ចំពោះមុខស្ថានភាពប្រែប្រួលអាកាសធាតុពីមួយថ្ងៃទៅមួយថៃ្ងកាន់តែមានសភាពធ្ងន់ធ្ងរ ដោយសារការជ្រាបទឹកប្រៃ ភាពរាំងស្ងួត និងកង្វះ ទឹកសាបក្នុងការបង្កបង្កើនផល។ល។ បានជះឥទ្ធិពលយ៉ាងច្រើនដល់ការផលិតរបស់កសិករ។
អាងហ៊ីប គឺជាឃុំលំបាកពិសេស មានជនរួមជាតិខ្មែររស់នៅជាង៦៥%របស់ស្រុកចូវថាញ់ ខេត្តសុកត្រាំង។ ដោយការខិតខំប្រឹងប្រែង រយៈពេល៨ឆ្នាំកន្លង ឃើញថាឃុំអាងហ៊ីប បានអនុវត្តសម្រេចលក្ខឋានទាំង១៩ ហើយបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី។
តាមប្រសាសន៍លោកស្រី វ៉គឹមថា្វ អនុប្រធានប្រចាំការនៃសមាគមសហព័ន្ធនារីក្រុងកឹងធើ ឲ្យដឹង៖ រយៈពេលកន្លង គោលនយោបាយ គិតគូរដល់បងប្អូននារីរបស់បក្សនិងរដ្ឋ ត្រូវបានសមាគមនារីក្រុងអនុវត្តយ៉ាងល្អ។ ក្នុងនោះ សមាគមនារីគ្រប់លំដាប់ថ្នាក់ តែងយកចិត្តទុកដាក់ខ្ពស់ដល់សមាជិកជនជាតិភាគតិចនៅមូលដ្ឋាន។
ដោយសារមានចរិតឧស្សាហ៍ព្យាយាម និងសកម្មរៀនសូត្រ អនុវត្តវិទ្យាសាស្រ្តបប្ចេកទេសក្នុងការផលិត បានជាបងចៅរៀន (កើតឆ្នាំ ១៩៨៤) នៅភូមិភឿក-ថ ឃុំអូរឡឹម ស្រុកទ្រីតូង ខេត្តអានយ៉ាង មានជីវភាពឈានឡើងធូរធារ។
តាមគណៈជនជាតិខេត្តអាងយ៉ាង ផ្សព្វផ្សាយអនុវត្តគ្រោងការ “បង្កើនសហប្រតិបត្តិការអន្តរជាតិឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច -សង្គមតំបន់ជនរួមជាតិភាគតិច” ចាប់ពីឆ្នាំ២០១៤មកទល់ពេល នេះ អាងយ៉ាងមានអង្គការក្រៅរដ្ឋាភិបាលបរទេសនិងអង្គការ ក្នុងប្រទេសចំនួន២៧ ផ្សព្វផ្សាយអនុវត្តគម្រោងនិងក្រៅគម្រោងជាដើម។
ប៉ុន្មានឆ្នាំកន្លង គណៈបំពេញការងាររណសិរ្សមាតុភូមិភូលី២ (អង្គុលីខាងជើង) ឃុំដុងប៊ិញ ក្រុងប៊ិញមិញ ខេត្តវិញឡុង បានសហការជា មួយសមាជិក អនុវត្តល្អរាល់ការឃោសនា ចលនាប្រឡងប្រណាំងស្នេហាជាតិ; មិនបង្អង់ពង្រឹងនិងពង្រីកកម្លាំងមហាសាមគ្គីជនជាតិ។ល។ ផ្តើមពីនោះ រួមចំណែកលើកស្ទួយជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនក្នុងភូមិ។
ខេត្តសុកត្រាំង បច្ចុប្បន្នមានកម្មាភិបាល អ្នករដ្ឋការជាជនជាតិខ្មែរប្រមាណ៣៩៤នាក់ កំពុងកាន់មុខដំណែងជាថ្នាក់ដឹកនាំគ្រប់គ្រង នៅគ្រប់លំដាប់ថ្នាក់។ ជាពិសេស ក្នុងនោះមានបក្ខជនជាជនជាតិខ្មែរប្រមាណ១៤% ។
ឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង ជាឃុំក្រមានគ្រួសារជនរួមជាតិខ្មែរស្រូបអត្រាជាង២៧%។ ក្រោយពីរយៈជាច្រើនឆ្នាំផ្សព្វផ្សាយ អនុវត្តនូវគោលនយោបាយជនជាតិ ជីវភាពប្រជាជននៅទីនេះត្រូវបានលើកកម្ពស់ និងធ្វើឲ្យមុខមាត់ជនបទមានភាពផ្លាស់ថ្មីយ៉ាងសកម្ម ។
ឆ្នាំ២០១៨ គណៈជនជាតិក្រុងកឹងធើ បានសហការជាមួយនឹងផ្នែកពាក់ព័ន្ធនានា សកម្មអំពាវនាវរកប្រភពទុនអនុវត្តគម្រោងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិជំនួយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករលើភូមិសាស្រ្តក្រុង។ ក្នុងនោះមានគម្រោងមួយចំនួនបានផ្សព្វផ្សាយអនុវត្តនាំមកនូវប្រសិទ្ធភាព។
ឆ្លងតាមរយៈការផ្សព្វផ្សាយ អនុវត្តការចលនា មានដូច “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” “ប្រជាជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម” “ទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ” និងសកម្មភាពដើម្បីអ្នកក្រ។ល។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុកកូវកែ ខេត្តត្រាវិញ បង្កបានកម្លាំងសាមគ្គីក្នុងប្រជាសហគមន៍ រួមគ្នាកសាងភូមិស្រុក។
ក្រោយពីរយៈកាល៣ឆ្នាំផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពលើភូមិសាស្រ្តខេត្តកាម៉ាវ ឃើញថាពង្រីកបាននូវប្រសិទ្ធភាព។ រាល់ខ្លឹមសារគោលនយោបាយនៃកម្មវិធីត្រូវបានផ្សព្វផ្សាយព្រមៗគ្នា នាំមកនូវលទ្ធផលជាក់ស្តែង ដោះស្រាយបានទាន់ពេលនូវការលំបាក ជំពាក់ជំពិននិងតម្រូវការចាំបាច់របស់គ្រួសារក្រីក្រ គ្រួសារកៀកនឹងបន្ទាត់ក្រ។
អនុវត្តល្អនូវគោលនយោបាយជនជាតិសកម្មក្នុងការផ្សព្វផ្សាយ បានប្រជាជនស្របគំនិតគាំទ្រ ម្ល៉ោះហើយឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ សម្រេចបានជោគជ័យក្នុងការកសាងឃុំជនបទថ្មី។ មុខមាត់ជនបទថ្មីឃុំវិញត្រាច់ដុង ពិតជាមានការផ្លាស់ថ្មីយ៉ាងប្រចក្ស។