27/01/2026 - 10:00

ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេសចរណ៍​ 

ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃណី​ដ៏​ល្អ​ របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេស​ចរ​ណ៍ គឺ​ជា​ទិស​ដៅ​ដ៏​សំ​ខាន់​ប្រ​កប​ដោយ​លក្ខ​ណៈយូរ​អង្វែង​របស់​ខេត្ត​វិញ​ឡុង​។ នេះ​មិន​ត្រឹម​តែ​ជា​វិធាន​ការ​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំណែក​ទាញ​យក​សក្តា​នុភាព​វប្ប​ធម៌​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ទៀត​ផង​ បង្ក​កម្លាំង​ជំ​រុញ​អភិវឌ្ឍ​ទេស​ចរណ៍​ដោយ​ចីរភាព​ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ជន​ជាតិ​ភាគ​តិច​។

ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​នៅ​កេរ​ដំណែល​រមណីយ​ដ្ឋាន​គូ​ស្រះ​ស្រី​។

តាមប្រ​សាសន៍​លោ​កថា​ច់មុនី​ នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​វិញ​ឡុង​ ផ្តើ​មពី​ប្រ​ភព​ទុន​ជិត​ ១៨ ពាន់​លាន​ដុង​ សម្រាប់​អនុ​វត្ត​គម្រោង​ ៦ “អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃណី​ដ៏​ល្អ​របស់​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេសចរណ៍​ “ចំណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​តំបន់​ជន​ជាតិ​ភាគ​តិច​ និង​តំបន់​ភ្នំ​ ខេត្ត​បាន​អនុ​វត្ត​នូវ​សំណង់​ជា​ច្រើន​ ដូច​ជា​៖ ថែ​ទាំ​និង​ជួសជុល​ភូមិ​វប្ប​ធម៌​ ប្រពៃណី​គំ​រូ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ព្រះ​ស្រែ​ ឃុំ​សុង​ឡុក​; ជួសជុល​និង​កែ​លម្អ​កេរ​ដំណែល​គូ​ស្រះ​ស្រី​; កសាង​ទម្រង់​សារ​មន្ទីរ​ជីវ​បរិស្ថាន​នៅ​វត្ត​ពោ​ធិ​វង្ស​កំ​ពង់​ដូង​ (ផ្នោដូង​) នៅ​ឃុំ​តឹបង៉ាយ។ ទន្ទឹម​នឹង​នោះ​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ចុះ​បញ្ជី​ប្រ​មែ​ប្រ​មូល​ និង​ធ្វើ​ឱ្យ​ទៅ​ជា​ឯក​សារ​កេរ​ដំណែល​វប្ប​ធម៌​ប្រពៃណី​របស់​​ជន​ជាតិ​ភាគ​តិច​ និង​កសាង​គោ​លន​យោ​បាយ​ឧបត្ថម្ភ​វិចិត្រ​ករ​។

ក្នុង​នោះ​ កេរ​ដំណែល​រមណីយ​ដ្ឋាន​គូ​ស្រះ​ស្រី​ ជា​ចំណុច​លេច​ធ្លោ​ក្នុង​ការ​អភិវឌ្ឍ​ទេស​ចរណ៍​វប្ប​ធម៌​។ គូ​ស្រះ​ស្រី​មាន​ផ្ទៃ​ដី​ប្រ​មា​ណ​ ៨,២ ហិកតា​ ដោយ​ដើម​ឈើ​ធំ​ៗមាន​អាយុ​រាប់​រយ​ឆ្នាំ​ព័ទ្ធ​ជុំ​វិញ​ បង្កើត​ជា​បរិយាកាស​ជីវ​ស្ថាន​បរិសុទ្ធ​និង​ត្រ​ជាក់​។ នេះ​ជា​ទី​តាំង​ដ៏​មនោ​រម្យ​សម្រាប់​ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​ សម្រាក​លំ​ហែ​កាយ​និង​ស្វែង​យល់​ពី​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​សហ​គម​ន៍។ កា​រវិ​និយោគ​ជួសជុល​ កែ​លម្អ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​អភិ​រក្ស​កេរ​ដំណែល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​លើក​កម្ពស់​តម្លៃ​ទាញ​យក​ផល​ទេសចរណ៍​ ទាក់​​ទាញ​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​ និង​ក្រៅ​ខេត្ត​មក​ទស្សនា​ និង​ស្វែង​យល់​ពី​វប្ប​ធម៌​ ប្រពៃ​ណី​​ទៀត​ផង​។

លោ​កថា​ច់មុនី​ នា​យក​រង​មន្ទីរ​ជន​ជាតិ​និង​សាសនា​ខេត្ត​វិញ​ឡុង​ ឱ្យ​ដឹង​បន្ថែម​៖ “ក្រៅ​ពី​អនុ​​វត្ត​គម្រោង​ ៦ មន្ទីរ​នៅ​ទាំង​សហ​ការ​ជា​មួយ​ផ្នែក​ជំនាញ​ ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃណី​របស់​បណ្តា​ជន​ជាតិ​ទៀត​ផង​។ ឆ្លង​តាម​រយៈ​នោះ​ លើក​​កម្ពស់​ការ​យល់​ដឹង​ ទទួល​ខុស​ត្រូវ​របស់​កង​ជួរ​កម្មា​ភិបាល​វប្ប​ធម៌​មូល​ដ្ឋាន​ អង្គ​ភាព​ និង​គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​ទេសចរណ៍​ក្នុង​ការ​គ្រប់​គ្រង​វប្ប​ធម៌​និង​ការ​យល់​ដឹង​ ដើម្បី​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​អំ​ពី​ការ​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ជន​ជាតិ​ ផ្សារ​ភ្ជាប់​នឹង​អភិវឌ្ឍ​ទេសចរណ៍​”៕

              សើុងម៉ាល័យ​ - វិមាន​

ចែករំលែកអត្ថបទ