ផ្ដើមពីតម្រូវការលត់ដំសុខភាព និងជំរុញសកម្មភាពកីឡាអប់រំកាយមហាជន ព្រលានបាល់ទះ សូន្យដុងនៅភូមិសំរោង សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានក្លាយជាកន្លែងជួបជុំរបស់ប្រជាជននៅ តំបន់នេះ។ ទោះបីបានបង្កើតឡើងពីការរួមគ្នាក្នុងសង្គមក៏ដោយ ព្រលានបាល់រួមចំណែកបង្កើត កន្លែងសម្រាប់ហ្វឹកហាត់ លត់ដំជាប្រចាំ លើកកម្ពស់សុខភាពរាងកាយនិងពង្រឹងទំនាក់ទំនងក្នុងសហគមន៍ភូមិស្រុក។

ព្រលានបាល់ទះដែលលោកហ្វិញថាញយ៉ាង បង្កើតឡើង។
នៅលើភូមិឋានភូមិសំរោង បច្ចុប្បន្នមាន ព្រលានបាល់ទះមួយទាក់ទាញប្រជាជនជាច្រើនមកលេងបាល់។ ព្រលានបាល់នេះអាស្រ័យលោកហ្វិញថាញយ៉ាងបង្កើតឡើង ដើម្បីបង្កលក្ខណៈជូនប្រជាជនមានកន្លែងហាត់ប្រាណ ក្រោយពីពលកម្មនិងសិក្សារៀនសូត្រ។ ពិសេស ព្រលានបាល់នេះដំណើរការដោយឥតគិតថ្លៃទាំងស្រុង (មិនគិតថ្លៃជួលព្រលាន); គ្រាន់តែលក់ទឹក ភេសជ្ជៈពេលមានតម្រូវការ រួមចំណែកបង្កលក្ខណៈងាយស្រួលដើម្បីគ្រប់គ្នាចូលរួមលេងកម្សាន្ត។
ទោះបីការវិនិយោគសាមញ្ញមិនទំនើបក៏ដោយ ព្រលានបាល់ទះនៅតែធានាលក្ខណៈចាំបាច់សម្រាប់សកម្មភាពកីឡាមហាជន ដោយទីធ្លាព្រលានស្អាតបាត មានសំណាញ់ បង្គោលរឹងមាំ និងប្រព័ន្ធភ្លើងបំភ្លឺសម្រាប់ហ្វឹកហាត់ពេលរសៀល។ ចាប់ពីម៉ោង ១៧ ជារៀងរាល់ថ្ងៃ ព្រលានបាល់មានភាពពុះពោរ ដោយការប្រកួតមិត្តភាព ហ្វឹកហាត់ជាបន្តបន្ទាប់។ យុវជន សិស្ស និស្សិតនិងពលករក្រោយពីបញ្ចប់កិច្ចការរៀង ខ្លួនតែងចែកក្រុមប្រកួតប្រជែង បង្កបរិយាកាសសប្បាយរីករាយ...។
ប្អូនថាច់ថាញថាញ់ សិស្សថ្នាក់ទី ៩ សាលា អនុវិទ្យាល័យលឿងហ្វា (ឃុំសុងឡុក) ឱ្យដឹង៖ ព្រលានបាល់ទះជាកន្លែងដែលប្អូននិងមិត្តភក្តិតែងមកលេងនៅចុងសប្តាហ៍ ដើម្បីហ្វឹកហាត់បច្ចេកទេសនិងបង្កើនកាយសម្បទា។ តាមថាញ់ ការលេងបាល់ទះជួយកែលម្អសុខភាព បង្កើនភាពរហ័សរហួន ទន្ទឹមនឹងនោះ បង្កបរិយាកាស ដោះដូរ រៀនសូត្រក្នុងចំណោមយុវជននៅក្នុងតំបន់។
លើសពីនេះ មិនត្រឹមតែរួមចំណែកបង្កើនសុខ ភាពរាងកាយ ព្រលានបាល់ទះសូន្យដុងថែម ទាំងលើកកម្ពស់សកម្មភាពកីឡាមហាជននៅភូមិភាគ។ តាមរយៈសកម្មភាពជាប្រចាំ យុវជនបង្កើតទម្លាប់ហាត់ប្រាណដែលមានប្រយោជន៍ លត់ដំស្មារតីមិត្តរួមក្រុមនិងក្រឹត្យវិន័យ តាមរយៈនោះ បន្ថយសកម្មភាពអវិជ្ជមានពេលទំនេរ។
តាមការវាយតម្លៃរបស់រដ្ឋអំណាចភូមិភាគ ទម្រង់ព្រលានបាល់ទះមហាជនបែបនេះ សមស្របទៅនឹងស្ថានភាពជាក់ស្តែង បង្កើតទីលានលេងកីឡាសម្រាប់យុវជនខ្មែរ។ នេះក៏ជាវិធីមួយសម្រាប់កីឡាមូលដ្ឋានរីកចម្រើន រួមចំណែកលើកកម្ពស់សុខភាព ស្មារតីរបស់ប្រជាជននិងកសាងភូមិ ស្រុកកាន់តែមានភាពស្វាហាប់និងអភិវឌ្ឍន៍៕
អត្ថបទនិងរូប៖ ទីទុយ