មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/12/2025 - 06:57

ជន​បទ​ថាញ់​ធើយ​អាង​ នា​បច្ចុប្បន្ន​ 

ធ្លាប់​ជា​ឃុំ​ដែល​មាន​ចំ​ណុច​ចាប់​ផ្តើម​ទាប​ នៅ​ឆ្នាំ​២០១១ ឃុំ​សម្រេច​ត្រឹម​តែ​៣/​១៩​ លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​ប៉ុណ្ណោះ។​ អា​ស្រ័យ​មាន​កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ ទើប​ថាញ់​ធើយ​អាង​ សព្វ​ថ្ងៃ​មាន​ភាព​រីក​ចម្រើន​ធ្វើ​ឱ្យ​មុខ​មាត់​ជន​បទ​កាន់​តែ​ស្រស់​បំ​ព្រង។​ ដើម​ឆ្នាំ​២០២៥ ឃុំ​បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។​

  ដង​ផ្លូវ​ជន​បទ​ថ្មី​ខ្នាត​គំ​រូ​ នៅ​ភូមិ​ដៃ​ហឿង​២។​ 

អា​ស្រ័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​វិនិ​យោគ​ព្រម​ៗ​គ្នា​ ទើប​ជីវ​ភាព​ប្រ​ជា​ជន​កើន​ឡើង​ដោយ​ឥត​ឈប់​ឈរ។​ ដង​ផ្លូវ​ក្នុង​ភូមិ​និង​ផ្លូវ​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​បាន​ចាក់​បេ​តុង​ថ្មី​ បើក​ទូលាយ​ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​ចរា​ចរណ៍​និង​ដឹក​ជញ្ជូន​កសិ​ផល។​ ដង​ផ្លូវ​ខ្លះ​ទៀត​ បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ខ្នាត​គំ​រូ​ បង្ក​បាន​ជា​ទេស​ភា​ព​ភ្លឺ​-បៃ​តង​-ជ្រះ​-ស្អាត​ រួម​ចំ​ណែក​លើក​ស្ទួយ​គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន។​

ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​បម្រើ​ផលិត​និង​ប្រ​ជុំ​ជីវ​ភាព​បាន​កើន​ឡើង​ដោយ​ឥត​ឈប់​ឈរ។​ អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​អគ្គិ​សនី​សម្រេច​៩៩,៩%; អត្រា​ប្រើ​ប្រាស់​ទឹក​ស្អាត​ស្រប​អនា​ម័យ​សម្រេច​ជាង​៩២% ក្នុង​នោះ​ ទឹក​ស្អាត​សម្រេច​ស្តង់​ដារជាង​៨៤%។​ ប្រ​ការ​គួរ​ឱ្យ​កត់​សម្គាល់​ បច្ចុប្បន្ន​ ទូទាំង​ឃុំ​គ្មាន​ផ្ទះ​បណ្តោះ​អា​សន្ន​ ផ្ទះ​ទ្រុឌ​ទ្រោម​ អត្រា​ផ្ទះ​រឹង​មាំ​និង​ពាក់​កណ្ដាល​រឹង​មាំ​សម្រេច​ជិត​៩៣,៥១%។​

ចំ​ពោះ​វិស័យ​អប់រំ គុណ​ភាព​មាន​ជំ​ហាន​កើន​ឡើង​ជា​លំ​ដាប់​ប្រ​ព័ន្ធ​សា​លា​រៀន​បាន​វិនិ​យោគ​ល្អ​ប្រ​សើរ។​ ទូទាំង​ឃុំ​មាន​ ៧/៨ សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ អត្រា​កៀរ​គរ​សិស្ស​ចូល​រៀន​សម្រេច​ ១០០%។​ ប្រ​ព័ន្ធ​មូល​ដ្ឋាន​សម្ភារៈ​សា​លា​រៀន​ បាន​បង្កើន​កម្រិត​តាម​ទិស​ដៅ​ព្រមៗ​គ្នា​ បៃ​តង​-ស្អាត​-សុ​វត្ថិ​ភាព​ ឆ្លើយ​តប​តម្រូវ​ការ​រៀន​សូត្រ​របស់​កូន​ចៅ​ក្នុង​ឃុំ។​

ព្រម​ជា​មួយ​នោះ​ ថាញ់​ធើយ​អាង​ ក៏​បាន​ផ្តោត​ទៅ​លើ​ការ​កសាង​ជីវ​ភាព​វប្ប​ធម៌​ផង​ដែរ។​ ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​” កាន់​តែ​ពង្រីក​ប្រ​សិទ្ធ​ភាព​ដោយ​មាន​ជាង​ ៩៤% សម្រេច​បទ​ដ្ឋាន​ជា​គ្រួ​សារ​វប្ប​ធម៌​។​ ភូមិ​ទាំង​១៧​/១៧​ បាន​ទទួល​ស្គាល់​ជា​ភូមិ​វប្ប​ធម៌​ឡើង​វិញ​ ហើយ​សុទ្ធ​តែ​មាន​អគារ​វប្ប​ធម៌​សហ​គមន៍ បង្ក​បរិយា​កាស​ប្រ​ជុំ​ជីវ​កិច្ច​ត្រឹម​ត្រូវ​ ផ្សារ​ភ្ជាប់​សហ​គមន៍។​

លោក​ លី​អៀង អ្នក​មាន​ប្រិយ​ភាព​ឃុំ​ថាញ់​ធើយ​អាង​ ចែក​រំលែក​៖ “បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ឃើញ​ថា​ទិដ្ឋ​ភាព​ជន​បទ​នា​បច្ចុប្បន្ន​មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់។​ ផ្លូវ​ថ្នល់​ស្អាត​បាត​ សា​លា​រៀន​រឹង​មាំ​ ការ​ផលិត​ក៏​ងាយ​ស្រួល​៘ មា​មីង​អ្នក​ណា​ក៏​ត្រេក​អរ​និង​សប្បាយ​រីក​រាយ”។​

លោក​ឡេ​ទ្រុង​ត្វឹង អនុ​ប្រ​ធាន​ប្រ​ចាំ​នៃ​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ធើយ​អាង​ ឱ្យ​ដឹង៖ “ដើម្បី​ពុះ​ពារ​សម្រេច​រាល់​គោល​ដៅ​សេចក្តី​សម្រេច​ដែល​ដាក់​ចេញ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ដំណាក់​កាល​ ២០២៦ -២០៣០ គណៈ​ចង្អុល​ការ​នឹង​បន្ត​រក្សា​ព្រម​ទាំង​ពង្រីក​នូវ​លក្ខ​ឋាន​ដែល​សម្រេច​បាន​ លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ដែល​នៅ​ទាប​ ផ្អែក​លើ​មូល​ដ្ឋាន​ពង្រីក​មាន​ប្រ​សិទ្ធ​ភាព​ដើម​ទុន​ពី​កម្ម​វិធី​គោល​ដៅ​ជាតិ; បង្កើន​ការ​ផ្សព្វ​ផ្សាយ​និង​បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​បើក​ទូលំ​ទូ​លាយ​បង្ក​ការ​យល់​ស្រប​ក្នុង​ប្រ​ជា​ជន”៕

                         ហុង​ទើ- លីសៀ

ចែករំលែកអត្ថបទ