15/01/2026 - 22:32

ចំ​ណេះ​ដឹង​ដើម្បី​យុវវ័យមាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​ 

ក្នុង​ដំណើរ​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​ មជ្ឈដ្ឋាន​យុវវ័យមាន​ឱ​កាស​បាន​បង្ខិត​ជិត​ខឿន​វប្ប​ធម៌​ប្លែក​ៗជា​ច្រើន​។ ទន្ទឹម​នឹង​តម្លៃ​វប្ប​ធម៌​វិជ្ជមាន​ ក៏​មាន​យុវជន​មួយ​ចំ​នួន​មាន​និន្នាការ​ “និយម​បរ​ទេស​” និង​ “ព្រងើយ​កន្តើយ​” ចំ​ពោះ​តម្លៃ​ប្រវត្តិ​សាស្ត្រ​ វប្ប​ធម៌​ប្រពៃណី​របស់​ប្រ​ជា​ជាតិ​។ ផ្តើ​មពី​ស្ថាន​ភាព​ដូច​ពោល​ខាង​លើ​ អង្គ​កា​រស​មា​គម​សម្ព័ន្ធ​យុវជន​គ្រប់​ថ្នាក់​នៃ​ទី​ក្រុង​កឹង​ធើ បាន​ផ្សព្វ​ផ្សាយ​បង្កើន​ការ​អប់​រំ​ប្រពៃណី​ប្រវត្តិ​សាស្ត្រ​ វប្ប​ធម៌​ ទុក​ជា​ចំ​ណេះ​ដឹង​ដើម្បី​យុវវ័យមាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​។

សិស្សា​នុសិស្ស​គូរ​គំនូរ​អំ​ពី​កេរ​ដំណែល​ប្រវត្តិ​សាស្ត្រ​ វប្ប​ធម៌​របស់​ទី​ក្រុង​ក្នុង​ក្រប​ខ័ណ្ឌ​ "ដំណើរ​ស្វែង​យល់​បេតិកភ័ណ្ឌតាម​រយៈ​សិល្បៈ​ Collage Art" ចាត់​តាំង​ដោយ​សម្ព័ន្ធ​យុវជន​សង្កាត់​និញកេវ​និង​សម្ព័ន្ធ​យុវជន​អនុ​វិទ្យា​ល័យ​ត្រឹង​ហឹង​ដាវ​ សហ​ការ​ជា​មួយ​សារ​មន្ទីរ​ទី​ក្រុង​កឹង​ធើ និង​ប្រ​ព័ន្ធ​បណ្តុះ​បណ្តា​លវិចិត្រ​សិល្បៈ​ពហុមធ្យោបាយ​ FPT Arena Multimedia។

ការ​ប្រ​ជុំ​ជីវ​ភាព​លើក​នេះ​ ក្រោម​ប្រ​ធាន​បទ​ "លោក​យាយ​លោក​តា​និទាន​រឿង​ចៅ​ស្តាប់​" បាន​សម្ព័ន្ធ​យុវជន​ក្រុង​និង​សមាគម​មិត្ត​រួម​កង​ទី​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​អនុ​វត្ត​ចាប់​ពី​ចុង​ខែ​តុ​លា​ ឆ្នាំ​២០២៥ រហូត​ដល់​ចុង​ខែ​ធ្នូ​ ឆ្នាំ​២០២៥ ទាក់​ទាញ​ ៧៤៧ សហ​កង​មក​ពី​សា​លា​បឋម​សិក្សា​ អនុ​វិទ្យា​ល័យ​លើ​ភូមិ​ឋាន​ទី​ក្រុង​។ សហ​កង​នា​នា​ក៏​បាន​ផ្សព្វ​ផ្សាយ​ក្នុង​កម្ម​វិធី​លើក​នេះ​ ដោយ​មាន​ខ្លឹម​សា​រនិង​ទម្រង់​រូប​ភាព​សម្បូរ​បែប​ ដូច​ជា​៖ សន្ទនា​ជា​មួយ​សាក្សី​ប្រវត្តិ​សាស្ត្រ​ បញ្ចាំង​ភាព​យន្ត​ឯក​សារ​ មហោស្រព​សិល្បៈ​និង​ចាត់​តាំង​ឱ្យ​សិស្ស​ទៅ​សួរ​សុខ​ទុក្ខ​វីរ​មា​តា​វៀតណាម​ អតីត​យុទ្ធ​ជន​ អតីត​យុវជន​ស្ម័គ្រ​ចិត្ត​...។

តាម​ប្រ​សាសន៍​លោក​ ត្រឹង​វៀតត្វឹង​ អនុ​លេខា​សម្ព័ន្ធ​យុវជន​ទី​ក្រុង​កឹង​ធើ ការ​ប្រ​ជុំ​ជីវ​ភាព​លើក​នេះ​ រួម​ចំណែក​អប់​រំ​ដល់​សិស្ស​អំ​ពី​ប្រវេណី​ស្នេហា​ជាតិ​ មោទនភាព​ជាតិ​និង​ការ​ដឹង​គុណ​ដ៏​ធំ​ធេង​ចំ​ពោះ​បុព្វ​កា​រី​ជន​។ ទន្ទឹម​នឹង​នោះ​ បង្ក​លក្ខ​ណៈដើម្បី​ឱ្យ​សិស្ស​បាន​ស្វែង​យល់​និង​ស្តាប់​នូវ​រឿង​រ៉ាវ​ប្រវត្តិ​សាស្ត្រ​ ផ្តើ​មពី​នោះ​ ពូន​ជ្រំ​សេ​ចក្តីស្រ​ឡាញ់​មា​តុ​ភូមិ​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សង្គម​។

នៅ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ត្រឹង​ង៉ុកហ្វាំង​ ឃុំ​ថើយហឹង​ សហ​កង​របស់​សា​លា​សហ​ការ​ជា​មួ​យស​មា​គម​អតីត​យុទ្ធ​ជន​ឃុំ​ ចាត់​តាំង​កិច្ច​សន្ទនា​ក្រោម​ប្រ​ធាន​បទ​ "លោក​យាយ​លោក​តា​និទាន​រឿង​ចៅ​ស្តាប់​ - ស្នង​បន្ត​ប្រវេណី​ បោះ​ជំ​ហាន​រឹង​មាំ​ឆ្ពោះ​ទៅ​អនាគត​"។ មាន​សិស្សា​នុសិស្ស​ជាង​ ១០០ នាក់​ បាន​ជួប​សន្ទនា​ជា​មួយ​សាក្សី​ប្រវត្តិ​ សាស្ត្រ​ដែល​ធ្លាប់​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​យុទ្ធ​នា​ការ​ហូជី​មិញ​ ឆ្នាំ​១៩៧៥ និង​កម្មា​ ភិបាល​ យុទ្ធ​ជន​នៅ​គណៈ​បញ្ជា​ការ​ការ​ពារ​តំបន់​១ - ថើយឡាយ​។ ឆ្លង​តាម​រយៈ​រឿង​រ៉ាវ​នៃ​សាក្សី​ប្រវត្តិ​សាស្ត្រ​ទាំង​នេះ​ ជួយ​ឱ្យ​ប្អូន​ៗកាន់​តែ​យល់​ច្បាស់​ពី​តម្លៃ​សន្តិ​ភាព​ ផ្តើ​មពី​នោះ​ ខិត​ខំ​រៀន​សូ​ត្រ​ លត់​ដំ​ ដើម្បី​ក្លាយ​ជា​ពល​រដ្ឋ​មាន​ប្រ​យោជន៍​។

សហ​កង​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ត្រឹង​ង៉ុកហ្វាំង​ នៅ​ទាំង​សហ​ការ​ជា​មួយ​ក្រុម​មុខ​វិជ្ជា​ ផ្សព្វ​ផ្សាយ​អប់​រំ​ពី​ប្រពៃណី​វប្ប​ធម៌​ក្នុង​សកម្ម​ភាព​ក្រៅ​ម៉ោង​សិក្សា​។ លេច​ធ្លោ​បំផុត​ គឺ​ការ​តាំង​បង្ហាញ​ផលិត​ផល​រៀន​សូ​ត្រ​ ក្រោម​ប្រ​ធាន​បទ​ "តន្ត្រី​ក្នុង​ទម្រង់​សិល្បៈ​ប្រពៃណី​នៅ​កឹង​ធើ" ចាត់​តាំង​ពិធី​ប្រឡង​ "រា​ត្រី​ចន្ទ​ពេញ​វង់​ថ្ងៃ​អក​អំ​បុក​ - ភ្ជាប់​សេ​ចក្តីស្រ​ឡាញ់​" ស្វែង​យល់​ពី​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​។

សហ​កង​សា​លា​អនុ​វិទ្យា​ល័យ​ត្រឹង​ហឹង​ដាវ​ សង្កាត់​និញកេវ​ផ្សព្វ​ផ្សាយ​កេរ​ដំណែល​ប្រវត្តិ​សាស្ត្រ​-វប្ប​ធម៌​តាម​រយៈ​ទម្រង់​សិក្សា​នៅ​សារ​មន្ទីរ​ ឬ​ក៏​សហ​ការ​ជា​មួយ​អា​ជីវ​កម្ម​រៀប​ចំ​ដំណើរ​ស្វែង​យល់​បេតិកភ័ណ្ឌតាម​រយៈ​សិល្បៈ​ Collage Art (សិល្បៈ​គំនូរ​បិទ​ភ្ជាប់​ក្រ​ដាស​) គូរ​គំនូរ​ពី​កេរ​ដំណែល​ប្រវត្តិ​សាស្ត្រ​-វប្ប​ធម៌​និង​ភូមិ​សាស្ត្រ​ល្បី​ឈ្មោះ​របស់​ទី​ក្រុង​។

ក្រៅ​ពី​នោះ​ អង្គ​កា​រស​មា​គម​សម្ព័ន្ធ​យុវជន​គ្រប់​លំ​ដាប់​ថ្នាក់​នៃ​ទី​ក្រុង​កឹង​ធើ ក៏​ បាន​ផ្សព្វ​ផ្សាយ​នូវ​ទម្រង់​អប់​រំ​ជា​ច្រើន​អំ​ពី​ប្រពៃណី​ប្រវត្តិ​សាស្ត្រ​ វប្ប​ធម៌​ ដល់​សិស្សា​ នុសិស្ស​ មាន​ដូច​៖ "ដំណើរ​សិស្ស​ និស្សិត​ ឆ្ពោះ​ទៅ​អា​សយ​ដ្ឋាន​ក្រ​ហម​" "ទិវា​កុមារ​សប្បាយ​រីក​រាយ​សុខ​ភាព​ល្អ​ - ឈាន​ឡើង​សម្ព័ន្ធ​យុវជន​" "ប្អូន​ស្រ​ឡាញ់​ប្រវត្តិ​សាស្ត្រ​វៀតណាម​" "សមោសរ​ឃោស​នា​ពន្លក​ថ្មី​"។ល។ តាម​រយៈ​សកម្ម​ភាព​ទាំង​នេះ​ ជួយ​ យុវវ័យយល់​ច្បាស់​ពី​ដើម​កំ​ណើត​ បំផុស​ស្មារតី​មោទនភាព​ជាតិ​។

តាម​ប្រ​សាសន៍​ លោក ​ស៊ើងភុកង្វៀង​ លេខា​សម្ព័ន្ធ​យុវជន​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ហ្វិញ​កឿង​ សម្ព័ន្ធ​យុវជន​សា​លា​បាន​បង្កើត​ក្លឹប​ជា​ច្រើន​ ដូច​ជា​៖ សិល្បៈ​ កី​ឡា​ វប្ប​ធម៌​ជន​ជាតិ​ ស្រ​ឡាញ់​មុខ​វិជ្ជា​សិក្សា​ ឧប​ករណ៍​ភ្លេង​ប្រពៃណី​។ រៀង​រាល់​ឆ្នាំ​ សម្ព័ន្ធ​យុវជន​សា​លា​តែង​ចាត់​តាំង​សម​យុទ្ធ​កី​ឡា​ប្រពៃណី​ មហោ​ស្រព​សិល្បៈ​ ពិធី​ បោះ​ជំ​រំ​ប្រពៃណី​ ជួយ​ឱ្យ​សិស្ស​មា​នទី​លាន​លេង​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​ ពង្រីក​ទេព​កោស​ល្យនិង​លត់​ដំ​សុខ​ភាព​ ដោយ​បញ្ចូល​ល្បែង​ប្រ​ជា​ប្រិយ​ របាំ​ប្រ​ជា​ប្រិយ​ ដើម្បី​សិស្ស​បាន​លេង​កម្សាន្ត​ផង​ និង​អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ បញ្ជាក់​ពី​មោទនភាព​ជាតិ​។ ទន្ទឹម​នឹង​នោះ​ តែង​ចាត់​តាំង​សកម្ម​ភាព​ផ្សារ​ភ្ជាប់​នឹង​ពិធី​បុណ្យ​ប្រពៃណី​ដ៍ផូរផង់​របស់​ជន​រួម​ជាតិ​ខ្មែរ​ បង្កើន​ការ​អប់​រំ​បំណិន​ផ្នែក​ទន់​ ដើម្បី​សិស្ស​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​។

សម្ព័ន្ធ​យុវជន​គ្រប់​ថ្នាក់​ ម្ចាស់​ការ​ផ្លាស់​ថ្មី​ ផ្គួប​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​ពី​វប្ប​ធម៌​ជន​ជាតិ​និង​វប្ប​ធម៌​របស់​ជាតិ​សាសន៍​នា​នា​លើ​ពិភព​លោក​ បំផុត​គឺ​សហ​គមន៍ (ASEAN) ដល់​សិស្ស​ និស្សិត​។ សមាគម​និស្សិត​ទី​ក្រុង​បាន​ចុះ​ហត្ថ​លេខា​លើ​កម្ម​វិធី​សហ​ការ​ជា​មួ​យស​មា​គម​យុវជន​និស្សិត​វៀតណាម​នៅ​ប្រ​ទេស​បា​រាំង​ ដើម្បី​បង្កើន​ការ​ទំ​នាក់​ទំនង​និង​ភ្ជាប់​ព័ត៌មាន​អំ​ពី​ឱ​កាស​សិក្សា​ វប្ប​ធម៌​នៅ​ប្រ​ទេស​នោះ​ដល់​សិស្ស​ និស្សិត​ទី​ក្រុង​។ ជា​រៀង​រាល់​ឆ្នាំ​ សមាគម​និស្សិត​ទី​ក្រុង​កឹង​ធើសហ​ការ​ជា​មួ​យស​មា​គម​និស្សិត​វៀតណាម​នៅ​ប្រ​ទេស​ហុង​ហ្គារី​និង​ហូឡង់​ ដើម្បី​រៀប​ចំ​វេទិកា​ពិគ្រោះ​យោបល់​ការ​សិក្សា​នៅ​បរ​ទេស​និង​សកម្ម​ភាព​ផ្លាស់​ប្តូរវប្ប​ធម៌​...។

យុវវ័យនៅ​តាម​សា​លា​មហា​វិទ្យា​ល័យ​ អនុ​មហា​វិទ្យា​ស័យ​ ក៏​បាន​ផ្គួប​បញ្ចូល​ការ​ផ្សព្វ​ផ្សាយ​ពី​សហ​គមន៍ ASEAN ស្ថាន​ភាព​ព័ត៌មាន​ជាតិ​និង​អន្តរ​ជាតិ​ សមិទ្ធ​ផល​នៃ​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ ជា​ពិសេស​គឺ​ការ​ងារ​កិច្ច​កា​របរ​ទេស​។ តាម​រយៈ​នោះ​ បង្កើត​បាន​មូល​ដ្ឋាន​គ្រឹះ​នៃ​ចំ​ណេះ​ដឹង​និង​ជំនាញ​ដ៏​រឹង​មាំ​ ផ្តល់​ជា​ចំ​ណេះ​ដឹង​មាន​ប្រ​យោជន៍​ ដើម្បី​សិស្ស​ និស្សិត​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​អន្តរ​ជាតិ​៕

យោង​៖ baocantho.com.vn- មុនី​

ចែករំលែកអត្ថបទ