មន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ សហការជាមួយគណៈកម្មាធិការប្រជាជនឃុំត្រឹងដេចាត់តាំងសន្និបាត ផ្តល់ព័ត៌មាន ផ្សព្វផ្សាយពីសេចក្តីកំណត់ប្រឆាំងការទាញយកផល IUU; ផ្សព្វផ្សាយលទ្ធផលផ្តល់សច្ចាប័នជំនួយថ្លៃសេវាផ្ការណប ឧបករណ៍ត្រួតពិនិត្យដំណើរ (VMS) ឆ្នាំ២០២៥ ដល់ម្ចាស់កប៉ាល់នេសាទ។ លោកស្រី ក្វាច់ធីថាញប៊ិញ នាយិការងមន្ទីរកសិកម្មនិងបរិស្ថានទីក្រុងកឹងធើ ដឹកនាំកិច្ចប្រជុំ។

ម្ចាស់កប៉ាល់នេសាទស្រាវជ្រាវ ផ្តល់មតិលើសេចក្តីកំណត់គោលនយោបាយជំនួយថ្លៃសេវា VMS ដំណាក់កាល ២០២៦ - ២០២៨។
នៅនាអង្គសន្និបាត តំណាងមន្ទីរកសិកម្មនិងបរិស្ថានជូនដំណឹង៖ ការផ្សព្វផ្សាយសេចក្តីកំណត់ច្បាប់ជាធរមានស្តីពីការប្រឆាំងការទាញយលផលIUU; ដោះដូរជាក់ស្តែងអំពីការទទួលខុសត្រូវរបស់ម្ចាស់កប៉ាល់ ប្រធានក្រុមនាវិកក្នុងការដំឡើង រក្សាសកម្មភាពឧបករណ៍ត្រួតពិនិត្យដំណើរកប៉ាល់នេសាទ; ណែនាំសេចក្តីកំណត់កប៉ាល់ចេញដំណើរ ចូលកំពង់ផែ ប្រព័ន្ធកំណត់ត្រាប្រចាំថ្ងៃការទាញយកផលអេឡិចត្រូនិក ប្រព័ន្ធឆែករកប្រភព eCDT; បែបបទផ្តល់អាជ្ញាបណ្ណរលកធាតុអាកាសចំពោះកប៉ាល់នេសាទ។ល។
យោងតាមសេចក្តីសម្រេចលេខ ៣៧៦៩/QĐ-UBND ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ របស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ម្ចាស់កប៉ាល់បានទទួលគោលនយោបាយជំនួយថ្លៃសេវា VMS កប៉ាល់នេសាទនៅពេលឆ្លើយតបគ្រប់លក្ខណៈគឺ៖ កប៉ាល់នេសាទដែលមានប្រវែងចាប់ពី ១៥ ម៉ែត្រឡើងទៅ ចុះឈ្មោះនៅទីក្រុងកឹងធើ បានដំឡើងឧបករណ៍ត្រួតពិនិត្យដំណើរតាមសេចក្តីកំណត់; មានក្រដាស់ស្នាមសព្វគ្រប់ មានសុពលភាពដែលស្ថាប័នមានសមត្ថកិច្ចផ្តល់ជូន។ ចំពោះម្ចាស់កប៉ាល់នេសាទប្រព្រឹត្តល្មើសការទាញយកផលសមុទ្រផុតដែនកំណត់ (ព្រំប្រទល់) រវាងដែនសមុទ្ររបស់ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាមនិងបណ្តាប្រទេសក្នុងតំបន់; មិនបានរក្សាឬធ្វើឱ្យអស់សុពលភាពឧបករណ៍ត្រួតពិនិត្យដំណើរតាមសេចក្តីកំណត់ (វៀរលែងករណីមិនអាចទប់ទល់បាន) នឹងមិនអាចទទួលបានជំនួយ។ ឆ្លងតាមរយៈការពិនិត្យឡើងវិញ មានកប៉ាល់នេសាទ ២០២គ្រឿងរបស់ម្ចាស់មធ្យោបាយ៧៥នាក់ ដែលគ្រប់លក្ខណៈទទួលបានជំនួយគិតជាតម្លៃថវិកាសរុប៥៥៨,៨៥ លានដុង។
សន្និបាតផ្តល់មតិលើសេចក្តីកំណត់គោលនយោបាយជំនួយប្រាក់កម្រៃ VMS ដល់កប៉ាល់នេសាទ ដំណាក់កាល ២០២៦ - ២០២៨។ គោលនយោបាយនេះ រួមចំណែកជំនួយកម្លាំងដល់អ្នកនេសាទរួមដំណើរដោះ “កាតលឿង” របស់គណៈកម្មាធិការអឺរ៉ុប៕
យោង៖ baocantho.com.vn - ប្រែសម្រួល៖ លីសៀ