រដ្ឋាភិបាលទើបតែដាក់ចេញអនុក្រឹត្យលេខ៩៧ វិសោធនកម្មនូវមាត្រាមួយចំនួននៃអនុក្រឹត្យលេខ៨១ ស្តីពីយន្តការប្រមូលនិងគ្រប់គ្រងថ្លៃសិក្សាចំពោះគ្រឹះស្ថានសិក្សាក្រោមប្រព័ន្ធអប់រំជាតិ និងគោលនយោបាយ លើកលែងកាត់បន្ថយថ្លៃសិក្សា ជំនួយប្រាក់សិក្សា។ ក្នុងនោះ រដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់នូវករណីចំនួន១៩ ចំពោះសិស្សចំណេះទូទៅត្រូវបានផ្តល់អាទិភាពលើកលែង កាត់បន្ថយថ្លៃសិក្សាចាប់ពីឆ្នាំ២០២៤នេះតទៅ។
ចាប់ពីឆ្នាំ២០២៤ សិស្ស១៩ក្រុមបានលើកលែង កាត់បន្ថយថ្លៃសិក្សា។ (រូបថតជាឧទាហរណ៍)
សិស្សចំនួន១៩ក្រុមទទួលបានការលើកលែង កាត់បន្ថយថ្លៃសិក្សាអនុក្រឹត្យលេខ៩៧ បានកែសម្រួលគម្រោង អនុវត្តថ្លៃសិក្សាដូចខាងក្រោម៖ រក្សាស្ថិរភាពថ្លៃសិក្សាចាប់ពីឆ្នាំសិក្សា២០២៣- ២០២៤ សម្រាប់ការអប់រំមត្តេយ្យ និងអប់រំចំណេះទូទៅ ស្មើនឹងថ្លៃសិក្សាឆ្នាំសិក្សា២០២១-២០២២។ ពន្យារពេលអនុវត្តគម្រោងថ្លៃសិក្សាសម្រាប់មហាវិទ្យាល័យនិងអប់រំវិជ្ជាជីវៈរដ្ឋ១ឆ្នាំ បើធៀបនឹងបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ៨១។ ពោលគឺថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នឹងកើនឡើងបើធៀបនឹងឆ្នាំសិក្សា២០២២-២០២៣ ប៉ុន្តែកម្រិតកើនទាបជាងគម្រោងដែលចែងក្នុងអនុក្រឹត្យលេខ៨១ ដើម្បីឲ្យសមស្របតាមលក្ខខណ្ឌជាក់ស្តែង និងកាត់បន្ថយការលំបាកសម្រាប់សិស្ស និស្សិត។
នៅកម្រិតសិក្សាចំណេះទូទៅ សិស្ស និស្សិត ១៩ក្រុមត្រូវបានផ្តល់អាទិភាពលើកលែង និងកាត់បន្ថយថ្លៃសិក្សា រួមមាន៖ លើកលែងថ្លៃសិក្សាសម្រាប់សិស្សបឋមសិក្សារដ្ឋទាំងអស់ កុមារមត្តេយ្យសិក្សាអាយុ៥ឆ្នាំនៅភូមិលំបាកខ្លាំង នៅឃុំតំបន់ III តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ នៅតំបន់ឆ្នេរសមុទ្រនិងកោះ។ សិស្សអនុវិទ្យាល័យនៅភូមិលំបាកខ្លាំង នៅឃុំតំបន់ III តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ នៅតំបន់ឆ្នេរសមុទ្រនិងកោះ ក៏បានលើកលែងការបង់ថ្លៃសិក្សាផងដែរ។
ទាក់ទងនឹងគោលនយោបាយកាត់បន្ថយថ្លៃសិក្សា អនុក្រឹត្យនេះកំណត់ការកាត់បន្ថយថ្លៃសិក្សា៧០% សម្រាប់កុមារអាយុពី៣ទៅ៤ឆ្នាំ សិស្សអនុវិទ្យាល័យនិងវិទ្យាល័យជាជនជាតិភាគតិចនៅភូមិលំបាកខ្លាំង នៅឃុំតំបន់III តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ នៅតំបន់ឆ្នេរសមុទ្រនិងកោះ។
អនុក្រឹត្យនេះ ក៏បានកំណត់ការកាត់បន្ថយថ្លៃសិក្សាចំនួន៥០% សម្រាប់កុមារអាយុពី៣-៤ឆ្នាំ សិស្សអនុវិទ្យាល័យនិងវិទ្យាល័យដែលគ្រួសារប្រកៀកបន្ទាត់ក្រ។ អនុក្រឹត្យនេះ កំណត់ការឧបត្ថម្ភចំនួន១៥០.០០០ដុង/ម្នាក់/ខែ (ស្មើនឹង១.៣៥០.000លានដុង/ឆ្នាំ) ដើម្បីទិញសៀវភៅនិងសម្ភារៈសិក្សាសម្រាប់សិស្ស៖ កំព្រា ទាំងឪពុកម្តាយ ពិការភាព; គ្រួសារក្រីក្រ; នៅភូមិលំបាកខ្លាំង នៅឃុំតំបន់ III តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ នៅតំបន់ឆ្នេរសមុទ្រ និងកោះ។
តើមុខវិជ្ជាណាបានលើកលែងបង់ថ្លៃសិក្សា?
អនុក្រឹត្យបានកំណត់ពីការលើកលែងបង់ថ្លៃសិក្សាសម្រាប់សិស្សពិការភាព និងសិស្សជនជាតិភាគតិចគ្រួសារក្រីក្រនិងប្រកៀកបន្ទាត់ក្រ តាមសេចក្ដីកំណត់របស់នាយករដ្ឋមន្ត្រី។
មុខវិជ្ជាដែលបានលើកលែងបង់ថ្លៃសិក្សារួម មាន៖ លទ្ធិម៉ាក្ស-ឡេនីន និងឧត្តមគតិហូជីមិញ មុខវិជ្ជាផ្នែកជំងឺរបេង ជំងឺឃ្លង់ ជំងឺវិកលចរិត ពិនិត្យវាយតម្លៃនីតិវេជ្ជសាស្រ្ត វិកលចរិត វះកាត់រោគវិទ្យានៅគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល តាមភាគកម្រិតបញ្ជារបស់រដ្ឋ។ អនុក្រឹត្យនេះកំណត់ការបញ្ចុះថ្លៃសិក្សាចំនួន៧០% សម្រាប់និស្សិត ដែលកំពុងសិក្សាផ្នែកសិល្បៈប្រពៃណី ឯកទេស និងមុខរបរដែលលំបាកពុលនិងគ្រោះថ្នាក់មួយចំនួន។ រដ្ឋាភិបាលក៏តម្រូវឱ្យក្រសួងអប់រំនិងបណ្តុះបណ្តាល បន្តពិនិត្យនិងធានានូវគោលនយោបាយលើកលែងកាត់បន្ថយថ្លៃសិក្សា សម្រាប់មុខសញ្ញាគោលនយោបាយ និងសិស្សមានស្ថានភាពលំបាក ដើម្បីធានាការប្រកៀកជិតសមភាពការអប់រំវិជ្ជាជីវៈ អប់រំ មហាវិទ្យាល័យ; គោលនយោបាយឧត្តានកម្ម អប់រំ និងការបែងសិស្សនៅកម្រិតចំណេះទូទៅ។
យោងតាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ៩៧ កម្រិតថ្លៃសិក្សាខ្ពស់បំផុតសម្រាប់សាកលវិទ្យាល័យរដ្ឋ ដែលមិនទាន់ធានាបាននូវការចំណាយទៀងទាត់សម្រាប់ឆ្នាំសិក្សាខាងមុខ គឺ១,២ -២,៤៥លានដុង/ខែ អាស្រ័យទៅតាមផ្នែក និងមុខវិជ្ជានីមួយៗ។ កម្រិតប្រមូលថ្លៃសិក្សាបច្ចុប្បន្នរក្សាលំនឹង ដូចកាលពីឆ្នាំ២០២១- ២០២២ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-១៩ គឺ ៩៨០.០០០ ទៅ១,៤៣លានដុង/ខែ/ម្នាក់។
នៅកម្រិតចំណេះទូទៅ រដ្ឋាភិបាលកំណត់ថ្លៃសិក្សាសម្រាប់ឆ្នាំសិក្សា២០២៣- ២០២៤ នៅរក្សាលំនឹង ស្មើនឹងការប្រមូលសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចាប់ពី៣០.០០០-៦៥០.០០០ដុង យោងទៅតាមកម្រិតសិក្សា និងតំបន់។ ចំពោះភូមិភាគណាដែលបង្កើនថ្លៃសិក្សាបើធៀបនឹងឆ្នាំសិក្សា២០២១-២០២២ គឺថវិកាភូមិភាគនោះត្រូវធានានូវកម្រិតដែលកើននោះ។ កម្រិតជំនួយដល់គ្រឹះស្ថានអប់រំនីមួយៗគឺភូមិភាគពិនិត្យសម្រេចដោយផ្ទាល់៕
យោងតាម៖ VTC - បកប្រែ៖ សុផន