ឃុំថាញ់ក្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង មានជនរួមជាតិខ្មែរជាង ៥៤% ។ ជីវភាពរបស់ប្រជាជននៅថាញ់ក្វើយមានភាពផ្លាស់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ នោះគឺអាស្រ័យភូមិភាគផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិរបស់បក្ស រដ្ឋ ព្រមជាមួយនឹងការឈានឡើងរបស់ប្រជាជន។
ផ្លូវនៅឃុំថាញ់ក្វើយ ត្រូវបានក្រាលបេតុងទាំងអស់។
ថាញ់ក្វើយជាឃុំក្រីក្រ បានទទួលផលពីកម្មវិធី ១៣៥ ម្ល៉ោះហើយនៅពេលផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិស្ដីពីការកសាងជនបទថ្មី ទូទាំងបក្ខភាគជំរុញមាំការងារផ្សព្វផ្សាយអំពីទិសដៅ អត្ថន័យនិងសារៈសំខាន់នៃកម្មវិធីកសាងជនបទថ្មីមកដល់ប្រជាជន។ ទន្ទឹមនឹងនោះ ចលនាជនរួមជាតិខ្មែរ ខ្នះខ្នែងចូលរួមជាមួយរដ្ឋអំណាចអនុវត្តលក្ខឋានអំពីជនបទថ្មីទាំង ១៩ និងខ្លឹមសារចំនួន ១១ អំពីការកសាងជនបទថ្មីរបស់គណៈប្រជាចលនានៃគណៈកម្មាធិការបក្សខេត្តបានបំផុស។ ដោយយល់ពីទិសដៅ និងអត្ថន័យនៃការកសាងជនបទថ្មី ម្ល៉ោះហើយប្រជាជនខ្នះខ្នែងគាំទ្រនិងសាមគ្គីរួមកម្លាំងអនុវត្ត។ ឆ្នាំ ២០១៩ ឃុំថាញ់ក្វើយ ក៏បានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទទួលស្គាល់សម្រេចបទដ្ឋានជនបទថ្មី។
លោក ឡេវ៉ាន់ហឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ក្វើយ ឱ្យដឹង៖ “ឃុំសម្រេចជាស្ថាពរកម្មវិធីកសាងជនបទថ្មី អាស្រ័យការសាមគ្គី រួមកម្លាំងទូទាំងប្រព័ន្ធនយោបាយ ពិសេស គឺប្រជាជនគាំទ្រនិងចូលរួមអនុវត្ត ម្ល៉ោះហើយសំណង់ជនបទស្ទើរតែទាំងអស់សម្រាប់បម្រើជីវភាពប្រជាជន តែងសម្រេចជាស្ថាពរត្រូវតាមល្បឿនដំណើរការ។ បច្ចុប្បន្ន ផ្លូវជនបទ សាលារៀន ដំណាក់សុខាភិបាល អគារវប្បធម៌ អគ្គិសនី ទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត ។ល។ ត្រូវបានវិនិយោគរួចរាល់។ ផ្តើមពីនោះ មាមីងស្ងប់ចិត្តអភិវឌ្ឍផលិតកម្ម និងអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសដើម្បីទទួលបានទិន្នផលខ្ពស់ ម្ល៉ោះហើយជីវភាពក៏បានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្រទូទាំងឃុំនៅក្រោម ២,៦% ប្រាក់ចំណូលមធ្យមភាគ ក្នុងមនុស្សម្នាក់ៗសម្រេច ៤៥,៥ លានដុង/ម្នាក់/ឆ្នាំ”។
សាលាបឋមសិក្សាថាញ់ក្វើយ ត្រូវបានវិនិយោគកសាងយ៉ាងរឹងមាំ។
ពូអាងមាំុង នៅភូមិង៉ង ឱ្យដឹង៖ “ផ្លូវពីឃុំចូលភូមិង៉ង ត្រូវបានក្រាលបេតុង មានអគ្គិសនី ទឹកស្អាតទៅដល់ផ្ទះ។ ជាពិសេស គឺប្រព័ន្ធអុីនធឺណែតមកដល់ភូមិស្រុក ឆ្លងតាមរយៈនោះ មាមីងខ្មែរក្តាប់បានព័ត៌មានជាច្រើនអំពីវិទ្យាសាស្រ្តបច្ចេកទេស ឬការងារធ្វើជាដើម។ ផ្តើមពីនោះ មាមីងខ្មែរចេះអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការបង្កបង្កើនផល ដើម្បីទទួលបានទិន្នផលខ្ពស់ ។ រីឯយុវជនគ្រប់អាយុពលកម្ម ចូលធ្វើការនៅក្រុមហ៊ុនរកបានប្រាក់ចំណូលលំនឹង ទើបជីវភាពកាន់តែធូរធារ។ សព្វថ្ងៃ ក្នុងភូមិឃើញសុទ្ធតែផ្ទះឥដ្ឋមិនមានផ្ទះស្លឹកដូចមុនទេ”។
ព្រះឧបជ្ឈាយ៍ យឿងណេ ព្រះចៅអធិការវត្តព្រែកតាកួន មានថេរដីកា “ប៉ុន្មានឆ្នាំមកនេះ អាស្រ័យបក្ស រដ្ឋមានគោលការណ៍ គោលនយោបាយវិនិយោគនៅតំបន់ជនរួមជាតិខ្មែរ ទើបជនបទថាញ់ក្វើយមានការអភិវឌ្ឍដូចសព្វថ្ងៃ។ កម្រិតប្រជាបញ្ញាក្នុងតំបន់ជនរួមជាតិខ្មែរ បានកើនឡើង ម្ល៉ោះហើយ ស្មារតីភ្ញាក់រលឹកឈានឡើងក្នុងជីវភាពកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ”៕
លីធាន-លីសៀ