“កូនសៀវភៅសតិអារម្មណ៍ហូជីមិញ (ពីរភាសាវៀត - ខ្មែរ)” គឺជាផលិតផលបោះពុម្ពដែលចងក្រងដោយវិទ្យាស្ថាននយោបាយភូមិភាគ IV វិទ្យាស្ថាននយោបាយជាតិហូជីមិញ គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិការពិត។
ទំព័រក្រប និងទំព័រខ្លឹមសារនៃសៀវភៅ។ រូបថត៖ យ្វីខូយ
នៅក្នុង “ពាក្យអ្នកបោះពុម្ពផ្សាយ” គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ ការពិតបានសង្កត់ធ្ងន់៖ លោកប្រធានហូជីមិញ - វីរៈបុរសជាតិដ៏មហិមា យុទ្ធជនកុម្មុយនិស្តអន្តរជាតិ គំរូបានលះបង់ពេញមួយជីវិតដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន ពលករនៅលើពិភពលោក។ លោក បានបន្សល់ទុកនូវកេរដំណែលដ៏មានតម្លៃសម្រាប់បក្ស និងប្រជាជនទាំងមូល នោះគឺសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ។ សៀវភៅ “កូនសៀវភៅសតិអារម្មណ៍ហូជីមិញ (ពីរភាសាវៀត - ខ្មែរ)” ត្រូវបានបោះពុម្ពផ្សាយក្នុងគោលបំណងផ្តល់ជូនមិត្តអ្នកអាននិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក មានឯកសារបន្ថែមដើម្បីស្វែងយល់សិក្សាស្រាវជ្រាវអំពីសតិអារម្មណ៍ហូជីមិញ។
សតិអារម្មណ៍ សីលធម៌ និងឥរិយាបថរបស់លោកប្រធានហូជីមិញ គឺជាទ្រព្យសម្បត្តិខាងស្មារតីដ៏ធំនិងមានតម្លៃសម្រាប់បក្ស និងប្រជាជាតិយើង ជានិច្ចកាលបំភ្លឺផ្លូវសម្រាប់បុព្វហេតុបដិវត្តន៍របស់ប្រជាជនយើង។ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៧ របស់បក្ស (១៩៩១) បានអះអាង៖ “បក្សយកលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ ធ្វើជាមូលដ្ឋានគ្រឹះសតិអារម្មណ៍ និងត្រីវិស័យសម្រាប់សកម្មភាព”។ យោងតាមក្រុមអ្នកនិពន្ធចងក្រងសៀវភៅ កិច្ចការផ្លាស់ថ្មីសម្រាប់ប្រទេសជាតិនាបច្ចុប្បន្ន ទាមទារត្រូវបន្តសិក្សាស្រាវជ្រាវ និងអនុវត្តប្រកបដោយភាពច្នៃប្រតិដ្ឋតាមសតិអារម្មណ៍ហូជីមិញ។ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល បក្ខជននិងប្រជាជនអំពីខ្លឹមសារ គុណតម្លៃ និងអត្ថន័យដ៏ធំធេងនៃសតិអារម្មណ៍ហូជីមិញ គប្បីធ្វើការឃោសនា ផ្សព្វផ្សាយសតិអារម្មណ៍ហូជីមិញ ឱ្យបានទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់ វណ្ណៈ ក្នុងនោះមានជនរួមជាតិខ្មែរផងដែរ។
យោងតាមក្រុមអ្នកនិពន្ធចងក្រងសៀវភៅនេះដែរ បច្ចុប្បន្ន បណ្តាផលិតផលបោះពុម្ពផ្សាយអំពីសតិអារមណ៍ហូជីមិញមានច្រើនណាស់ ប៉ុន្តែសៀវភៅជាភាសាខ្មែរមិនមានច្រើននោះឡើយ។ ដោយផ្អែកលើតម្រូវការជាក់ស្តែងនោះ វិទ្យាស្ថាននយោបាយភូមិភាគ IV បានរៀបចំចងក្រងផលិតផលបោះពុម្ពនេះ។
ផលិតផលបោះពុម្ពនេះរួមមាន ១២ ខ្លឹមសារគឺ សតិអារម្មណ៍ហូជីមិញអំពីលិទ្ធិសង្គមនិយម និងការកសាងសង្គមនិយមនៅវៀតណាម។ សតិអារម្មណ៍ហូជីមិញអំពីការកសាងបក្ស។ សតិអារម្មណ៍ហូជីមិញ អំពីការកសាងប្រទេសរបស់ប្រជាជន អាស្រ័យប្រជាជន ដើម្បីប្រជាជន។ សតិអារម្មណ៍ហូជីមិញ អំពីមហាសាមគ្គី។ សតិអារម្មណ៍ហូជីមិញ អំពីកិច្ចការកម្មាភិបាល។ សតិអារម្មណ៍ហូជីមិញ អំពីការអភិវឌ្ឍសេដ្ឋកិច្ច។ សតិអារម្មណ៍ហូជីមិញ អំពីវប្បធម៌។ សតិអារម្មណ៍ហូជីមិញ អំពីការកសាងមនុស្សថ្មី។ សតិអារម្មណ៍ហូជីមិញ អំពីសីលធម៌។ សតិអារម្មណ៍ហូជីមិញ អំពីសាសនានិងជំនឿ។ សតិអារម្មណ៍ហូជីមិញ អំពីការដឹកនាំនិងការគ្រប់គ្រង។ សតិអារម្មណ៍ហូជីមិញ អំពីការទូត។
សៀវភៅនេះបានប្រមូលផ្តុំ ជ្រើសរើសប្រយោគ និងឃ្លាសម្រង់ចេញពីកម្រងសៀវភៅ “ហូជីមិញ៖ ពេញភាគ” និងឯកសារមួយចំនួនទៀតអំពីសតិអារម្មណ៍ហូជីមិញ បង្ហាញជាទម្រង់ពីរភាសា គឺភាសាវៀត និងភាសាខ្មែរ។ រាល់ប្រយោគឃ្លាសម្រង់សុទ្ធតែបានបញ្ជាក់ច្បាស់ពីប្រភពយោង ដើម្បីអ្នកអានងាយស្រួលប្រើនិងឆែករក៕
យ្វីខូយ - ប្រែសម្រួល៖ វ៉ាន់តឹន