20/01/2026 - 08:56

កង​ជួរ​គ្រូ​បង្រៀន​ជន​ជាតិ​ភាគ​តិច​ មាន​ក្តី​ជឿ​ជាក់​ឆ្ពោះ​ទៅ​មហា​សន្និ​បាត​តំ​ណា​ង​ទូ​ទាំង​ប្រ​ទេស​ លើក ទី​ XIV របស់​បក្ស​ 

មហា​សន្និ​បាត​តំ​ណា​ង​ទូ​ទាំង​ប្រ​ទេ​ស​ លើក​ទី​ XIV របស់​បក្ស​ ប្រ​ព្រឹត្ត​ឡើង​ស្រប​ពេល​ដែល​ប្រ​ទេស​ជាតិ​ឈាន​ដល់​ដំ​ណាក់​កាល​អភិ​វឌ្ឍ​យុគ​សម័យ​ឈាន​ឡើង​របស់​ប្រ​ជា​ជាតិ។​ ក្នុង​បរិ​ការណ៍​ សមា​ហ​រណ​កម្ម​ដែល​អន្តរ​ជាតិ​ប្រែ​ប្រួល​ពិបាក​ប៉ាន​ស្មាន​ និង​ទាម​ទារ​ការ​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ មហា​សន្និ​បាត​មាន​តួ​នា​ទី​ដ៏​សំ​ខាន់​ដើម្បី​កំ​ណត់​ចក្ខុ​វិស័យ​ តម្រង់​ទិស​យុទ្ធ​សាស្ត្រ​សម្រាប់​ដំ​ណាក់​កាល​អភិ​វឌ្ឍ​ដឹក​នាំ​ប្រ​ទេស​ជាតិ​ឈាន​ដល់​យុគ​សម័យ​រុង​រឿង​របស់​ប្រ​ទេស​ជាតិ។​

មូល​ដ្ឋាន​សម្ភារៈ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ចូវ​ បាន​វិនិ​យោ​គ​ឆ្លើយ​តប​តម្រូវ​ការ​បង្រៀន​និង​រៀន​។​ រូប​៖ ថា​ញវ៉ាង​

ក្នុង​បរិយា​កាស​រីក​រាយ​ឆ្ពោះ​ទៅ​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស​ កង​ជួរ​គ្រូ​បង្រៀន​បម្រើ​ការ​តាម​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ បាន​ផ្ញើ​មនោ​សញ្ចេត​នា​ ក្តី​ជឿ​ជាក់​និង​សេច​ក្ដី​សង្ឃឹម​លើ​ការ​ជោគ​ជ័យ​នៃ​មហា​សន្និ​បាត។​

ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​របស់​បក្ស​ រដ្ឋ​ រយៈ​ពេល​កន្លង​ មូល​ដ្ឋាន​សម្ភារៈ​សា​លា​រៀន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​រួម​ និង​ប្រ​ព័ន្ធ​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ និ​យាយ​​ដោយ​ឡែក​ បាន​កសាង​រឹង​មាំ​ គុណ​ភាព​អប់រំ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ អត្រា​សិស្ស​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​សម្រេច​និង​សម្រេច​លើស​ភាគ​កម្រិត; គោល​នយោ​បាយ​ឧបត្ថម្ភ​សិស្ស​ជន​ជាតិ​ភាគ​តិច បាន​អនុ​វត្ត​គ្រប់​សព្វ; ការ​បំ​ប៉ន​គ្រូ​បង្រៀន​បាន​យក​ចិត្ត​ទុក​ដាក់​​ពិសេស។​

លោក​គ្រូ​ឡឹម​ភុង​ហ៊ីប​ ចាង​ហ្វាង​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​វិញ​ចូវ​ ឱ្យ​ដឹង៖ “គោល​បំ​ណង​របស់​កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​គ្រូ​បង្រៀន​ គឺ​បាន​បង្ក​លក្ខណៈ​ល្អ​ជាង​ទៀ​ត​អំ​ពី​គោល​នយោ​បាយ​ ប្រាក់​ចំ​ណូល​និង​ឱ​កាស​អភិ​វឌ្ឍ​វិជ្ជា​ជីវៈ​ ដើម្បី​ស្ងប់​អា​រម្មណ៍​បម្រើ​ការ​ងារ​ លើក​កម្ពស់​គុណ​ភាព​អប់​រំ​ដល់​សិស្សា​នុ​សិស្ស។​ ខ្ញុំជឿ​ជាក់​ថា​ មហា​សន្និ​បាត​តំ​ណា​ង​ទូ​ទាំង​ប្រ​ទេស​ លើ​កទី​ XIV របស់​បក្ស​ នឹង​បើ​ក​ចេញ​ដំ​ណា​ក់កាល​អភិ​វឌ្ឍ​ថ្មី​សម្រាប់​អប់​រំ​និយាយ​រួម​ និង​អប់​រំ​ជន​ជាតិ​និយាយ​ដោយ​ឡែក​តាម​ទិស​ដៅ​មនុស្ស​ធម៌​ ទំ​នើប​និង​ចីរភាព​”។​

ចែក​រំលែក​ក្តី​សង្ឃឹម​នោះ​ លោក​គ្រូ​គឹមដា​រី​ គ្រូ​បង្រៀន​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចូវ​ថាញ់ ឱ្យ​ដឹង​៖ “ជា​គ្រូ​បង្រៀន​នៅ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ ខ្ញុំ​មាន​បំ​ណ​ង​ផ្ញើ​ដល់​មហា​សន្និ​បាត​តំ​ណា​ងទូ​ទាំង​ប្រ​ទេ​ស​លើ​កទី​ XIV របស់​បក្ស​ នឹងបន្ត​លើ​កកម្ពស់​តួ​នា​ទី​របស់​ផ្នែក​អប់​រំ​និង​បណ្តុះ​បណ្តា​ល។​  ពិសេស​ប្រ​កាស​ឱ្យ​ប្រើ​ប្រាស់​នូវ​គោល​នយោ​បាយ​លោត​ផ្លោះ​ ដើម្បី​កសាង​មនុស្ស​វៀត​ណា​មទំ​នើប​ មនុស្ស​ធម៌​និង​មាន​គោល​នយោ​បាយ​ជា​ច្រើន​ទៀ​ត​វិនិ​យោ​គ​លើ​មូល​ដ្ឋាន​សម្ភារៈ​ វិនិ​យោ​គ​បរិក្ខារ​បង្រៀន​និង​រៀន​ ជួយឱ្យ​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​បង្ហាត់​បង្រៀន​បាន​ល្អ​ប្រ​សើ​រ​។​ ទន្ទឹម​នឹង​នោះ​ យកចិត្ត​ទុក​ដាក់​ជាង​ទៀ​ត​ដល់​ការ​ងារ​អប់​រំ​បណ្តុះ​បណ្តា​ល និង​បំ​ប៉​ន​កង​ជួរ​កម្មា​ភិ បាល​ជន​ជាតិ​ភាគ​តិ​ច​”។​

ជា​មួយ​ការ​ជឿ​ជាក់​និង​ក្តី​សង្ឃឹម​របស់​កង​ជួរ​កម្មា​ភិបាល​ គ្រូ​បង្រៀន​ មហា​សន្និ​បាត​តំ​ណា​ង​ទូ​ទាំង​ប្រ​ទេ​ស​លើ​កទី​ XIV របស់​បក្ស​ សង្ឃឹម​ ថា​នឹង​ដាក់​ចេញ​គោល​ការ​ណ៍​ គោល​នយោ​បាយ​ជា​ច្រើន​ដែល​សម​ស្រប​ បង្ក​ជា​កម្លាំង​ជំ​រុញ​អភិវឌ្ឍផ្នែក​អប់​រំ​របស់​ប្រ​ទេ​ស​និយាយ​រួម​ អប់​រំ​ជន​ជាតិ​និយាយ​ដោយ​ឡែក​ រួម​ចំ​ណែ​ក​បណ្តុះ​បណ្តា​លប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាព​ ឆ្លើ​យ​តប​តាម​សំ​ណូម​ពរ​អភិ​វឌ្ឍ​របស់​ប្រ​ទេ​ស​ជាតិ​ក្នុងយុគ​សម័យ​ថ្មី​ យុគ​សម័យ​ឈាន​ឡើង​របស់​ប្រ​ទេស​ជាតិ​៕

                                 ថាញវ៉ាង​ - លី​សៀ

 

ចែករំលែកអត្ថបទ