ចាប់ពីឆ្នាំងទឹកសម្លបញ្ឆេះភ្លើងតាំងពីម៉ោង ៣ ទៀបភ្លឺ នំបញ្ចុកទឹកសម្លនៅភូមិលិចក្ដី ឃុំទីវកឹង ខេត្តវិញឡុង មិនត្រឹមតែជាម្ហូបអាហារដែលអ្នកភូមិនិងអ្នកធ្វើដំណើរឆ្លងកាត់ស្គាល់និងពេញនិយមប៉ុណ្ណោះទេ ថែមទាំងក្លាយជាមុខរបរចិញ្ចឹមជីវិតរបស់គ្រួសារជាច្រើន។ រសជាតិប្រហុក ខ្ជាយ ស្លឹកគ្រៃនិងត្រីស្រែ បានចម្អិនតាមចាស់ទុំពីដើមមក ហើយបន្តរក្សាដល់កូនចៅជំនាន់ក្រោយ។
ក្នុងឱកាសបុណ្យជាតិ ថ្ងៃទី ២ កញ្ញា កន្លង ប្រជាជនយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បានអញ្ជើញទៅទស្សនាតំបន់ទេសចរណ៍ រមណីយដ្ឋានប្រវត្តិសាស្ត្រ និងតំបន់វប្បធម៌ បានបង្កនូវបរិយាកាសយ៉ាងពុះពោរនៅទូទាំងខេត្តកាម៉ាវ។
មិនត្រឹមតែជាកន្លែងប្រជុំជីវភាពជំនឿសាសនាប៉ុណ្ណោះទេ វត្តអារាមខ្មែរជាច្រើននៅលើភូមិឋានទីក្រុងកឹងធើ នៅទាំងជាទីតាំងរក្សាទុក ផ្ទេរបន្ត និងសាយភាយនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ដោយក្តីស្រឡាញ់ និងចំណង់ចំណូលចិត្តចំពោះសិល្បៈប្រពៃណី បងថាច់ហ្វិញតឹងសោភ័ណ នៅភូមិសំរោង សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានបង្កើតក្រុមរបាំឆៃយ៉ាំនិងយក្ស ដើម្បីបង្កទីលានកម្សាន្តមានប្រយោជន៍សម្រាប់យុវជននិងកុមារ ព្រមទាំងរួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបផ្សព្វផ្សាយផែនការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣-NQ/TU ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការបក្សទីក្រុងកឹងធើ ស្តីពីការកសាង និងពង្រីកតម្លៃនិងបទដ្ឋានមនុស្សកឹងធើក្នុងសម័យកាលថ្មី។
(អ.ឡ) - យប់ថ្ងៃទី២៨ ខែសីហា សប្តាហ៍ម្ហូបអាហារទីក្រុងកឹងធើ ឆ្នាំ២០២៦ ក្រោមប្រធានបទ "ម្ហូបអាហារតៃដូ - ធាតុខ្លឹមពិសេសនៃតំបន់ព្រែកទន្លេ" បានបើកឆាកជាផ្លូវការនៅសួនច្បារទន្លេហូវ សង្កាត់កៃខេ។
នៅភូមិវ៉ថាញវ៉ាំង ឃុំកូវឡាវយុង តម្លៃវប្បធម៌ខ្មែរកំពុងបានថែរក្សាផ្តើមពីទង្វើសាមញ្ញៗ។ លោកយឿងវ៉ាងអ៊ុក កំពុងព្យាយាមបង្ហាត់បង្រៀនអក្សរខ្មែរដល់ក្មេងៗ ចំណែកអ្នកស្រីឡឹមថាញហ្វា ជួយបង្ហាត់របាំប្រពៃណីដោយអស់ពីចិត្ត។ ដោយក្តីស្រឡាញ់និងការប្តេជ្ញាចិត្តដូចគ្នា ប្តីប្រពន្ធគាត់កំពុងរួមកម្លាំងយ៉ាងស្ងៀមស្ងាត់ ដើម្បីរួមចំណែកថែរក្សាលក្ខណៈវប្បធម៌ខ្មែរនិងធ្វើឱ្យរីកសាយភាយក្នុងសហគមន៍។
ក្នុងរដូវវិស្សមកាលកន្លងហើយ កុមារាកុមារីជាង ៣០ នាក់ នៅសង្កាត់មីស្វៀង មានទីលានកម្សាន្តមួយប្រកបដោយប្រយោជន៍ តាមរយៈថ្នាក់រៀនរបាំខ្មែរឥតគិតថ្លៃ។ ថ្នាក់រៀននេះ មិនត្រឹមតែបង្កបរិស្ថានកម្សាន្តល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងជាក់ស្តែងក្នុងការថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរនៅភូមិភាគទៀតផង។
ផ្តើមពីការចូលចិត្តវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ យុវជនវ័យក្មេងម្នាក់ បានស្វែងរកទិសដៅសម្រាប់ខ្លួនដោយផ្តើមអាជីពដែលពោរពេញដោយគំនិតច្នៃប្រតិដ្ឋ រចនាទូក-ងខ្នាតតូចដិតដាមដោយអត្តសញ្ញាណវប្បធម៌ដ៏ពិសេសរបស់ជនជាតិខ្មែរណាមបូ។ នោះគឺបង ថាច់រ៉ូស៊ីដុល ភូមិតឹងថាំង ឃុំតឹងឡុង ទីក្រុងកឹងធើ។
ក្នុងចរន្តនៃការធ្វើសមាហរណកម្ម យុវជនខ្មែរជាច្រើនកំពុងរួមចំណែកថែរក្សាអត្តសញ្ញាណជាតិតាមរយៈសកម្មភាពជាក់ស្តែង ដូចជា ការរៀនអក្សរខ្មែរ ជក់ចិត្តនឹងរបាំឆៃយ៉ាំ ឬគូរគំនូរនៅតាមទីវត្តអារាម។ ពួកគេម្នាក់ៗមានវិធីរៀងៗខ្លួន ប៉ុន្តែសុទ្ធតែរួមចំណែកធ្វើឱ្យតម្លៃវប្បធម៌ប្រពៃណី នៅតែមានវត្តមានក្នុងជីវភាពសង្គមនាពេលបច្ចុប្បន្ន។
ឆ្ពោះដល់ទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងបុណ្យអកអំបុក ប្រណាំងទូក - ងទីក្រុងកឹងធើ ឆ្នាំ២០២៦ ទីក្រុងផ្សព្វផ្សាយសកម្មភាពវប្បធម៌ កីឡា ទេសចរណ៍ និងជំរុញដំណើរការពាណិជ្ជកម្ម។
រយៈពេលជាង ១០០ ឆ្នាំឋិតថេរនិងអភិវឌ្ឍ របរត្បាញកន្ទេលរបស់ជនរួមជាតិខ្មែរនៅឃុំហាមយ៉ាង ខេត្តវិញឡុង មិនត្រឹមតែបង្កការងារធ្វើ នាំមកប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សតម្លៃវប្បធម៌ប្រពៃណីទៀតផង។
តាំងពីយូរលង់ណាស់មកហើយ សូរសៀងភ្លេងពិណពាទ្យ មិនត្រឹមតែជាទម្រង់សិល្បៈមួយប្រកបដោយលក្ខណៈពិសេសប៉ុណ្ណោះទេ ថែមទាំងជា “ព្រលឹង” រក្សានូវអនុស្សាវរីយ៍ ទំនៀមទម្លាប់ និងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរណាមបូទៀតផង។
មិនត្រឹមតែស្នងបន្តរបរប្រពៃណីពីឪពុក ថាច់តឺ ដែលជាសិប្បករឆ្នើមប៉ុណ្ណោះទេ បងថាច់ហ្វិញឡុក កើតឆ្នាំ ១៩៩០ នៅឃុំចូវថាញ់ ខេត្តវិញឡុង ថែមទាំងអភិវឌ្ឍជំនាញក្នុងវិស័យចម្លាក់ សូនរូប និងរចនាក្បូរក្បាច់ខ្មែរទៀតផង។
នៅក្នុងបរិយាកាសស្ងប់ស្ងាត់នៃតំបន់ជនបទឃុំដូងចូវ វត្តជ្រៃគោកមានសោភណភាព ជាមួយស្ថាបត្យកម្មពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ប្រកបដោយលក្ខណៈបុរាណពិសេស។ អស់រយៈពេលជាង ៣ សតវត្សរ៍ វត្តនេះមិនត្រឹមតែជាទីកន្លែងសម្រាប់សកម្មភាពជំនឿរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទាក់ទាញចំពោះភ្ញៀវទេសចរ ដែលចង់ស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មប្រពៃណី។
កាលពីមុន អាវបំពង់វែងមិនត្រឹមតែជាសម្លៀកបំពាក់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាគ្រឿងស្លៀកពាក់សម្រាប់កូនក្រមុំក្នុងពិធីមង្គលការទៀតផង។ ប៉ុន្តែបច្ចុប្បន្ន ដោយសារនិន្នាការផ្លាស់ប្តូរនៃការស្លៀកពាក់អាវបំពង់វែងត្រូវបានគេប្រើប្រាស់តិចតួចណាស់ ហើយក៏កំពុងបាត់បង់បន្តិចម្តងៗទាំងក្នុងជីវភាពប្រចាំថ្ងៃនិងក្នុងពិធីមង្គលការ។
លក្ខន្តិកៈគ្រប់គ្រង ការពារ និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ (លក្ខន្តិកៈ) ដែលទើបបានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ដាក់ឱ្យប្រើប្រាស់ បានបែងចែកយ៉ាងច្បាស់លាស់នូវការទទួលខុសត្រូវរបស់បណ្តាមន្ទីរ ផ្នែក និងភូមិភាគក្នុងការគ្រប់គ្រងបេតិកភណ្ឌ។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបចេញផែនការចាត់តាំងសកម្មភាពទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងពិធីបុណ្យអកអំបុក-ប្រណាំងទូក ង ទីក្រុងកឹងធើឆ្នាំ២០២៦។
ដោយសារមានចំណង់ចំណូលចិត្តលើរបរចម្លាក់ឈើ បងថាច់សុខា កើតឆ្នាំ ១៩៨៧ នៅឃុំហឹងមី ខេត្តវិញឡុង បានស្វែងយល់ ស្រាវជ្រាវរៀនសូត្រដោយខ្លួនឯង និងមាននិស្ស័យបានផ្ទេរ របរ។
ចាប់ពីរបរធ្វើនំអាកោរ នំក្រូចដើរលក់ដើម្បីចិញ្ចឹមជីវិត បងថាច់មិញញ៉ាង បានបោះជំហានម្តងមួយៗ រហូតរកឃើញទិសដៅថ្មីជាមួយមុខរបរចម្លាក់ពុទ្ធបដិមា។