តាមពង្រាងច្បាប់ដីធ្លី (វិសោធនកម្ម) មានបញ្ហាជាច្រើនត្រូវបានកែតម្រូវតាមទិសមានប្រសិទ្ធភាព ជំរុញការកែទម្រង់រដ្ឋបាល ផ្លាស់ប្តូរឌីជីថល លើកកម្ពស់សន្ទស្សន៍កៀកជិតដីធ្លី ធានាផលប្រយោជន៍របស់អ្នកប្រើប្រាស់ដីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរ។ ថ្វីដ្បិតដូច្នោះក្តី តាមមតិរួមយោបល់ជាច្រើន ពង្រាងច្បាប់គប្បីបំពេញបន្ថែម វិសោធនកម្មសេចក្តីកំណត់មួយចំនួនឱ្យជាក់ស្តែង ស្ដីពីសំណងនិងការឧបត្ថម្ភខណៈពេលរដ្ឋដកហូតដីឡើងវិញ គោលការណ៍កំណត់តម្លៃដី តួនាទីឃ្លាំមើលរបស់រណសិរ្សមាតុភូមិក្នុងការងារគ្រប់គ្រងដីធ្លី។
រណសិរ្សមាតុភូមិនិងអង្គការនយោបាយ-សង្គម បានពង្រីកតួនាទីឃ្លាំមើលក្នុងដំណើរការអនុវត្តការឈូសឆាយពង្រាបដី សំណង ឧបត្ថម្ភតាំងទីលំនៅថ្មី នៅគម្រោងមណ្ឌលតាំងទីលំនៅ ៩១B ដំណាក់កាល៣ សង្កាត់អាងខាញ់ ខណ្ឌនិញកេវ ក្រុងកឹងធើ។
តាមផែនការដែលរដ្ឋសភាបានប្រកាសឱ្យប្រើនៅក្នុងសេចក្តីសម្រេចចិត្តលេខ ៥០/២០២២/ QH១៥ ពង្រាងច្បាប់ដីធ្លី (វិសោធនកម្ម) នឹងលើកជូនរដ្ឋសភាផ្តល់យោបល់លើកដំបូងនៅក្នុងសម័យប្រជុំលើកទី ៤ (ខែតុលា ឆ្នាំ ២០២២) ផ្តល់យោបល់លើកទី ២ នៅក្នុងសម័យប្រជុំលើកទី ៥ (ខែឧសភា ឆ្នាំ ២០២៣) ហើយពិនិត្យផ្ទៀងផ្ទាត់ អនុម័តនៅក្នុងសម័យប្រជុំលើកទី ៦ (ខែតុលា ឆ្នាំ ២០២៣)។ ពង្រាងច្បាប់ដីធ្លី (វិសោធនកម្ម) មានចំណុចថ្មីអំពីការចុះបញ្ជីដីធ្លី ផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី; បំពេញបន្ថែមប្រាក់ចំណូលបានមកពីដីធ្លី; បំពេញបន្ថែមករណីដកហូតដីឡើងវិញ; បំពេញបន្ថែមសេចក្តីកំណត់អំពីរយៈពេលនៃការប្រើប្រាស់ដី និងធ្វើវិសោធនកម្មសេចក្តីកំណត់ពីអ្នកប្រើប្រាស់ដី។ល។ ចំណុចថ្មីលេចធ្លោបំផុត ដែលបានចាត់ទុកជាជំហានទម្លុះទម្លាយនៃពង្រាងច្បាប់ដីធ្លី (វិសោធនកម្ម) លើកនេះ គឺការលុបចោលសេចក្តីកំណត់ពីក្របខ័ណ្ឌតម្លៃដីរបស់រដ្ឋាភិបាល។ ជំនួសឱ្យប្រការនោះ គឺយន្តការវិធានការកំណត់តម្លៃដីតាមគោលការណ៍ទីផ្សារ។ តារាងតម្លៃដីត្រូវបានកសាងតាមកាលកំណត់រៀងរាល់ឆ្នាំ និងប្រកាសជាសាធារណៈនៅថ្ងៃទី ០១ ខែមករានៃឆ្នាំនីមួយៗ។
លោកតុងវ៉ាន់ញឹន អនុប្រធានប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ បានសំណូមពរ៖ ច្បាប់ដីធ្លី (វិសោធនកម្ម) គប្បីមានយន្តការគ្រប់សព្វតាមទិសស្លោក “ប្រជាជនដឹង ប្រជាជនត្រួតពិនិត្យ ប្រជាជនឃ្លាំមើល” ទៅលើខ្លឹមសារជាក់ស្តែង ដែលទាក់ទងដល់ការរៀបគម្រោងប្លង់ ផែនការប្រើប្រាស់ដី ដកហូតដី សំណង ឧបត្ថម្ភតាំងទីលំនៅថ្មី។ គប្បីកំណត់ច្បាស់តួនាទី ភារកិច្ចរបស់រណសិរ្សមាតុភូមិវៀតណាម ក្នុងការចូលរួមរៀបគម្រោងប្លង់ ផែនការប្រើប្រាស់ដី; វិធានការសំណង ឧបត្ថម្ភតាំងទីលំនៅថ្មី មុនពេលដែលគណៈកម្មាធិការប្រជាជនមានលំដាប់ថ្នាក់ដូចគ្នាផ្តល់សច្ចានុមតិ។ ផ្តើមពីនោះ រណសិរ្សមាតុភូមិ ទើបច្បាមតាមករណីជាក់ស្តែងនីមួយៗ ដើម្បីផ្សព្វផ្សាយជូនប្រជាជនបានយល់ដឹងអំពីគោលការណ៍ យន្តការគោលនយោបាយចំពោះការឈូសឆាយពង្រាបដី សំណង ឧបត្ថម្ភតាំងទីលំនៅថ្មី និងចលនាប្រជាជនស្របចិត្តស្របគំនិតចូលរួមអនុវត្ត។ ការពង្រីកតួនាទីឃ្លាំមើលរបស់រណសិរ្សមាតុភូមិ និងអង្គការនយោបាយ-សង្គម គណៈអធិការកិច្ចប្រជាជនក្នុងការឈូសឆាយពង្រាបដី សំណង ឧបត្ថម្ភតាំងទីលំនៅថ្មី គឺសំដៅអនុវត្ត បើកចំហ តម្លាភាព បង្កការយល់ស្របពីសំណាក់ប្រជាជនគ្រប់រូប៕
ត្វៀកញ៉ុង-វិមាន