នៅទីក្រុងកឹងធើ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រហូឡង់ប្រចាំការនៅទីក្រុងហូជីមិញ សហការជាមួយសាកលវិទ្យាល័យកឹងធើ និងអង្គភាពនានាពាក់ព័ន្ធ បានចាត់តាំងវេទិកា “ដីជ្រាបជាតិប្រៃ ព្រួតដៃស្វែងរកដំណោះស្រាយ៖ វៀតណាមនិងហូឡង់ សហប្រតិបត្តិការអំពីបញ្ហាការជ្រាបចូលនៃទឹកប្រៃលើវិស័យដាំដុះនៅវាលរាបទន្លេគឺវឡុង”។
នៅក្នុងវេទិកានេះ អ្នកជំនាញបានព្រមានថា ការជ្រាបចូលទឹកប្រៃនិងដីរងការជ្រាបជាតិប្រៃ មិនត្រឹមតែប៉ះពាល់ដល់ប្រព័ន្ធជីវស្ថាន ធ្វើឱ្យបន្ថយទឹកសាប បន្ថយទិន្នផល គុណភាព បរិមាណផលរបស់ឈើដំណាំ គំរាមកំហែងដល់ការរកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជនរាប់លានគ្រួសារប៉ុណ្ណោះទេ ថែមទាំងរងផលប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច-សង្គម បរិស្ថាននិងជីវភាពប្រជាជននៅតំបន់វាលរាបទន្លេគឺវឡុងទៀងផង។ ការជ្រាបចូលទឹកប្រៃ ស្រុតបាក់ដី ការចុះខ្សោយពិពិធកម្មជីវសាស្ត្រ និងដាច់រយៈការរកស៊ីចិញ្ចឹមជីវិត គឺជាការសាកល្បងមានលក្ខណៈចងសម្ព័ន្ធស្អិតល្មួត រងការកំណើននិងឆ្គងគ្នាដោយសារអនុវត្តកសិកម្មប្រពលវប្បកម្ម ការគ្រប់គ្រងទឹកមិនទាន់ល្អនៅតំបន់វាលរាបទន្លេគឺវឡុង។
ជំរុញចងសម្ព័ន្ធដៃគូវៀតណាម - ហូឡង់ អ្នកតំណាងបានឯកភាពថា ដើម្បីស្វែងរកដំណោះស្រាយរួមដល់បញ្ហាជ្រាបចូលនៃទឹកប្រៃនៅវាលរាបទន្លេគឺវឡុង ទប់ស្កាត់មានប្រសិទ្ធភាពជាមួយនឹងការប្រែប្រួលអាកាសធាតុ គប្បីមានវិធីសាស្ត្រកៀកជិតគ្រប់ជ្រុងជ្រោយនៅទ្រង់ទ្រាយទូទាំងតំបន់។ ទន្ទឹមនឹងនោះ ជំរុញអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋពូជថ្មី ។ល។ ដើម្បីលំនឹងនិងលើកកម្ពស់ប្រសិទ្ធភាពផលិត ការដាំដុះ បង្កើនសង្វាក់តម្លៃផលិតផល។ ឧបត្ថម្ភកសិករបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការជ្រាបចូលនៃទឹកប្រៃ និងពង្រីកមុខរបររកស៊ីចិញ្ចឹមជីវិត; ហ្វឹកហ្វឺន លើកកម្ពស់សមត្ថភាព និងចំណេះដឹងដល់ប្រជាជនក្នុងការផ្លាស់ថ្មីវិធីសាស្ត្រដាំដុះ កែលម្អគុណភាពដី លើកកម្ពស់ប្រសិទ្ធភាពផលិតកសិកម្ម។ ពិសេស បង្កើនការចងសម្ព័ន្ធរវាងវិទ្យាសាស្ត្រ - គោលនយោបាយ - អនុវត្តជាក់ស្តែង ជំរុញសហប្រតិបត្តិការឆ្លងព្រំដែន និងចែករំលែកចំណេះដឹង គឺជាកត្តាសំខាន់ដើម្បីឧបត្ថម្ភផែនការបន្សាំរយៈពេលវែង ផ្អែកលើភស្តុតាង ទិន្នន័យ និងវិសាលភាពសង្គមដល់តំបន់វាលរាបទន្លេគឺវឡុង។
តាមប្រសាសន៍លោកស្រី Raissa Marteaux អគ្គកុងស៊ុលនៃព្រះរាជាណាចក្រហូឡង់ប្រចាំការនៅទីក្រុងហូជីមិញ ប្រទេសហូឡង់និងវៀតណាម បានសហការយ៉ាងស្អិតល្មួតឆ្លងតាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូជាយុទ្ធសាស្ត្រអំពីកសិកម្មដោយចីរភាពនិងសន្តិសុខស្បៀង ក៏ដូចជាគ្រប់គ្រងទឹក និងការប្រែប្រួលអាកាសធាតុ។ ផ្នែកដាំដុះនិងវាលរាបទន្លេគឺវឡុង តាំងពីយូរលង់ចាត់ទុកថាជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ប្រទេសហូឡង់ បន្តសន្យានឹងចែករំលែកចំណេះដឹង បច្ចេកវិទ្យានិងសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួមអំពីសេដ្ឋកិច្ចនិងបរិស្ថាន៕
ខាញ់ទ្រុង-វិមាន

លោកស្រី Raissa Marteaux អគ្គកុងស៊ុលនៃព្រះរាជាណាចក្រហូឡង់ប្រចាំការនៅទីក្រុងហូជីមិញ ថ្លែងយោបល់នៅក្នុងវេទិកា។

អ្នកតំណាងចូលរួមដោះដូរ ពិភាក្សានៅក្នុងវេទិកា។