ប្រណាំងទូក ង គឺជាវិញ្ញាសាប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូបានអភិរក្សនិងអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន វត្តខ្មែរនានាលើភូមិឋានខេត្តកាម៉ាវ តែងយកចិត្តទុកដាក់វិនិយោគលើ ទូក ង ដើម្បីចូលរួមក្នុងពិធីប្រណាំងក្នុងនិងក្រៅខេត្ត ហើយសម្រេចបានស្នាដៃគួរឱ្យកត់សម្គាល់ រួមចំណែកធ្វើឱ្យវិញ្ញាសាប្រណាំងទូក ង រីកចម្រើនគ្រប់ទិសទីពីមួយថ្ងៃទៅមួយថ្ងៃ។

ទូក ង វត្តង៉ាងយឿ ឈ្នះរង្វាន់លេខពីរក្នុងការប្រណាំងនៅឃុំភឿកឡុង ខេត្តកាម៉ាវ។
ឆ្នាំ២០២៤ ក្នុងពិធីបុណ្យអកអំបុក - ប្រណាំងទូក ង ខេត្តសុកត្រាំង (បច្ចុប្បន្នជាទីក្រុងកឹងធើ) វត្តកោះធំមានទូក ង បុរសនិងនារីចូលរួម ២ ទូក។ នេះជាឆ្នាំដំបូងដែលទូក ង បុរសវត្តកោះធំឈ្នះរង្វាន់លេខពីរ ទូក ងនារីឈ្នះរង្វាន់លេខបួន។ ឆ្នាំ ២០២៥ វត្តកោះធំបន្តវិនិយោគបោះទូក ងលុង ៤ គ្រឿងទៀតដើម្បីចូលរួមប្រណាំងនៅទីក្រុងកឹងធើ ទទួលបានរង្វាន់លេខពីរ និងលេខបួនខ្លឹមសារនារី។
មិនត្រឹមតែចូលរួមរាល់ការអុំប្រណាំងក្រៅខេត្តប៉ុណ្ណោះ ចលនាប្រណាំងទូក ងនៅកាម៉ាវ ថែមទាំងរីកចម្រើននៅភូមិភាគទៀតផង។ ថ្មីៗនេះ ក្នុងការប្រណាំងនៅឃុំភឿកឡុង ឆ្នាំ ២០២៥ មានទូក ង ១២ ទូកចូលរួម ក្នុងនោះ មាន ៨ ទូករបស់ខេត្ត។ ព្រះឧបជ្ឈាយ៍លីសាមុត ព្រះចៅអធិការវត្តខ្វែងដង្ហិត បញ្ជាក់៖ “តាមប្រពៃណី រៀងរាល់ឆ្នាំទូក ងនីមួយៗគ្រាន់តែចូលរួមក្នុងពិធីបុណ្យអកអំបុកតែម្តងគត់ ឆ្នាំនេះ ខេត្តកាម៉ាវនៅទាំងចាត់តាំងពិធីប្រណាំងទូក ង ឃុំភឿកឡុងដើម្បីអបអរសាទរ ៨១ ឆ្នាំ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២/១២/១៩៤៤-២២/១២/២០២៥) កាន់តែបង្ហាញច្បាស់ពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋចំពោះការអភិរក្សវប្បធម៌ពិធីបុណ្យរបស់ជនរួមជាតិខ្មែរ។ នោះគឺជាកម្លាំងជំរុញជួយដាស់ស្មារតី ជំរុញវិញ្ញាសាប្រណាំងទូក ងប្រពៃណីដែលជាលក្ខណៈពិសេសរបស់ជនរួមជាតិខ្មែរខេត្តកាម៉ាវ កាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ”។
ប្រណាំងទូក ងមិនត្រឹមតែជាវិញ្ញាសាកីឡាប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបវប្បធម៌ពិសេសរបស់ជនរួមជាតិខ្មែរ ដូច្នេះ ការយកចិត្តទុកដាក់វិនិយោគរបស់ខេត្ត បានរួមចំណែកអភិរក្សតម្លៃប្រពៃណី បង្កើនស្មារតីសាមគ្គីក្នុងជនរួមជាតិខ្មែរទៀតផង។
លោកង៉ោវ៉ូវថាំង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ដើម្បីពង្រីកស្មារតីសាមគ្គី រួមចំណែកអភិរក្សប្រណាំងទូក ង ប្រពៃណីរបស់ជនរួមជាតិខ្មែរ រៀងរាល់ឆ្នាំក្រៅពីការឧបត្ថម្ភក្នុងសង្គម ខេត្តតែងឧបត្ថម្ភថវិកាដល់វត្តនានាដែលចូលរួមពិធីបុណ្យអកអំបុក-ប្រណាំងទូក ងខេត្តសុកត្រាំងចាស់ (បច្ចុប្បន្នជាទីក្រុងកឹងធើ)។ ឆ្នាំ ២០២៥ ខេត្តឧបត្ថម្ភទឹកប្រាក់ ៦៥០ លានដុង ដល់ទូក ងបុរស - នារី ១៣ ទូកចូលរួមប្រណាំងនៅទីក្រុងកឹងធើ។ នេះជាឆ្នាំដំបូងដែលខេត្តមាន ទូក ងបុរស - នារីចូលរួមច្រើន ម្ល៉ោះហើយកាន់តែបញ្ជាក់ឱ្យឃើញថា វិញ្ញាសាប្រណាំងទូក ង របស់ខេត្តរីកចម្រើនទាំងចំនួននិងគុណភាព។ កាម៉ាវរំពឹងថា វត្តនានាបន្តអភិរក្សនិងអភិវឌ្ឍវិញ្ញាសាប្រណាំងទូក ង ដើម្បីរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ។ ទន្ទឹមនឹងនោះ ក៏ជាឱកាសដើម្បីខេត្តផ្សាយរូបភាពទេសចរណ៍ លក្ខណៈវប្បធម៌-កីឡាដ៏ពិសេសរបស់ប្រជាជនខ្មែរដល់ភ្ញៀវទេសចរក្នុងនិងក្រៅខេត្ត៕
យ្វីអាញ- លីសៀ