៍ សរុប​តម្លៃ​ផលិត​សម្រេច ៣៧៣ ពាន់​លាន​ដុង អនុវត្ត​សម្រេច ៥៨,៣៧% នៃ​សេចក្តី​សម្រេច​កើន ១៦ ពាន់​លាន​ដុង បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា”៕

                               សើុង​ម៉ា​ល័យ-មុនី

ចែករំលែកអត្ថបទ