កីឡា - ទេសចរណ៍ ទេសចរណ៍

13/01/2026 - 23:03

ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ ឆ្ពោះ​ដល់​ការ​អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​និង​និរន្តរ​ភាព​ 

វិស័យ​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​បន្ទាប់​ពី​បង្រួម​ មាន​ឱ​កាស​ និង​បញ្ហា​ប្រ​ឈម​ថ្មី​ជា​ច្រើន​ ពិ​សេស​គឺ​ការ​ពង្រីក​ឧត្តម​ភាព​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ក្នុង​ឆ្នាំ​ ២០២៦ ផ្នែក​ទេស​ចរណ៍​ទី​ក្រុង​បាន​កំ​ណត់​ទិស​ដៅ​កំ​ណើន​១០% ឆ្ពោះ​ដល់​ការ​លើក​កម្ពស់​គុណ​ភាព​ អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​និង​និរន្តរ​ភាព។​

ភារ​កិច្ច​ និង​ដំ​ណោះ​ស្រាយ​ជា​ច្រើន​សម្រាប់​ឆ្នាំ​ថ្មី​

ឆ្នាំ​ ២០២៦ ទី​ក្រុង​កឹង​ធើ​បាន​កំ​ណត់​ទិស​ដៅ​ទទួល​ភ្ញៀវ​ទេស​ចរ​ប្រ​មាណ​ ១២,៣ លាន​នាក់​ កើន​ឡើង​ជាង​ ១០% បើ​ធៀប​នឹង​ឆ្នាំ​ ២០២៥។ ក្នុង​នោះ​ ភ្ញៀវ​អន្តរ​ជាតិ​រំ​ពឹង​ថា​នឹង​មាន​ប្រ​មាណ​ ៦២០​.០០០ នាក់​ កើន​ឡើង​ ១៤% បើ​ធៀប​នឹង​ឆ្នាំ​ ២០២៥។ ភ្ញៀវ​ស្នាក់​នៅ​ទេស​ចរណ៍​សម្រេច​ជាង​ ៥,៤ លាន​នាក់​ កើន​ឡើង​ ១០% បើ​ធៀប​នឹង​ឆ្នាំ​ ២០២៥។ ចំ​ណូល​សរុប​ពី​ទេស​ចរណ៍​ខិត​ខំ​សម្រេច​ជាង​ ១១.​៤០០ ពាន់​លាន​ដុង​ កើន​ឡើង​ ១៤% បើ​ធៀប​នឹង​ឆ្នាំ​ ២០២៥។

ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​នេះ​ ទេស​ចរណ៍​ទី​ក្រុង​បាន​ដាក់​ចេញ​ភារ​កិច្ច​សំ​ខាន់ៗ និង​ដំ​ណោះ​ស្រាយ​អនុ​វត្ត​តាម​ដំ​ណាក់​កាល​នីមួយៗ។ ក្នុង​នោះ​ ផ្ដោត​សំ​ខាន់​លើ​ការ​កសាង​ផលិត​ផល​ទេស​ចរណ៍។ ជាក់​ស្តែង​ ទី​ក្រុង​កឹង​ធើ​នឹង​អភិវឌ្ឍ​ ធ្វើ​ឱ្យ​សម្បូរ​បែប​ផលិត​ផល​ទេស​ចរណ៍​ដោយ​ផ្អែក​លើស​ក្ដា​នុភាព​ និង​ឧត្តម​ភាព៖ អេ​កូ​ទេស​ចរណ៍​ព្រែក​ទន្លេ​ ទេស​ចរណ៍​ MICE (ទេស​ចរណ៍​ផ្សារ​ភ្ជាប់​ជា​មួយ​សន្និ​សីទ​ សិក្ខា​សា​លា​ ព្រឹត្តិ​ការណ៍...) ទេស​ចរណ៍​វប្ប​ធម៌​ ពិធី​បុណ្យ​ និង​ទេស​ចរណ៍​សហ​គមន៍... ទន្ទឹម​នឹង​នោះ​ កសាង​និង​អភិវឌ្ឍ​ផលិត​ផល​ទេស​ចរណ៍​ជាក់​លាក់​សម្រាប់​រដូវ​ទេស​ចរណ៍​នី​មួយៗ​ និង​តំ​បន់​សំ​ខាន់ៗឱ្យ​សម​ស្រប​នឹង​ទី​ផ្សារ។ ផ្តើម​ពី​នោះ​ ម្ចាស់​ការ​តភ្ជាប់​ទី​តាំង​ទេស​ចរណ៍​ជា​មួយ​អង្គ​ភាព​នាំ​ភៀវ​ទេស​ចរ​ អា​ជីវ​កម្ម​ និង​អង្គ​ភាព​ផ្គត់​ផ្គង់​សេវា​កម្ម​ ដើម្បី​កសាង​ផលិត​ផល​និង​ជើង​ទេស​ចរណ៍​ថ្មី។

ជាក់​ស្តែង​ ឆាប់​បង្កើត​ឱ្យ​មាន​ផលិត​ផល​ទេស​ចរណ៍​ឆ្លង​បទ​ពិ​សោធ​សម្រាប់​ជើង​ទេស​ចរណ៍​ផ្លូវ​ទឹក​ ចាប់​ពី​កំ​ពង់​និញ​កេវ​ទៅ​ដល់​ព្រែក​ខាយ​លួង​ និង​ជើង​ផ្លូវ​ទឹក​នា​នា​ក្នុង​មជ្ឈ​មណ្ឌល​ទី​ក្រុង។ ទន្ទឹម​នឹង​នោះ​ ចាត់​តាំង​សកម្ម​ភាព​វប្ប​ធម៌​ កី​ឡា​ និង​ទេស​ចរណ៍​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ ដូច​៖ ពិធី​បុណ្យ​នំ​ប្រ​ព្រៃ​ណី​ណាម​បូ​ លើក​ទី​១៣ ឆ្នាំ​ ២០២៦; Festival អន្តរ​ជាតិ​វិស័យ​ស្រូវ​អង្ករ​វៀត​ណាម​ លើក​ទី​២ - កឹង​ធើ ២០២៦; ពិធី​បុណ្យ​អក​អំ​បុក​ ប្រ​ណាំង​ទូក​ ង; ពាន​រង្វាន់​ម៉ា​រ៉ា​តុង​អន្តរ​ជាតិ​បេតិក​ភណ្ឌ​កឹង​ធើ; ពាន​រង្វាន់​រត់​ប្រ​ណាំង​ VnExpress Marathon កឹង​ធើ ២០២៦; បុណ្យ​សៀវ​ភៅ​ទី​ក្រុង​កឹង​ធើ; ទិវា​បុណ្យ​ព្រែក​ទន្លេ...

ទន្ទឹម​នឹង​នោះ​ ចាត់​តាំង​ការ​អង្កេត​ទី​តាំង​ទេស​ចរណ៍​ថ្មី​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ ដើម្បី​ឧបត្ថម្ភ​ ណែ​នាំ​កសាង​និង​អភិវឌ្ឍ​ផលិត​ផល​ សេ​វា​កម្ម; វាយ​តម្លៃ​គុណ​ភាព​ផលិត​ផល​ សេ​វា​កម្ម​ និង​តភ្ជាប់​ជា​មួយ​អា​ជីវ​កម្ម​ទេស​ចរណ៍។ តាម​រយៈ​នោះ​ ឈាន​ដល់​ការ​កសាង​ម៉ាក​សញ្ញា​ជើង​ទេស​ចរណ៍ លើក​កម្ពស់​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ បង្កើត​ទំ​នុក​ចិត្ត​ និង​មាន​ជំ​នាញ​ច្បាស់​លាស់​ជា​មួយ​ភ្ញៀវ​ទេស​ចរ។ ទន្ទឹម​នឹង​នោះ​ ចាត់​តាំង​ក្រុម​ពិ​និត្យ​អង្កេត​ សិក្សា​ទម្រង់​ដែល​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​កសាង​ និង​អភិ​វឌ្ឍ​ផលិត​ផល​ទេស​ចរណ៍​ទាំង​ក្នុង​និង​ក្រៅ​ទី​ក្រុង​ ដើម្បី​កែ​លម្អ​ផលិត​ផល​ដែល​មាន​សក្ដា​នុភាព​ឆ្លើយ​តប​នឹង​ទី​ផ្សារ។

ផ្នែក​ទេស​ចរណ៍​សហ​ការ​ធ្វើ​សេ​នា​ធិ​ការ​យន្ត​ការ​ គោល​ន​យោ​បាយ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​បណ្តា​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​

បើក​ជើង​ហោះ​ហើរ​ថ្មី​ តភ្ជាប់​ជា​មួយ​ទី​ផ្សារ​ភ្ញៀវ​ទេស​ចរ​ដែល​មាន​សក្តា​នុភាព​ លើក​កម្ពស់​គុណ​ភាព​ និង​ធ្វើ​អា​ជីវ​កម្ម​មាន​ប្រ​សិទ្ធ​ភាព​នៅ​ព្រ​លាន​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​កឹង​ធើ។ ឆ្លៀត​យក​ប្រ​ភព​ធន​ធាន​នា​នា​ដើម្បី​វិនិ​យោគ​ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រមៗ​គ្នា​ បម្រើ​ដល់​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍​ ពិ​សេស​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ ដើម្បី​អភិវឌ្ឍ​ផលិត​ផល​ទេស​ចរណ៍​ឱ្យ​សម្បូរ​បែប​ តភ្ជាប់​ក្នុង​តំបន់​ និង​សហ​តំបន់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ​នឹង​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ និង​ជំ​រុញ​ទេស​ចរណ៍​ដោយ​រូប​ភាព​ជា​ច្រើន​ ឆ្ពោះ​ទៅ​រក​ទី​ផ្សារ​សំ​ខាន់ៗ។ ជាក់​ស្តែង​ គឺ​ការ​គួប​ផ្សំ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​ជំ​រុញ​ទេស​ចរណ៍​ទី​ក្រុង​ នៅ​ក្នុង​សកម្ម​ភាព​ជំ​រុញ​ពា​ណិជ្ជ​កម្ម​ ជំ​រុញ​កា​រវិ​និយោគ​ និង​ការ​ទូត​ វប្ប​ធម៌​ ដែល​នា​យក​ដ្ឋាន​ទេស​ចរណ៍​ជាតិ​វៀត​ណាម​ និង​បណ្តា​ក្រុម​ដែល​ទី​ក្រុង​ចាត់​តាំង​ឡើង។ ទន្ទឹម​នឹង​នោះ​ ចូល​រួម​សកម្ម​ភាព៖ ទិវា​បុណ្យ​ទេស​ចរណ៍​ក្រុង​ហូជី​មិញ; ផ្សារ​ណាត់​ទេស​ចរណ៍​អន្តរ​ជាតិ​វៀត​ណាម​ - VITM ហា​ណូយ​; ផ្សារ​ណាត់​ទេស​ចរណ៍​អន្តរ​ជាតិ​ទី​ក្រុង​ហូ​ជី​មិញ​ (ITE HCMC)។ ចាត់​តាំង​សន្និ​សីទ​ជំ​រុញ​និង​ផ្សព្វ​ផ្សាយ​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ នៅ​តាម​ទី​ផ្សារ​សំ​ខាន់ៗ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ ផ្អែក​លើ​ជើង​ហោះ​ហើរ​តភ្ជាប់​ពី​ទី​ក្រុង​កឹង​ធើ...

ឆ្ពោះ​ទៅ​រក​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍​បៃ​តង​និង​និរន្តរ​ភាព

ការ​អភិវឌ្ឍ​ទេស​ចរណ៍​បៃ​តង​និង​និរន្តរ​ភាព​ គឺ​ជា​ទិស​ដៅ​យូរ​អង្វែង​នៃ​ផ្នែក​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ។ មាន​ទី​តាំង​ទេស​ចរណ៍​បៃ​តង​ជា​ច្រើន​របស់​ភូមិ​ភាគ​បាន​បង្កើត​ឡើង​ និង​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ដល់​ភ្ញៀវ​ទេស​ចរ​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​ ដូច​៖ សណ្ឋា​គារ​ Victoria កឹង​ធើ, កឹង​ធើ Ecolodge, Mekong Silt Ecolodge, វ៉ាម​សាង​ Rustic កឹង​ធើ... លោក​ វ៉​ថាញ​ហ្វាង​ អ្នក​គ្រប់​គ្រង​ទី​តាំង​កឹង​ធើ Ecolodge បាន​ឱ្យ​ដឹង៖ "កឹង​ធើ Ecolodge កំ​ណត់​ទិស​ដៅ​អភិ​វឌ្ឍន៍​ផ្សារ​ភ្ជាប់​ជា​មួ​យសហ​គមន៍​ភូមិ​ភាគ​ ក្នុង​នោះ​យើង​ផ្ដោត​សំ​ខាន់​លើ​កត្តា​វប្ប​ធម៌​ភូមិ​ស្រុក​ និង​បរិ​ស្ថាន​ លើក​កម្ពស់​គុណ​ភាព​ផលិត​ផល"។ តា​មរ​យះ​នោះ​ កឹង​ធើ Ecolodge មិន​ត្រឹម​តែ​មាន​បរិយា​កាស​បៃ​តង​ វត្ថុ​ធាតុ​មាន​ភាព​សិ្នទ្ធ​នឹង​បរិ​ស្ថាន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​មាន​ការ​ឆ្លង​បទ​ពិ​សោធន៍​ជា​ច្រើន​ដែល​ពោរ​ពេញ​ដោយ​អត្ត​សញ្ញាណ​នៃ​អ្នក​ស្រុក​។ ភ្ញៀវ​អាច​ជិះ​ទូក​ ជិះ​កង់​ដើម្បី​ស្វែង​យល់​ពី​ជីវ​ភាព​របស់​អ្នក​ស្រុក​នៅ​តំបន់​ជុំ​វិញ។

ភ្ញៀវ​ទេស​ចរ​រៀន​ដេរ​ដួន​ស្លឹក​នៅ​សណ្ឋា​គារ​ Victoria កឹង​ធើ។

វប្ប​ធម៌​ភូមិ​ស្រុក​គឺ​ជា​កត្តា​សំ​ខាន់​ដែល​ត្រូវ​បា​នទី​តាំង​ទេស​ចរណ៍​នា​នា​នៅ​ទី​ក្រុង​កឹង​ធើ​អភិវឌ្ឍ​តាម​ទិស​ដៅ​ចីរ​ភាព​។ ជាក់​ស្តែង​ នៅ​ក្នុង​ការ​ឆ្លង​បទ​ពិ​សោធន៍​របស់​ភ្ញៀវ​ទេស​ចរ​នៅ​តាម​ទី​តាំង​នីមួយៗ​ តែង​មាន​ការ​គួប​បញ្ចូល​វប្ប​ធម៌​ភូមិ​ភាគ​ដោយ​វិធី​កៀក​ជិត​សម្បូរ​បែប។ លោក​ស្រី​ ដង​ម៉ាយ​ថាញ អ្នក​ជំនួយ​ការ​នា​យក​សណ្ឋា​គារ​ Victoria កឹង​ធើ បាន​ឱ្យ​ដឹង៖ "ជា​ច្រើន​ឆ្នាំ​មក​នេះ​ យើង​ទទួល​បាន​វិញ្ញា​បន​បត្រ​អំ​ពី​ទេស​ចរណ៍​ចីរ​ភាព​ពី​អង្គ​ការ​អន្តរ​ជាតិ​ជា​ច្រើន។ ក្រៅ​ពី​កត្តា​បរិ​ស្ថាន​ គឺ​វប្ប​ធម៌​ភូមិ​ស្រុក​និង​ការ​ផ្សារ​ភ្ជាប់​ជា​មួយ​សហ​គមន៍​ភូមិ​ភាគ​ តែង​បាន​យើង​ខ្ញុំ​គួប​បញ្ចូល​ក្នុង​កម្ម​វិធី​ឆ្លង​បទ​ពិ​សោធន៍​ដោយ​រូប​ភាព​ជា​ច្រើន៖ ជើង​ទេស​ចរណ៍​ជិះ​កង់​ ជិះ​ទូក​ស្វែង​យល់​ពី​ភូមិ​របរ​ ឬ​កម្ម​វិធី​សិក្ខា​សា​លា"។ ជាក់​ស្តែង​ នៅ​សណ្ឋា​គារ​ Victoria កឹង​ធើ មាន​សិក្ខា​សា​លា​អំ​ពី​ការ​ដេរ​ដួន​ស្លឹក​ ត្បាញ​ស្លឹក​ដូង​ ឬ​ធ្វើ​នំ​ប្រ​ពៃ​ណី​ណាម​បូ​ ដែល​បាន​ចាត់​តាំង​ឡើង​ជា​ប្រ​ចាំ​រាល់​ថ្ងៃ​ ឬ​ចុង​សប្តាហ៍ ដើម្បី​ឱ្យ​ភ្ញៀវ​ទេស​ចរ​ចូល​រួម​ឆ្លង​បទ​ពិ​សោធន៍។

ទន្ទឹម​នឹង​នោះ​ នៅ​ Mekong Silt Ecolodge សិក្ខា​សា​លា​ ឬ​កម្ម​វិធី​ឆ្លង​បទ​ពិសោធន៍​បាន​នាំ​ឱ្យ​ភ្ញៀវ​ទេស​ចរ​យល់​ពី​បរិយា​កាស​ផ្សារ​ជន​បទ​ ត្បាញ​កំ​ប្លោក​ ធ្វើ​នំ​ប្រពៃណី​ បិទ​ស្រា​ វេច​នំ​អន្សម​... ចំ​ណែក​នៅ​កឹង​ធើ Eco Resort លោក​ វ៉​ង្វៀង​មិញ​ថាយ នា​យក​ពា​ណិជ្ជ​កម្ម​និង​ទំ​នាក់​ទំនង​ទី​តាំង​ទេស​ចរណ៍​នេះ​បាន​ឱ្យ​ដឹង៖ "យើង​ខ្ញុំ​រក្សា​សួន​ដំណាំ​ ប្រ​ឡាយ​ធម្ម​ជាតិ​ និង​ដាំ​ចម្ការ​ឈើ​ហូប​ផ្លែ​បន្ថែម​ជា​ច្រើន​ ដើម្បី​ធានា​បរិ​យា​កាស​បៃ​តង។ ក្រៅ​ពី​នេះ​ យើង​ខ្ញុំ​ក៏​បាន​ដាក់​ធុង​សំ​រាម​ដែល​មាន​កា​របែង​ប្រ​ភេទ​សំ​រាម​ ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ភ្ញៀវ​ទេស​ចរ​ក្នុង​ការ​ថែ​រក្សា​បរិ​ស្ថាន។ ជា​រៀង​រាល់​ខែ​ យើង​ខ្ញុំ​មាន​មួយ​ថ្ងៃ​សម្អាត​ប្រ​ឡាយ​ ឬ​តំ​បន់​ជុំ​វិញ​ រួម​ចំ​ណែក​ការ​ពា​រប​រិស្ថាន​រួម"។ តាម​នោះ​ អង្គ​ភាព​ក៏​កំ​ពុង​អនុ​វត្ត​ឈាន​ដល់​កា​រ​សម្រេច​បទ​ដ្ឋាន​តាម​កម្ម​វិធី​ VITA GREEN របស់​សមា​គម​ទេស​ចរណ៍​វៀតណាម។

ឆ្នាំ​ ២០២៦ ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ មាន​ទិស​ដៅ​ច្បាស់​លាស់​ជា​មួយ​នឹង​ទិស​ដៅ​ជាក់​លាក់​ ក្នុង​នោះ​អភិវឌ្ឍ​ទេស​ចរណ៍​បៃ​តង​ ទេស​ចរណ៍​ព្រែក​ទន្លេ​បាន​អាទិ​ភាព​ រំ​ពឹង​ថា​នឹង​មាន​ជំ​ហាន​វិវឌ្ឍន៍​ថ្មី​ៗសម្រាប់​ទេស​ចរណ៍​ទី​ក្រុង​បន្ទាប់​ពី​បង្រួម៕

ប្រ​ភព​៖ baocantho.com.vn - សុផន​

ចែករំលែកអត្ថបទ