លោកត្រឹងវុាំងហ្វៀង អនុលេខាគណៈកម្មា ធិការបក្សទីក្រុង បានដឹកនាំក្រុមការងារអន្តរ ផ្នែកចុះទៅពិនិត្យផ្សារអណ្តែតកៃរុាំង (សង្កាត់ កៃរុាំង) Mekong Silt Ecolodge និងភូមិទេស ចរណ៍មីខាញ់ (សង្កាត់អាងប៊ិញ)។

លោកត្រឹងវុាំងហ្វៀង(ខាងស្តាំ) អនុលេខាគណៈកម្មាធិការបក្សទីក្រុង ដឹកនាំក្រុមការងារចុះពិនិត្យទីតាំង ធ្វើគុយទាវលើក្បូននៅផ្សារអណ្តែតកៃរុាំង។ រូបថត៖កេវម៉ាយ
ក្រុមការងារចុះពិនិត្យដងព្រែកតភ្ជាប់ទៅកាន់ផ្សារអណ្តែត សេវាកម្មនិងផលិតផលមួយចំនួន ដែលមានស្រាប់នៅទីនោះ ព្រមទាំងស្វែងយល់ ពីស្ថានភាពជាក់ស្តែង ដើម្បីបន្តកំណត់ទិសដៅអភិរក្សនិងអភិវឌ្ឍន៍ផ្សារអណ្តែត កសាងគម្រោង ពង្រីកផ្សារអណ្តែតភ្ជាប់នឹងវិស័យទេសចរណ៍ ក្នុងដំណាក់កាលថ្មី។
Mekong Silt Ecolodge និងភូមិទេសចរណ៍ មីខាញ់ មណ្ឌលទេសចរណ៍ទាំង២នេះ ជាគោល ដៅទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន លើភូមិឋានសង្កាត់អាងប៊ិញ។ ភូមិទេសចរណ៍ មីខាញ់ មានផ្ទៃដីទំហំជាង ៣០ ហិកតា ដោយ មានសេវាកម្មនិងផលិតផលជាង២០មុខ ឆ្លើយ តបទៅនឹងតម្រូវការ សម្បូរបែបរបស់ចរន្តភ្ញៀវ ជាច្រើនបំផុតគឺក្រុមភ្ញៀវទេសចរដែលមនុស្សចំនួនច្រើន។ ឆ្នាំ២០២៥ ភូមិទេសចរណ៍មីខាញ់ ទទួលភ្ញៀវមកកម្សាន្តជាង ២០០.០០០ លើក នាក់ រកបានប្រាក់ចំណូលប្រមាណ ៤០ ពាន់ លានដុង រួមចំណែកបង្កើតការងារធ្វើដល់ពលករ ជិត ២០០ នាក់ ក្នុងនោះក្នុងតំបន់ ៩៥%។ ចំណែក Mekong Silt Ecolodge លេចធ្លោបំផុត ជាមួយទម្រង់ទេសចរណ៍សម្រាកលម្ហែកាយបៃតង ទាក់ទាញភ្ញៀវអន្តរជាតិ។ នៅទីនេះ មាន ការឆ្លងកាត់ពិសោធន៍ជាច្រើនប្រកបដោយ លក្ខណៈក្នុងតំបន់ ជាមួយនឹងផលិតផលនិង សេវាកម្មជាច្រើនអំពីសុខភាព ម្ហូបអាហារ ភូមិ របរ បរិស្ថាន ។ល។ ឆ្លើយតបទៅនឹងតម្រូវការ ទេសចរណ៍ចង់ស្វែងយល់ស៊ីជម្រៅអំពីវប្បធម៌ របស់ភ្ញៀវលំដាប់កំពូល។

លោកត្រឹងវុាំងហ្វៀង (ខាងឆ្វេង) អនុលេខាគណៈកម្មាធិការបក្សទីក្រុង ដឹកនាំក្រុមការងារចុះពិនិត្យនៅ Mekong Silt Ecolodge។ រូបថត៖កេវម៉ាយ
ស្របក្នុងឱកាសនេះដែរ អ្នកតំណាងអង្គភាពនិងមូលដ្ឋានទេសចរណ៍នានា បានស្នើឱ្យដោះ ស្រាយបញ្ហាប្រឈមអំពីយន្តការ គោលនយោ បាយអភិវឌ្ឍទេសចរណ៍ យកចិត្តទុកដាក់អភិ រក្សនិងអភិវឌ្ឍទេសចរណ៍នៅផ្សារអណ្តែតកៃ រុាំង បញ្ហាបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធបម្រើទេស ចរណ៍ តភ្ជាប់បន្ថែមជើងហោះហើរជាច្រើនមកកាន់កឹងធើនិងការអភិវឌ្ឍទេសចរណ៍ផ្លូវទឹក...។
តាមរយៈការចុះពិនិត្យ លោកត្រឹងវុាំងហ្វៀង ឱ្យដឹង៖ ដើម្បីបង្កើតបន្ថែមភាពសម្បូរបែបលក្ខណៈ ចងសម្ព័ន្ធនិងផលិតផលប្លែកៗសម្រាប់ទេស ចរណ៍កឹងធើ ការចុះពិនិត្យនេះ គឺដើម្បីក្តាប់ពី ស្ថានភាព ទេសចរណ៍ ព្រមទាំងធនធាននិង ឧត្តមភាពរបស់ភូមិភាគនីមួយៗ។ ផ្តើមពីនោះ នឹងមានទិសដៅ ដំណោះស្រាយរៀបចំផែនការអភិវឌ្ឍទេសចរណ៍សមស្របនឹងឋានៈតួនាទី របស់កឹងធើក្នុងដំណាក់កាលថ្មី។ ជាមួយនឹងគោលដៅទេសចរណ៍នៅសង្កាត់អាងប៊ិញ គប្បី រក្សាផលិតផលដែលមានស្រាប់ ព្រមទាំងលើកទឹកចិត្តបង្កើតបន្ថែមទម្រង់ចងសម្ព័ន្ធ ពិសេសគឺតភ្ជាប់ជាមួយប្រជាជននៅជុំវិញ ដើម្បីធ្វើទេស ចរណ៍ជាមួយគ្នា ផ្តោតសំខាន់លើការបង្កើត បន្ថែមផលិតផលថ្មីប្រកបដោយអត្តសញ្ញាណ វប្បធម៌ក្នុងតំបន់ ព្រមទាំងលើកកម្ពស់គុណភាព សេវាកម្មតាមទិសដៅជំនាញ៕
អាយឡាម-មុនី