ទន្ទឹមជាមួយនឹងការខិតខំប្រឹងប្រែងពលកម្មផលិត និងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ជនរួមជាតិខ្មែរនៅទីក្រុងកឹងធើ ក៏បានសកម្មគាំទ្រចលនាកសាងជនបទថ្មីនៅភូមិភាគតាមរយៈការងារជាក់ស្តែង រួមចំណែកកសាងមាតុភូមិសម្បូរសប្បាយ។

ជនរួមជាតិខ្មែររួមគ្នាដាំផ្កា ថែទាំនិងសម្អាតដងផ្លូវលើភូមិឋានឃុំមីទូ ទីក្រុងកឹងធើ។
អនុវត្តទិសស្លោក “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” រយៈពេលកន្លង ជនរួមជាតិខ្មែរនៅភូមិភាគទីក្រុងកឹងធើ តែងពង្រីកយ៉ាងខ្លាំងក្លានូវស្មារតីសាមគ្គីនិងព្រួតដៃជាមួយរដ្ឋអំណាចកសាងមាតុភូមិកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្តើមពីការងារចូលរួមកម្លាំង និងចលនាថវិកាកសាង ហេដ្ឋារចនាសម្ព័ន្ធជនបទ និងបរិច្ចាគដីដើម្បីអនុវត្តសំណង់ គម្រោងដែលផ្តល់ផលប្រយោជន៍ដល់ សហគមន៍។ តួយ៉ាងដូចគ្រួសារលោក ហ្វិញគៀមទៀង ជាគ្រួសារឆ្នើមបានរួមចំណែកកសាងជនបទថ្មីនៅឃុំមីហឿង។ នៅឆ្នាំ ២០២៤ គ្រួសារលោកទៀង បានបរិច្ចាគដី ៣.០០០ ម៉ែត្រការ៉េ ដើម្បីសាងសង់សាលារៀន; ហើយកៀរគរមាមីងនៅភូមិភាគចូលរួមវិភាគទានជាង ៣០០ លានដុង; ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៦៤ ដើម; ដាំផ្កាអមសងខាងផ្លូវ និងកសាងស្ពានជនបទចំនួន ៣ ដើម្បីមាមីងធ្វើដំណើរទៅមកបានងាយស្រួល...។ ផ្តើមពីនោះ រួមចំណែកកសាងភូមិស្រុកភ្លឺ បៃតង ជ្រះ ស្អាត។ លោកទៀង ឱ្យដឹង៖ “កាលពីមុន ផ្លូវថ្នល់ធ្វើដំណើរទៅមកពិបាកណាស់ ដូច្នេះនៅពេលដែលរដ្ឋអំណាចផ្សព្វផ្សាយកសាងផ្លូវ ខ្ញុំក៏បានចលនាមាមីងចូលរួមធ្វើ។ ទន្ទឹមនឹងនោះ ខ្ញុំចលនាមាមីងចូលរួមជាកម្លាំងពលកម្មនិងធនធានដើម្បីដាំផ្កា ដំឡើងអំពូលភ្លើងបំភ្លឺផ្លូវនិងថែទាំរក្សាអនាម័យជនបទ បៃតង ជ្រះ ស្អាត រួមចំណែកកសាងសម្រេចនូវលក្ខឋានកសាងជនបទថ្មី”។
ក្រៅពីលោកទៀង នៅមានបុគ្គលគំរូជាច្រើនទៀត ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការ ចលនាកសាងជនបទថ្មីនៅភូមិភាគ។ ក្នុងនោះ ក៏មានអ្នកមីងយ័ញធីលួង នៅឃុំមីទូ បានចលនាប្រជាជនបរិច្ចាគដីជាង ៤០០ ម៉ែត្រការ៉េ កសាងស្ពានបេតុងចំនួន ៤ និងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវ ជនបទចំនួន ៣០ ដើម ដោយសរុបថវិកាជាង ៧០០ លានដុង។ ទន្ទឹមនឹងនោះ អ្នកមីងឡឹមធីង៉ុកម៉ាយ នៅឃុំមីទូ ក៏បានសហការជាមួយអង្គការមហាជន ចលនាប្រជាជនឱ្យកាប់ឆ្ការ ធ្វើរបង និងដំឡើងអំពូលភ្លើងបំភ្លឺផ្លូវជនបទចំនួន ៦៧ ដើម សរុបថវិកាជាង ១០០ លានដុង។ ក្រៅពីនេះ អ្នកមីងម៉ាយ ក៏បានចលនាសប្បុរសជននិងប្រជាជននៅភូមិភាគចូលរួមកសាងស្ពានជនបទចំនួន ១២ សរុបថវិកាជាង ២ ពាន់លានដុង...។ តាមរយៈនោះ បង្កជាទិដ្ឋភាពជនបទ បៃតង ជ្រះ ស្អាត ជួយប្រជាជនធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផល មានភាពងាយស្រួល។
ដោយមានការចូលរួមរបស់លោកទៀង អ្នកមីងធីម៉ាយ និងអ្នកមីងធីលួង បានរួមចំណែកកសាង ទិដ្ឋភាពភូមិស្រុកកាន់តែស្រស់ស្អាត ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទបានវិនិយោគកសាងរឹងមាំ។ ប្រការនេះ បានបង្ហាញនូវគោលការណ៍ដ៏ត្រឹមត្រូវនិងទង្វើដ៏សមស្របរបស់រដ្ឋអំណាចភូមិភាគ តែងទទួលបានការចូលរួមកម្លាំង ការស្របចិត្តរបស់ប្រជាជន ក្នុងនោះ មានជនរួមជាតិខ្មែរ ដើម្បីកសាងជនបទទីក្រុងកឹងធើកាន់តែស៊ីវិល័យនិងទំនើប៕
ញវ៉ាងថា-ត្រឹងរ៉ូន