បងង្វៀងវ៉ាន់ T នៅសង្កាត់ចូវវ៉ាន់លីម ខណ្ឌអូរម៉ូង ឱ្យដឹង៖ “មុននេះ មានម្តងខ្ញុំបានបើកទោចក្រយានយន្តទៅទិញម្ហូបអាហារ ប៉ុន្តែ ភ្លេចយកលិខិតចុះបញ្ជីទោចក្រយានយន្ត និងបណ្ណបើកបរទៅតាមខ្លួន។ ខ្ញុំត្រូវប៉ូលិសចរាចរណ៍ធ្វើការក្រើនរំលឹក។ ចាប់តាំងពីពេលនោះ មកដល់សព្វថ្ងៃ ខ្ញុំតែងអនុវត្តនូវបទប្បញ្ញត្តិនេះជាប់ជានិច្ចពេលចូលរួមបើកបរ”។
កម្លាំងប៉ូលិសចរាចរណ៍ នគរបាលខណ្ឌអូរម៉ូង ឆែកពិនិត្យនិងចំណាត់ការចំពោះករណីប្រព្រឹត្តល្មើសលើភូមិសាស្ត្រ។
ច្បាប់ចរាចរណ៍ផ្លូវគោកបានចែង៖ អ្នកបើកបរទោចក្រយានយន្តពេលចូលរួមចរាចរត្រូវយកក្រដាសស្នាមទៅជាមួយ រួមមាន៖ លិខិតចុះបញ្ជីទោចក្រយានយន្ត បណ្ណបើកបរ លិខិតទទួលស្គាល់ធានារ៉ាប់រងទទួលបន្ទុករដ្ឋប្បវេណីរបស់ម្ចាស់យានយន្ត ដើម្បីបង្ហាញកងកម្លាំងសមត្ថកិច្ចពេលឆែកពិនិត្យម្តងៗ។ ប្រសិនបើគ្មានក្រដាសស្នាមអ្វីបង្ហាញទេ នឹងត្រូវពិន័យរដ្ឋបាល។ មាត្រា ២១ អនុក្រឹត្យលេខ ១០០/ ២០១៩/NÐ-CP (អនុក្រឹត្យ ១០០) បានកំណត់ពិន័យជាទឹកប្រាក់ចាប់ពី ១០០.០០០-២០០.០០០ ដុង ចំពោះអ្នកបើកបរទោចក្រយានយន្តដែលគ្មានក្រដាសស្នាម ឬក៏មិនបានយកទៅតាមខ្លួននូវលិខិតទទួលស្គាល់ធានារ៉ាប់រងទទួលបន្ទុក រដ្ឋប្បវេណីរបស់ម្ចាស់យានយន្តដែលនៅមានសុពលភាព មិនយកលិខិតចុះបញ្ជីទោចក្រយានយន្តទៅតាមខ្លួន ឬមិនយកបណ្ណបើកបរទៅតាមជាដើម។ ក្នុងមាត្រា ២១ នេះដដែល អនុក្រឹត្យលេខ ១០០ ករណីអ្នកបើកបរទោចក្រយានយន្តក្រោម ១៧៥ សង់ទីម៉ែត្រគុប តែគ្មានប័ណ្ណបើកបរ នឹងត្រូវពិន័យទឹកប្រាក់ពី ៨០០.០០០ -១,២ លានដុង; ជាមួយកំហុសនេះដែរ នឹងត្រូវពិន័យទឹកប្រាក់ពី ៣-៤ លានដុង ចំពោះករណីដែលបើកបរទោចក្រយានយន្តចាប់ពី ១៧៥ សង់ទីម៉ែត្រគុបឡើងទៅ។
ក្រៅពីនេះ ត្រង់មាត្រា ១៧ អនុក្រឹត្យលេខ ១០០ កំណត់ពិន័យជាទឹកប្រាក់ពី ៣០០.០០០ -៤០០.០០០ ដុង ចំពោះករណីអ្នកបើកបរទោចក្រយានយន្តប្រព្រឹត្តល្មើសដោយបើកបរគ្មានលិខិតចុះបញ្ជីទោចក្រយានយន្តតាមសេចក្តីកំណត់ ឬប្រើលិខិតចុះបញ្ជីទោចក្រយានយន្តផុតកំណត់ប្រើប្រាស់; ប្រើលិខិតចុះបញ្ជីទោចក្រយានយន្តដែលមានស្នាមកោសលុប; ប្រើលិខិតចុះបញ្ជីទោចក្រយានយន្តមិនត្រូវនឹងតួរាង ផ្លាកលេខយានយន្ត ឬលិខិតមិនមែនស្ថាប័នមានសមត្ថកិច្ចផ្តល់ជូន។ ក្រៅពីការពិន័យជាទឹកប្រាក់ អ្នកបើកបរទោចក្រយានយន្តដែលប្រព្រឹត្តល្មើស ក៏អាចរងនូវការពិន័យបំពេញបន្ថែមទៀតផង។
ពេលចូលរួមចរាចរ អ្នកបើកបរទោចក្រយានយន្ត គប្បីយកនូវលិខិតចុះបញ្ជីទោចក្រយានយន្ត បណ្ណបើកបរនិងលិខិតទទួលស្គាល់ធានារ៉ាប់រងទទួលបន្ទុករដ្ឋប្បវេណីរបស់ម្ចាស់ទោចក្រយានយន្តជាប់តាមខ្លួន។ នោះគឺជាករណីយកិច្ចរបស់អ្នកបើកបរមធ្យោបាយ ទន្ទឹមនឹងនោះ ជួយឱ្យស្ថាប័នសមត្ថកិច្ចអនុវត្តល្អនូវតួនាទីអភិបាលកិច្ចអំពីសណ្តាប់ធ្នាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សង្គម៕
C.H -ប្រែសម្រួល៖ លីសៀ