នោះគឺលោក យ័ញធៀងភុក នាយការិយាល័យរដ្ឋបាលនៃមជ្ឈមណ្ឌល សុខាភិបាលស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។
យ័ញធៀងភុក (ឆ្វេង) ចូលរួមការងារនៅទីតាំងត្រួតពិនិត្យ។
ខ្ញុំដឹងថា ភុកមានភាពស្មោះត្រង់ និងអស់ពីចិត្ត តាមរយៈខ្ញុំទៅបំពេញការងារនៅគៀងយ៉ាង។ នៅពេលទទួលសារសួរសុខទុក្ខរបស់ភុក ខ្ញុំរំភើបចិត្តខ្លាំងណាស់។ ភុកផ្ញើសារថា៖ “ប្អូនកំពុងបំពេញការងារត្រួតពិនិត្យជំងឺ COVID-១៩ ដោយឃើញបងប្អូនសារព័ត៌មានកំពុងបំពេញការងារ ម៉្លោះហើយទើបផ្ញើសារឱ្យបងស្រី។ បងស្រីកុំភ្លេចថែរក្សាសុខភាព។ អស់ជំងឺរាតត្បាត បងប្អូនយើងនឹងជួបគ្នាម្តងទៀត”។ សម្រាប់មនុស្សជាច្រើន វាគ្រាន់តែជាសារទាក់ទងធម្មតាប៉ុណ្ណោះ ប៉ុន្តែខ្ញុំជឿជាក់លើទឹកចិត្តដ៏ល្អ និងស្មោះត្រង់របស់ភុក ព្រោះភុកច្រើនតែជួយអ្នកដ ទៃ។
យ័ញធៀងភុក (ឈរទី ៣ ពីខាងឆ្វេង) រួមជាមួយក្រុមពេលធ្វើការត្រួតពិនិត្យក្នុងសហគមន៍។
តាមរយៈសហការីជិតស្និទ្ធនៅហ្គក្វាវ ខ្ញុំស្គាល់ភុក ពេលចូលរួមពិធីបុណ្យអកអំបុកខេត្តគៀងយ៉ាង ដែលបានចាត់តាំងនៅហ្គក្វាវ ។ ពេលនោះ ខ្ញុំរកបន្ទប់ស្នាក់នៅមិនបាន ព្រោះនៅថ្ងៃបុណ្យទាន មានមនុស្សមកពីឆ្ងាយរាប់ពាន់នាក់ចូលរួម។ ដូច្នេះ ភុកបានទំនាក់ទំនង ហើយជួយរកបន្ទប់មួយនៅក្នុងផ្លូវតូច។ ដោយសារខ្ញុំមិនអាចជិះម៉ូតូទៅហ្គក្វាវ ថ្ងៃបន្ទាប់មក ភុកក្រោកពីព្រលឹម ឌុបខ្ញុំទៅស្រស់ស្រូបអាហារ ពេលព្រឹករួចឌុបទៅកន្លែងប្រកួតកីឡា និងប្រណាំងទូក-ង។ បន្ទាប់មក ទើបភុកទៅធ្វើការ។ នៅតែមិនទាន់ស្ងប់ចិត្ត ភុកផ្ដាំថា “បើគ្មានអ្នកណាជូនទៅផ្ទះសំណាក់ទេ ហៅខ្ញុំជូនទៅ”។ បន្ទាប់ពីខ្ញុំចោទសួរច្រើនដង ភុកបានឱ្យដឹង ថា៖ «ខ្ញុំជាជនជាតិខ្មែរ បងស្រីជាអ្នកផ្សព្វផ្សាយ ពីវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ បានជាប្អូនជួយដោយអស់ពីចិត្តពីថ្លើមដូច្នេះ»។
បងង្វៀងត្រុងទឿង កម្មាភិបាលមជ្ឈមណ្ឌល វប្បធម៌ និងកីឡាស្រុកហ្គក្វាវ ឲ្យដឹង៖ “បងភុក តែងអស់ពីចិត្តពីថ្លើមចំពោះការចលនាវប្បធម៌ និងកីឡាក្នុងតំបន់។ ជាពិសេស សកម្មភាព វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ បងភុក ថែមទាំងឧស្សាហ៍ធ្វើការងារសប្បុរសទៀតផង”។
ធ្វើការនៅមន្ទីរពេទ្យ ម៉្លោះហើយជួបអ្នកជំងឺមានស្ថានភាពលំបាក គឺភុក តែងឧបត្ថម្ភនិងចលនាអ្នកស្គាល់នៅជិតឆ្ងាយដើម្បីជួយបន្ថែម។ ការឆ្លងរាលដាលនៃជំងឺ COVID-១៩ នេះ តាមរយៈរូបភាព ខ្ញុំឃើញភុក តែងមានវត្តមានសឹងគ្រប់កន្លែង។ ជួនកាលចូលរួមយកសំណាកគំរូនៅទីតាំងត្រួតពិនិត្យ ជួនកាលធ្វើដំណើរទៅជាមួយក្រុមធ្វើតេស្ត យកសំណាកក្នុងសហគមន៍។ ពេលទំនេរ ភុកត្រឡប់ទៅភោជនីយដ្ឋានរបស់ខ្លួនដើម្បីរៀបចំធ្វើម្ហូបអាហារជូនអ្នកស្ម័គ្រចិត្ត បុគ្គលិកពេទ្យ…។
រូបភាពរបស់ភុក ចូលរួមក្នុងសកម្មភាព ស្ម័គ្រចិត្ត និងការយកចិត្តទុកដាក់ចំពោះមនុស្សគ្រប់គ្នា គឺជារូបភាពដែលធ្លាប់ស្គាល់សម្រាប់អ្នកដែលផ្សារភ្ជាប់នឹងហ្គក្វាវ៕
ហាថាញ់-ទីទុយ