03/12/2024 - 09:53

មក​កាន់​វិញ​ចែវ នឹក​សមរ​ភូមិ​ពី​អតីត​កាល​ 

នៅ​ឆ្នាំ​២០២០ មណ្ឌល​អគារ​រំលឹក​គុណ​វីរយុទ្ធ​ជន​ពលី​នៃ​កង​ពល​តូច​កាំភ្លើង​ធំ​លេខ​៦ - យោធ​ភូមិ​ភាគ​៩ ស្ថិត​នៅ​ទីតាំង​សមរ​ភូមិ​វិញ​ចែវ​ពី​អតីត​កាល​ គឺនៅ​ភូមិ​៦ ឃុំ​វិញ​ទ្វឹង​តី ស្រុក​វីធ្វី ខេត្ត​ហូវ​យ៉ាង​ ត្រូវ​បាន​ចាប់​ផ្ដើម​សាង​សង់។​ ចូល​ទស្សនា​មណ្ឌល​រំលឹក​គុណ​ក្នុង​អំ​ឡុង​ខែ​ធ្នូ ខ្ញុំ​កាន់​តែនឹក​ស្រ​ណោះ​ចំ​ពោះ​យុទ្ធ​ជន​ពលី​និង​មោទន​ភាព​ចំ​ពោះ​យុគ​សម័យ​ដ៏​អង់​អាច​ប្រ​ឆាំង​នឹង​សត្រូវ​ឈ្លាន​ពាន​នៃ​ប្រ​ជា​ជាតិ​យើង។​

រូប​ថត​មួយ​ចំ​នួន​នៅ​ក្នុង​មណ្ឌល​រំលឹក​គុណ។​

នៅ​ពេល​ខេត្ត​ហូវ​យ៉ាង​ កសាង​សម្រេច​ដង​ផ្លូវ​ខេត្ត​លេខ​៩៣០ តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៦១C ទៅ​កាន់​ទី​ប្រ​ជុំ​ជន​វិញ​វៀង​ ផ្លូវ​មក​កាន់​មណ្ឌល​រំលឹក​គុណ​ក៏​មាន​ភាព​ងាយ​ស្រួល​ផង​ដែរ។​ តាម​រយៈ​វត្ថុ​តាំង​នា​នា​ដែល​បាន​រក្សា​ទុក​ក្នុង​អគារ​ដាក់​តាំង​ និង​ការ​រៀប​រាប់​របស់​សាក្សី​ប្រ​វត្តិ​សាស្រ្ត​ យើង​អាច​នឹង​ស្មាន​ក្នុង​ចិត្ត​ចំ​ពោះ​ការ​ប្រ​យុទ្ធ​នៃ​កង​កាំ​ភ្លើង​ធំ​វិញ​ចែវ នៅ​ថ្ងៃ​ ២៩-​១២​-១៩៧៤។​  នៅ​ទី​នេះ​ កង​ពល​តូចកាំ​ភ្លើង​ធំ​លេខ​៦-​យោធ​ភូមិ​ភាគ​៩ បាន​ទទួល​បញ្ជា​ សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ថ្មើរ​ជើង​មួយ​ ដើម្បី​ពួនស្ទាក់​វាយ​សត្រូវ​។​ ជា​អកុសល​ ដោយ​សារ​ភូមិ​សាស្រ្ត​ប្រ​យុទ្ធ​មិន​អំ​ណោយ​ផល​ ព័ត៌​មាន​ទាក់​ទង​មាន​ភាព​រ​អាក់​រអួល​ ម្ល៉ោះ​ហើយ​កង​ពល​តូច​កាំ​ភ្លើង​ធំ​លេខ​៦ ទទួល​រង​ខាត​បង់​យ៉ាង​ធំ​ចំ​ពោះ​មនុស្ស​និង​សព្វា​វុធ​។​ តាម​រយៈ​ប្រ​ភព​ឯក​សារ​ប្រ​វត្តិ​សាស្រ្ត​ កង​ពល​តូចកាំ​ភ្លើង​ធំ​លេខ​៦ មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ពលី​ជីវិត​៥១​នាក់ និង​កាំ​ភ្លើង​គ្រប់​ធុន​ជិត​៣០​ដើម​ (ÐKZ, ១២,៧mm, B៤០, B៤១, កាំ​ភ្លើង​យន្ត​ធុន​កណ្ដាល) ធ្លាក់​ក្នុង​ដៃ​សត្រូវ។​

ការ​ប្រ​យុទ្ធ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បាត់​បង់​ដែល​ប្រ​ជា​ជាតិ​យើង​ទទួល​រង​ ដើម្បី​ប្ដូរ​បាន​សន្ដិ​ភាព​ដូច​សព្វ​ថ្ងៃ។​ ចំ​ពោះ​យុទ្ធ​ជន​ដែល​ពលី​គប្បី​បាន​លើក​តម្កើង​កេរ្ដិ៍​ឈ្មោះ​ដើម្បី​ឱ្យ​កូន​ចៅ​យល់​ដឹង​និង​គោ​រព​ឱ្យ​តម្លៃ​ពី​ភាព​សុខ​សាន្ត​នា​សព្វ​ថ្ងៃ។​ ដូច្នោះ​ ដើម្បី​រំលឹក​ដល់​យុទ្ធ​ជន​ពលី​៥១​នាក់​ដែល​បាន​ពលី​ជីវិត​នៅ​វិញ​ចែវ និង​វីរ​យុទ្ធ​ជន​ យុទ្ធ​ជន​ពលី​នៃ​កង​ពល​តូច​កាំ​ភ្លើង​ធំ​លេខ​៦ - យោធ​ភូមិ​ភាគ​៩ គណៈ​កម្ម​ការ​ទំ​នាក់​ទំ​នង​ប្រ​ពៃណី​នៃ​កង​ពល​តូច​កាំ​ភ្លើង​ធំ​លេខ​ ៦- យោធ​ភូមិ​ភាគ​៩ ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​ត្រី​ ត្រឹង​វ៉ាន់​នៀង​ អតីត​មេ​បញ្ជា​ការ​រង​យោធ​ភូមិ​ភាគ​៩ អតីត​ប្រ​ធាន​កង​ពល​តូច​កាំ​ភ្លើង​ធំ​លេខ​ ៦ ធ្វើ​ការ​កៀរ​គរ​ថវិកា​បាន​ជាង​២១ ពាន់​លាន​ដុង​ ដើម្បី​សាង​សង់​មណ្ឌល​អគារ​រំលឹក​គុណ​វីរ​យុទ្ធ​ជន​ពលី​នៃ​កង​ពល​តូច​កាំ​ភ្លើង​ធំ​លេខ​៦ - យោធ​ភូមិ​ភាគ​៩ ស្ថិត​នៅ​ទីតាំង​សមរ​ភូមិ​វិញ​ចែវ កាល​ពី​អតីត​កាល។​ សំ​ណង់​បាន​ចាប់​ផ្ដើម​សាង​សង់​នៅ​ឆ្នាំ​២០២០ មាន​ផ្ទៃ​ដី​សរុប​៥.០០០​ម២ រួម​មាន​ផ្នែក​សំ​ណង់​មួយ​ចំ​នួន​ដូច​ជា៖ ខ្លោង​ទ្វារ​ ទីធ្លា ស្រះ​ទឹក​ ស្ពាន​កញ្ចក់​ ចម្ការ​ឈើ​អនុស្សាវ​រីយ៍​ អគារ​តាំង​ពិ​ព័រណ៍​ អគារ​សិលា​ចា​រឹក​ អគារ​ជួង​ អគារ​គោ​រព​បូជា។ល។​

សំ​ណង់​មណ្ឌល​អគារ​រំលឹក​គុណ​ បាន​សម្ពោធ​ជា​ផ្លូវ​ការ​ក្នុង​ឱកាស​រំលឹក​ខួប​អនុស្សាវ​រីយ៍​ ទិវា​បង្កើត​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម ថ្ងៃ​២២ ខែ​ធ្នូ ឆ្នាំ​២០២២។​ ដូច្នោះ​ហើយ​ ក្នុង​អំ​ឡុង​ខែ​ធ្នូ​នេះ​ បើ​មាន​ឱកាស​បាន​មក​កាន់​ខេត្ត​ហូវ​យ៉ាង​ លោក​អ្នក​គួរ​តែ​អញ្ជើញ​មក​ទីនេះ​អុជ​ធូប​នឹក​ដល់​ដួង​វិញ្ញា​ណក្ខ័ន្ធ​យុទ្ធ​ជន​ពលី​៥១​នាក់ ដែល​បាន​ពលី​ជីវិត​ក្នុង​សមរ​ភូមិ​វិញ​ចែវ៕​

                                  ហា​ថាញ - ថាច់​ធី

ចែករំលែកអត្ថបទ