តាមប្រសាសន៍លោក វ៉ថាញម៉ុង នាយការិយាល័យមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង តាមរយៈការត្រួតពិនិត្យឃើញថា សាលារៀននីមួយៗនៅលើភូមិសាស្រ្តបាននិងកំពុងតែអនុវត្តល្អនូវខ្លឹមសារសំខាន់ៗនៃបធានបទឆ្នាំសិក្សា ២០២៣-២០២៤។
គ្រូបង្រៀនវិទ្យាល័យជនជាតិអន្តេវាសិកហ៊ីមឡាម ឧទ្ទេសនាមពីការអនុវត្តបច្ចេកវិទ្យាព័ត៌មាន
ក្នុងការបង្ហាត់បង្រៀននិងសិក្សាស្រាវជ្រាវ។
ឆ្លងតាមរយៈនោះ ឆ្នាំសិក្សានេះ ផ្នែកអប់រំខេត្តហូវយ៉ាងបន្តការផ្សព្វផ្សាយគម្រោង “បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងការផ្លាស់ប្ដូរឌីជីថលក្នុងការអប់រំនិងបណ្តុះបណ្តាល ដំណាក់កាល២០២២-២០២៥ ទិសដៅដល់ឆ្នាំ២០៣០”។ ព្រមទាំងបន្តការកសាងនិងធ្វើឱ្យសុក្រឹតមូលដ្ឋានទិន្នន័យរបស់ផ្នែក អំពីមូលដ្ឋានសម្ភារៈនិងឧបករណ៍សម្រាប់បង្ហាត់បង្រៀន។ ទន្ទឹមនឹងនោះ បង្កើនលក្ខណសម្បត្តិ ដើម្បីអង្គភាពសាលានីមួយៗធានាអនុវត្តការផ្លាស់ប្ដូរឌីជីថលនិងបំណិនអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀននិងរៀន។ ដើម្បីអនុវត្តល្អនូវខ្លឹមសារខាងលើ ផ្នែកអប់រំបានសហការជាមួយភូមិភាគនានាធ្វើការពិនិត្យ រៀបចំធ្វើឱ្យសុក្រឹត្យនូវបណ្តាញសាលា បន្ទប់រៀនតាមទិសដៅឆ្លើយតបគ្រប់គ្រាន់ទៅនឹងសំណូមពរ ដែលអនុវត្តកម្មវិធីអប់រំចំណេះទូទៅ ឆ្នាំ២០១៨។ ពិសេស គឺផ្តុំកម្លាំងកសាងសាលារៀនសម្រេចបទដ្ឋានជាតិ ខិតខំមានសាលារៀន៨៤%ក្នុងទូទាំងខេត្តសម្រេចបទដ្ឋាន។
វិទ្យាល័យជនជាតិអន្តេវាសិកហ៊ីមឡាម ត្រូវបានវិនិយោគកសាងយ៉ាងសមរម្យ។
លោកគ្រូឡឺស្វឹងហ្វាង នាយកវិទ្យាល័យជនជាតិអន្តេវាសិកហ៊ីមឡាម ឱ្យដឹង៖ អនុវត្តកិច្ចចង្អុលការរបស់មន្ទីរអប់រំនិងបណ្តុះបណ្តាល ក្រៅពីខ្លឹមសារខាងមុខជំនាញ សាលាបន្តផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ១៨៩៥/QĐ-TTg ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពី “បង្កើនការអប់រំឧត្តមគតិបដិវត្តន៍ សីលធម៌ ផ្នត់រស់នៅនិងបំផុសឆន្ទៈចូលរួមចំណែកដល់យុវជន-នារី កុមារា-រី ដំណាក់កាល២០២១-២០៣០”; កម្មវិធី “អប់រំឧត្តមគតិ សីលធម៌ ផ្នត់រស់នៅវប្បធម៌ដល់យុវជន-នារី កុមារា-រី តាមរយៈបណ្តាញសង្គមដំណាក់កាល២០២២-២០៣០”; បទបញ្ជារបស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីបង្កើនការផ្សព្វផ្សាយ កសាងវប្បធម៌សាលារៀន។ល។ ប្អូនលីដាងហ្វិញ នៅទីប្រជុំជនរ៉ាច់ហ្គយ ឱ្យដឹង៖ “ប្អូនចូលរួមវគ្គសិក្សាក្រៅកម្មវិធី វិលទៅរកប្រភពនៅបូជនីយដ្ឋានអ៊ំហូ និងយល់កាន់តែច្បាស់ពីឧត្តមគតិនៃជីវិតនិងការលះបង់។ បើចង់ធ្វើបានប្រការនោះ តាំងពីពេលនេះទៅប្អូនត្រូវរៀនឱ្យបានល្អ”។
ឆ្នាំសិក្សាកន្លងហើយ វិស័យអប់រំហូវយ៉ាងសម្រេចបានស្នាដៃជាច្រើនគួរជាទីចាប់អារម្មណ៍៖ គឺជាខេត្តលំដាប់ទី២៣ ក្នុងទូទាំងប្រទេសនិងលំដាប់ទី៣ តំបន់វាលរាបទន្លេគឺវឡុង សម្រេចបទដ្ឋានឧត្តានកម្មអប់រំអនុវិទ្យាល័យកម្រិត២; មានសាលារៀនសម្រេចបទដ្ឋានជាតិ៨២,៩៦%; អត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ សម្រេច៩៨,៧៧% (កើន០,៤៥% បើប្រៀបនឹងឆ្នាំមុន)។ ជាពិសេស ខេត្តក៏បានអនុវត្តល្អនូវការរៀបចំឡើងវិញបណ្តាញសាលារៀន៖ លុបបំបាត់សាលារាយរងចំនួន១៨កន្លែង ថ្នាក់មត្តេយ្យ ៦សាលា និងឋបមសិក្សា១២សាលា)។ ការលុបបំបាត់សាលារាយរងទាំងនេះ សំដៅផ្តល់ភាពងាយស្រួលដល់ផ្នែកអប់រំនិងភូមិភាគផ្តុំកម្លាំងវិនិយោគកសាងសាលានីមួយៗសម្រេចបទដ្ឋាននិងលើកកម្ពស់គុណភាពអប់រំ៕
ហាថាញ-លីសៀ