05/01/2026 - 20:59

ពិនិត្យ​ជ្រើស​ទី​ចាត់​តាំង​ពិធី​បុណ្យ​នំ​ប្រពៃណី​ណាម​បូ​ លើក​ទី​ XIII ឆ្នាំ​ ២០២៦ 

ពិធី​បុណ្យ​នំ​ប្រពៃណី​ណាម​បូ​ លើក​ទី​ XIII ឆ្នាំ​ ២០២៦ គ្រោង​នឹង​ប្រារព្ធ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ២៤ ដល់​ ២៨ ខែ​មេ​សា​ ឆ្នាំ​ ២០២៦ ដើម្បី​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ម្ហូប​អា​ហារ​ ក៏​ដូច​ជា​នំ​ប្រពៃណី​របស់​តំបន់​ណាម​បូ​។

នៅ​ថ្ងៃ​ទី​ ៥ ខែ​មក​រា​ លោក​ស្រី​ ង្វៀង​ធី​ង៉ុកឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​ក្រុម​ប្រតិ​ភូ​ចុះ​ទៅ​ពិនិត្យ​ទី​ចាត់​តាំង​ពិធី​បុណ្យ​នំ​ប្រពៃណី​ណាម​បូ​ លើក​ទី​ XIII ឆ្នាំ​ ២០២៦ (ហៅ​កាត់​ថា​ ពិធី​បុណ្យ​) ដើម្បី​ជ្រើស​ទី​ត្រៀម​បម្រុង​ចាត់​តាំង​ពិធី​បុណ្យ​នា​ពេល​ខាង​មុខ​។

ក្រុម​ប្រតិ​ភូ​បាន​ពិនិត្យ​នៅ​សួន​ច្បារ​ទន្លេ​ហូវ។ រូប​ថត​៖ កេវ​ម៉ាយ

ក្រុម​ប្រតិ​ភូ​បាន​ទៅ​ពិនិត្យ​នៅ​ទី​លាន​ប៊ិញធ្វី​ (សង្កាត់​ប៊ិញធ្វី​) និង​សួន​ច្បារ​ទន្លេ​ហូវ (សង្កាត់​កាយ​ខេ​)។ ទី​លាន​ប៊ិញធ្វី​គឺ​ជា​ទី​ចាត់​តាំង​ពិធី​បុណ្យ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ មា​នទី​ធំ​ទូ​លាយ​ នៅ​ជិត​បូ​ជនីយ​ដ្ឋាន​ក្សត្រ​ហ៊ុង ដែល​ជា​កន្លែង​សម្រាប់​រៀប​ចំ​ពិធី​ថ្វាយ​គ្រឿង​សក្ការ​បូ​ជា​ និង​ថ្វាយ​នំ​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ឱ​កាស​បុណ្យ​សែន​បុព្វ​ក្សត្រ​ហ៊ុងវឿង។

ចំណែក​សួន​ច្បារ​ទន្លេ​ហូវ មាន​លំ​ហ​អាវ​កាស​ស្រ​ឡះ​ ត្រ​ជាក់​រៀង​រហូត​ និង​ស្ថិត​នៅ​ចំ​កណ្តា​លទី​ក្រុង​ ជា​តំបន់​ដែល​ប្រ​មូល​ផ្តុំទៅ​ដោយ​កន្លែង​កម្សាន្ត​ និង​កន្លែង​ស្នាក់​នៅ​ជា​ច្រើន​។ ការ​រៀប​ចំ​ស្ដ​ង់ទំនិញ​ និង​កន្លែង​សម្រាប់​ឆ្លង​កាត់​បទ​ពិសោធន៍ ​នៅ​ទី​នេះ​មាន​ភាព​ងាយ​ស្រួល​ និង​បង្កើត​ជា​កន្លែង​តភ្ជាប់​គ្នា​បាន​ល្អ​ជាង​បើ​ធៀប​នឹង​ទី​លាន​ប៊ិញធ្វី​។

ដ្យាក្រាម​ទី​ចាត់​តាំង​ពិធី​បុណ្យ​នៅ​សួន​ច្បារ​ទន្លេ​ហូវ។ រូប​ថត​៖ កេវ​ម៉ាយ

ផ្អែក​លើ​ការ​ពិនិត្យ​ភាព​ងាយ​ស្រួល​និង​ការ​លំបាក​ពាក់​ព័ន្ធ​នឹង​ការ​ចាត់​តាំង​ ការ​ងារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​ការ​ផ្តល់​អាទិ​ភាព​ដល់​ភ្ញៀវ​ទេស​ចរ​ ក៏​ដូច​ជា​ប្រ​ជា​ជន​មាន​កន្លែង​សម្រាប់​ឆ្លង​កាត់​បទ​ពិសោធន៍​ជាង​ គណៈ​ចាត់​តាំង​ពិធី​បុណ្យ​នឹង​ជ្រើស​រើស​គម្រោង​ដែល​សម​ស្រប​បំផុត​។ យោង​តាម​នោះ​ គម្រោង​ដែល​បាន​ជ្រើស​រើស​លើក​ជា​សំណើ​គឺ​សួន​ច្បារ​ទន្លេ​ហូវ។

 ពិធី​បុណ្យ​នំ​ប្រពៃណី​ណាម​បូ​ លើក​ទី​ XIII ឆ្នាំ​ ២០២៦ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​ ២៤ ដល់​ថ្ងៃ​ទី​ ២៨ ខែ​មេ​សា​ ឆ្នាំ​ ២០២៦ (ត្រូវ​នឹង​ថ្ងៃ​ទី​ ៨ ដល់​ថ្ងៃ​ ១២ ខែ​ ៣ តាម​ចន្ទ​គតិ​វៀតណាម​)។ នេះ​ជា​ព្រឹត្តិ​ការណ៍​ប្រ​ចាំ​ឆ្នាំ​របស់​ទី​ក្រុង​កឹង​ធើ ដើម្បី​អភិ​រក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ម្ហូប​អា​ហារ​ នំ​ប្រពៃណី​ណាម​បូ​ រួម​ចំណែក​ផ្សព្វ​ផ្សាយ​រូប​ភាព​ទេសចរណ៍​កឹង​ធើ ឧទ្ទេស​សនាម​ដល់​ភ្ញៀវ​ទេស​ចរ​នូវ​ខ្លឹម​សារ​សំ​ខាន់​នៃ​ម្ហូប​អា​ហារ​ អត្ត​សញ្ញា​ណ​វប្ប​ធម៌​ និង​មនុស្ស​នៅ​ណាម​បូ​៕

យោង​៖ baocantho.com.vn - ថា​ច់ធី​

ចែករំលែកអត្ថបទ