ការប្តេជ្ញាចិត្តដើមឆ្នាំថ្មី ច្រើនតែចោលរំលងជារឿយៗ ប៉ុន្តែប្រសិនអនុវត្តសមស្រប លោកអ្នកអាចរក្សាបានកម្លាំងជំរុញនិងសម្រេចទិសដៅដោយជោគជ័យ។

រូបជាឧទាហរណ៍៖ មានទិសដៅច្បាស់លាស់ សមស្រប ជួយឱ្យលោកអ្នក
សម្រេចបានជោគជ័យ។
ភាពប្រាកដប្រជា៖ មូលហេតុចម្បងដែលធ្វើឱ្យអ្នករាល់គ្នាច្រើនតែបោះបង់ ដោយសារការដាក់ទិសដៅវែងឆ្ងាយពេក។ បើលោកអ្នកចង់ចេះស្ទាត់ជំនាញភាសាថ្មីមួយក្នុងរយៈពេលត្រឹមបីខែ គឺលោក អ្នកកំពុងដាក់ខ្លួនទៅក្នុងភាពបរាជ័យ។ អាស្រ័យហេតុនោះ លោកអ្នកគប្បីបង្កើតនូវទិសដៅដែលអាចសម្រេចបាននិងជ្រើសពេលវេលាអនុវត្តសមស្រប។ ការសម្រេចជោគជ័យតូចនឹងជួយឱ្យលោកអ្នកមានភាពជឿជាក់លើខ្លួនឯងបន្ថែម និងបង្កសម្ទុះដល់ជំហានវិវឌ្ឍធំជាង។
កំណត់ទិសដៅ៖ ការប្តេជ្ញាចិត្តទូទៅបំផុត ធម្មតាដូចជាការធ្វើលំហាត់ប្រាណ សម្រកទម្ងន់ ឬរៀនអ្វីមួយថ្មី។ ប្រសិនបើប្រការនោះ លោក អ្នកចង់ធ្វើពិតប្រាកដ ចូរចាប់ផ្តើមធ្វើភ្លាម។ ប៉ុន្តែ បើលោកអ្នកបានដាក់ចេញទិសដៅនោះរយៈពេល ៥ ឆ្នាំ ប៉ុន្តែមិនទាន់សម្រេចនោះ ចូរសួរខ្លួនឯងថា ហេតុអ្វី? ចម្លើយពិតនឹងជួយឱ្យលោក អ្នកដឹងថា ត្រូវការយុទ្ធសាស្រ្តថ្មី ឬគួរតែផ្លាស់ទិសដៅ។
ដាក់ចេញការគួរអាទិភាព៖ លោកអ្នកកុំព្យាយាមឱបក្រសោបការងារច្រើនពេក។ ពេលការផ្តោតអារម្មណ៍ត្រូវបែករំលែកនោះ លោកអ្នកពិបាកជោគជ័យណាស់។ អាស្រ័យហេតុនោះ ចូរជ្រើសនូវកិច្ចការមួយចំនួនដែលសំខាន់បំផុត រួចអាទិភាពអនុវត្តវា។ បន្ទាប់ពីទទួលបានជោគជ័យ ទិសដៅមួយចំនួនរួចហើយ ទើបលោកអ្នកបន្តទៅជំហានបន្ទាប់ទៀត។
ឡើងផែនការ៖ ការខិតខំអនុវត្តទិសដៅដោយគ្មានផែនការជាក់លាក់ ងាយធ្វើឱ្យលោកអ្នកបាក់ ទឹកចិត្តពេលជួបឧបសគ្គឬរអាក់រអួល។ អាស្រ័យហេតុនោះ អ្នកជំនាញផ្តល់អនុសាសន៍ឱ្យលោកអ្នកគប្បីកំណត់ផែនការរបស់ខ្លួនឱ្យបានច្បាស់៖ លោកអ្នកនឹងធ្វើអ្វី ហេតុអ្វីបានជាចង់ធ្វើប្រការនោះ ហើយធ្វើដោយវិធីសាស្រ្តណា ដើម្បីរក្សាការប្តេជ្ញាចិត្តនោះ។ តួយ៉ាងដូច បើដាក់ទិសដៅរត់ ៣ ដងក្នុងមួយសប្តាហ៍ ចូរលោកអ្នកគិតជាមុនវិធីដោះស្រាយការខកខានរត់ច្រើនថ្ងៃជាប់គ្នា។ ពេលត្រៀមស្មារតីនិងមានវិធានការជម្នះច្បាស់លាស់ លោកអ្នកនឹងរក្សាបានការប្តេជ្ញាចិត្ត និងជម្នះបានកត្តាដែលឱ្យលោកអ្នកដើរខុសទិសនោះ។
ផ្តល់រង្វាន់លើកទឹកចិត្តខ្លួនឯង៖ រង្វាន់លើកទឹកចិត្តដ៏តូចក្រោយពីសម្រេចទិសដៅមួយលើកៗ នឹងជាកម្លាំងជំរុញដើម្បីលោកអ្នកឈានដល់ដំណាក់កាលបន្ទាប់ទៀត។ តួយ៉ាងដូច ពេលយើងអានសៀវភៅមួយក្បាលចប់ ចូរលោកអ្នកជូនរង្វាន់ដល់ខ្លួនឯងនូវសៀវភៅថ្មីមួយក្បាល។
ទទួលយកភាពមិនល្អឥតខ្ចោះ៖ មនុស្សជាច្រើនតែងបោះបង់ដោយសារកំហុសឆ្គងមួយលើកប៉ុណ្ណោះ។ អ្នកជំនាញផ្តល់អនុសាសន៍ លោកអ្នកកុំតឹងតែងចំពោះខ្លួនឯងពេក។ ប្រសិនបើផែនការបច្ចុប្បន្នមិនរលូនទេ គួរកែតម្រូវវា ជាងការបោះបង់ទាំងស្រុងនូវការប្រឹងប្រែងកន្លងមក។ ភាពរវៀសរវៃគឺជាគន្លឹះជួយលោកអ្នកធ្វើដំណើរផ្លូវឆ្ងាយដោយជោគជ័យ។
កត់សម្គាល់នូវចំណុចដែលលោកអ្នកធ្វើបានល្អ៖ មុនពេលសរសេរការប្តេជ្ញាចិត្តសម្រាប់ឆ្នាំ ២០២៦ ចូរក្រឡេកមើលឆ្នាំ ២០២៥ ឡើងវិញ។ តើលោកអ្នកបានសម្រេចនូវសម័យប្រឡង យ៉ាងដូចម្តេចខ្លះ? ឬមានដំណើរកម្សាន្តណាមួយដែលគួរឱ្យចងចាំទេ? ការមើលភាពខ្លាំងរបស់ខ្លួនពីអតីត នឹងជួយឱ្យលោកអ្នកមានភាពជឿជាក់បន្ថែម ដើម្បីទទួលបានជោគជ័យក្នុងឆ្នាំថ្មី។
ស្វែងរកមិត្តម្នាក់រួមដំណើរ៖ មានមិត្តម្នាក់រួមដំណើរ មិនត្រឹមតែជួយឱ្យលោកអ្នកសប្បាយចិត្ត ប៉ុណ្ណោះទេ ថែមទាំងបង្កើនការតាំងចិត្តទៀតផង។ ពេលដឹងថាមានអ្នកកំពុងតាមដាននិងលើកទឹកចិត្តនោះ លោកអ្នកនឹងកាន់តែពិបាកបោះបង់ពេលជួបការលំបាកសាកល្បងដំបូងនោះណាស់៕
យោង៖ Tap chi tri thuc - វិមាន
| ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយកស្តីទី: ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ