ពង្រីកតួនាទីអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែរ លោកថាច់សង នៅភូមិសុកដូង ឃុំហឹងហោយ ស្រុកវិញឡើយ ខេត្តបាកលីវ បានកៀរគរប្រជាជនខ្នះខ្នែងចូលរួមចលនាការពារសន្តិសុខមាតុភូមិ រួមចំណែករក្សាភាពសុខសាន្តក្នុងភូមិស្រុក។
លោកថាច់សង រំភើបចិត្តពេលសម្លឹងមើលប័ណ្ណសរសើរដែលមជ្ឈិមសមាគមកាក
បាទក្រហមផ្ដល់ជូន។
តាមប្រសាសន៍លោកថាច់សង មុននេះ ដោយឃើញស្ថានភាពនៅលើភូមិសាស្ត្រមានភាពស្មុគស្មាញ បំផុតគឺបទល្មើសគ្រឿងញៀន លួចប្លន់ បងើ្កតពួកក្រុមវាយប្រតប់គ្នា។ល។ ដូច្នេះ ទើបគាត់ចលនាមាមីងបង្កើតក្លិប ៣ ខ្នះខ្នែងក្នុងជនរួមជាតិខ្មែរ មានសមាជិក ៣៥ នាក់នៅភូមិនានា ដោយមានរូបគាត់ជាប្រធាន។ រយៈពេលជាង ១០ ឆ្នាំ គណៈចង្អុលការក្លិបបានសហការផ្សព្វផ្សាយអំពីគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ដល់សមាជិកនិងមាមីងជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ ចង្អុលការដល់សមាជិកបង្កើតក្រុមស្វ័យគ្រប់គ្រង វង្សត្រកូលស្វ័យគ្រប់គ្រង ដើម្បីងាយស្រួលគ្រប់គ្រង និងចុះឈ្មោះគ្រួសារមិនមានបទល្មើស ម៉្លោះហើយទម្រង់ពង្រីកបានប្រសិទ្ធភាព។ លោកថាច់សង ឱ្យដឹង៖ “ក្នុងកិច្ចប្រជុំប្រចាំខែ ពេលដឹងថានៅកន្លែងណាដែលមានយុវជនបង្កើតពួកក្រុមវាយប្រតបគ្នា ឬក៏មានវិវាទទំនាស់ក្នុងគ្រួសារ ខ្ញុំសហការជាមួយចាស់ព្រឹទ្ធាចារ្យក្នុងភូមិទៅដល់ផ្ទះ ណែនាំអប់រំនិងពន្យល់ពីផលអាក្រក់ពេលប្រព្រឹត្តល្មើសច្បាប់ ដើម្បីពួកគាត់យល់ច្បាស់និងអនុវត្តតាម”។ អាស្រ័យដោយកិត្យានុភាពនិងការខ្នះខ្នែងក្នុងការងារចលនា ម៉្លោះហើយ លោកថាច់សង កាន់តែបានមាមីងខ្មែរមានទំនុកចិត្ត ស្រឡាញ់រាប់អាន។ ផ្តើមពីនោះ មានមាមីងខ្មែរចូលរួមក្លិបកាន់តែច្រើន និងខ្នះខ្នែងចូលរួមបរិហារជនល្មើស រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់ភូមិស្រុក។
កថាច់សង (ខាងស្តាំ) មើលព័ត៌មានរបស់ក្លិបលើប្រព័ន្ធ Zalo។
ក្រៅពីនោះ គ្រួសារលោកថាច់សង ជាគ្រួសារមួយក្នុងចំណោមគ្រួសារមានជីវភាពធូរធារនៅក្នុងភូមិ និងខ្នះខ្នែងចូលរួមរាល់សកម្មភាពចលនារបស់ភូមិភាគ។ ពិសេស គ្រួសារគាត់នៅទាំងមានសទ្ធាជ្រះថ្លាប្រគេនដីស្រែ ៥ កុងដល់វត្តបុប្ផារាម (ខ្វែងបបែលចាស់)។ ជារៀងរាល់ឆ្នាំ គ្រួសារគាត់ក៏បានរៀបចំអំណោយ ក្នុងនោះមាន អង្ករជាង ៥ តោន គ្រឿងឧបភោគបរិភោគជាច្រើនចំណែកជូនគ្រួសារក្រីក្រនៅភូមិភាគ។ លោកថាច់សង ឱ្យដឹង៖ “ក្រៅពីខ្នះខ្នែងចូលរួមការចលនា ខ្លួនយើងនិងគ្រួសារត្រូវធ្វើជាគំរូ នាំមុខ និយាយត្រូវដើរទន្ទឹមធ្វើ ដើម្បីឱ្យមាមីងឃើញពីទង្វើជាក់ស្តែង ទើបមាមីងអនុវត្តតាម”។
លោក ង្វៀងហ្វាងអែម ប្រធានគណៈកម្មាធិការប្រជាជនឃុំហឹងហោយ បញ្ជាក់៖ “លោកថាច់សង ជាអ្នកមានប្រជាប្រិយគំរូឆ្នើមរបស់ភូមិភាគ។ ចាប់តាំងពីគាត់ធ្វើជាប្រធានក្លិប ឃើញថា ស្ថានភាពកូនចៅមាមីងខ្មែរមានស្មារតីភ្ញាក់រលឹកខ្ពស់ ដូច្នេះ ករណីប្រព្រឹត្តល្មើសច្បាប់ បង្កើតពួកក្រុមវាយប្រតបគ្នា លួចប្លន់ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅភូមិស្រុកត្រូវបានធានា។ ក្រៅពីនោះ គាត់នៅទាំងចលនាមាមីងខ្មែរដាំផ្កាសងខាងផ្លូវ បោះចោលសំរាមត្រង់កន្លែងដែលបានកំណត់ រួមចំណែករក្សាអនាម័យបរិស្ថានតំបន់ជនបទបៃតង ជ្រះ ស្អាត”៕
លីធាន-មុនី