09/01/2026 - 07:21

ទី​ក្រុង​កឹង​ធើ ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេសចរណ៍​ដោយ​ចីរភាព​ 

ជា​ច្រើន​ឆ្នាំ​កន្លង​ ទី​ក្រុង​កឹង​ធើបាន​អនុ​វត្ត​ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​ជា​ច្រើន​ ដើម្បី​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច​  ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេសចរណ៍​ដោយ​ចីរភាព​  រួម​ចំណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ប្រ​ជា​ជន​។

ក្លឹប​របាំ​វត្ត​សោ​ភណ​រង្សី​បឹង​ក្រ​ចាប់​ថ្មី​។

ការផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​​តិច​ ក្នុង​នោះ​ មាន​​គម្រោង​ទី​ ៦ “អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណីដ៏​ផូរផង់​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ន៍ទេសចរណ៍​” បាន​កំ​ណត់​ជា​គម្រោង​មាន​អត្ថ​ន័យ​ដ៏​សំ​ខាន់​ រួម​ចំណែក​ក្នុង​ការ​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​និង​ទាញ​យក​សក្តា​នុភាព​ទេសចរណ៍​វប្ប​ធម៌​របស់​ទី​ក្រុង​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​។

គម្រោង​ទី​ ៦ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ដោយ​ថវិកា​សរុប​ជាង​ ៧៤ ពាន់​លាន​ដុង​។ មក​ដល់​ពេល​នេះ​ បាន​ផ្តល់​ផ្ទេរ​ថវិកា​ជាង​ ៥៥ ពាន់​លាន​ដុង​ ស្មើ​នឹង​ ៧៤,៣២% នៃ​ផែន​ការ​។ តាម​រយៈ​នោះ​ ភូមិ​ភាគ​នា​នា​បាន​អង្កេត​ ពិនិត្យ​បញ្ជី​ប្រ​មែ​ប្រ​មូល​ឯក​សារ​បញ្ចូល​ក្នុង​ទិន្នន័យ​បេតិកភណ្ឌ​វប្ប​ធម៌​របស់​ជន​ជាតិ​ភាគ​តិច​បាន​ ៩ លើក​; អភិ​រក្ស​ពិធី​បុណ្យ​ចំ​នួន​ ៥ ដែល​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​។

ទន្ទឹម​នឹង​ការ​អភិ​រក្ស​ពិធី​បុណ្យ​ តួ​នា​ទី​របស់​កង​ជួរ​សិប្ប​ករ​ប្រ​ជា​ប្រិយ​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ពិសេស​។ ទី​ក្រុង​បាន​ឧបត្ថម្ភ​សិប្ប​ករ​ ៧ រូប​ ដែល​ចូល​រួម​អភិ​រក្ស​និង​ផ្សព្វ​ផ្សាយ​ពី​ទម្រង់​ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌​ប្រពៃណី​ ព្រម​ទាំង​បណ្តុះ​បណ្តា​ល បំប៉ន​ចំ​ណេះ​ដឹង​ដល់​កង​ជួរ​ស្នង​បន្ត​ ដើម្បី​រក្សា​តម្លៃ​វប្ប​ធម៌​របស់​ដូន​តា​ឱ្យ​បាន​យូរ​អង្វែង​។

ទន្ទឹម​នឹង​នោះ​ បរិយាកាស​ប្រ​ជុំ​ជីវ​ភាព​វប្ប​ធម៌​សហ​គម​ន៍បាន​បង្កើត​ឡើង​និង​រក្សា​សកម្ម​ភាព​មាន​ប្រ​សិទ្ធ​ភាព​ ជាក់​ស្តែង​ដូច​ការ​បង្កើត​ក្លឹប​វប្ប​ធម៌​ប្រ​ជា​ប្រិយ​ចំ​នួន​ ៨ នៅ​តាម​ភូមិ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​; ឧបត្ថម្ភ​សកម្ម​ភាព​ក្រុម​សិល្បៈ​ប្រពៃណី​ចំ​នួន​៦៨ក្រុម​; ឧបត្ថម្ភ​ឧប​ករណ៍​វប្ប​ធម៌​-កី​ឡា​១២៤ឈុត​និង​ទូ​តម្កល់​សៀវភៅ​ចំ​នួន​ ១២១ សម្រាប់​បម្រើ​សហ​គម​ន៍។

លោ​កថា​ច់ថា​ន អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​លីវ​ទូ​ ចែក​រំលែក​៖ “ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​ ទើប​ពិធី​បុណ្យ​ផ្សេងៗ ភ្លេង​ពិណ​ពាទ្យ​ របាំ​ប្រ​ជា​ប្រិយ​បាន​ពង្រីក​។ មា​មីង​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់​ ព្រោះ​វប្ប​ធម៌​ជន​ជាតិ​បាន​រក្សា​គង់​វង្ស​ កូន​ចៅ​មា​នល​ក្ខណៈ​ទៅ​សិក្សា​ ដើម្បី​បន្ត​ថែ​រក្សា​វប្ប​ធម៌​ដែល​ដូន​តា​បន្សល់​ទុក​”។

ចំណុច​គួរ​ឱ្យ​កត់​សម្គាល់​ នោះ​គឺ​គម្រោង​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​អភិ​រក្ស​វប្ប​ធម៌​និង​អភិវឌ្ឍ​ន៍ទេសចរណ៍​។ កម្ម​វិធី​ផ្សព្វ​ផ្សាយ​ ជំ​រុញ​ការ​អភិវឌ្ឍ​ទេសចរណ៍​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ បាន​រៀប​ចំ​ឡើង​ផ្សារ​ភ្ជាប់​នឹង​ការ​ស្រាវ​ជ្រាវ​ ពិនិត្យ​ពិច័យសក្តា​នុភាព​និង​ការ​ជ្រើស​រើ​សក​សាង​ផលិត​ទេសចរណ៍​ប្រ​កប​ដោយ​លក្ខ​ណៈពិសេស​។

លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាសនា​ទី​ក្រុង​កឹង​ធើ បញ្ជាក់​៖ “គម្រោង​ទី​៦បាន​រួម​ចំណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​អភិ​រក្ស​ និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ន៍ទេសចរណ៍​ដោយ​ចីរភាព​។ តាម​រយៈ​នោះ​ វប្ប​ធម៌​មិន​ត្រឹម​តែ​បាន​អភិ​រក្ស​ប៉ុណ្ណោះ​ ថែម​ទាំង​ក្លាយ​ជា​ប្រ​ភព​កម្លាំង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ជន​ជាតិ​ភាគ​តិច​”៕ 

                                       វុឌ្ឍា-មុនី​

ចែករំលែកអត្ថបទ